លោកស្រី យ៉ាង សោភ័ណ្ឌ៖ តំណាងសហជីព៣នាក់ដែលត្រូវបញ្ឈប់ពីការងារមិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ

ភ្ញៀវប្រចាំថ្ងៃ
12/05/2020 – 13:56
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហជីព
លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហជីព © សហការី

តំណាងសហជីព៣នាក់នៅរោងចក្រ​ រូ ស៊ឹងហ្គាម៉ែន ត្រូវបាន​បញ្ឈប់​ពីការងារ ក្រោម​ការ​ចោទ​ប្រកាន់ថា ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម ដើម្បី​ឈប់​សម្រាកពេលបុណ្យ​ចូលឆ្នាំ​ខ្មែរ​​កន្លងទៅ។ ប៉ុន្តែសហព័ន្ធ​សហជីពកម្ពុជា បានបដិសេធថា តំណាងសហជីពទាំងនោះ មិន​បានប្រ​ព្រឹត្ត​ដូចការ​ចោទ​ប្រកាន់ឡើយ។ លោក​ស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហជីពនេះ បាន​ថ្លែង​ថា ការ​បញ្ឈប់​ការងារ​កម្មករ​ទាំង៣នាក់នេះ​គឺ​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់ជីវភាពពួកគេ។ ចំណែក​កម្មករ​ផ្សេងទៀតលោក​ស្រី​កត់​សំគាល់ថា ពួកគេ​ក៏កំពុង​ជួប​ផល​វិបាក​ខាងជីវភាពដែរ​ដោយ​សារ​តែ​រោង​ចក្រ​ព្យូរការងារ។

What Next?

Recent Articles

One Response to "លោកស្រី យ៉ាង សោភ័ណ្ឌ៖ តំណាងសហជីព៣នាក់ដែលត្រូវបញ្ឈប់ពីការងារមិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ"

  1. so socheath says:

    សាលាឧទ្ធរណ៍ នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានសម្រេចច្រានចោលបណ្តឹងមេធាវីរបស់ កឹម សុខា ដែលជំទាស់ចំពោះ សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលទទួលយកភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកលើ កឹម សុខា នេះបើយោងតាមការបញ្ជាក់
    របស់ឯ/ឧ គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ។
    ឯ/ឧ គី តិច បានបញ្ជាក់បន្ថែមថា សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ បានចាត់ទុកថា បណ្តឹងឧទ្ធរណ៍របស់មេធាវី កឹម សុខា ធ្វើឡើងដោយមិនត្រឹមត្រូវតាមច្បាប់ ហើយសភាព្រហ្មទណ្ឌ មិនអាចទទួលយកបានឡើយ។ សាលដីកានេះបានជំនុំជម្រះជាសាធារណ: និងប្រកាសចំពោះមុខមេធាវីគូភាគី ខណៈជនជាប់ចោទ កឹម សុខា អវត្តមាន។ ទោះជាយ៉ាងនេះក្តី សាលាឧទ្ធរណ៍ បានបើកសិទ្ធិឱ្យក្រុមមេធាវីរបស់កឹម សុខា ប្តឹងសារទុក្ខផងដែរ។
    សូមបញ្ជាក់ថា កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោយបែកធ្លាយ
    វីដេអូមួយ ដែលសារភាពថា បានអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេស
    កម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមក កឹម សុខាត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួបអតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
    ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញ ដោយហាមឃាត់សកម្មភាពមួយចំនួនប៉ុណ្ណោះ មានដូចជា៖ មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ។
    កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ រហូតដល់ពេលនេះ លោកមិនទាន់បានរួចផុតពីការចោទប្រកាន់នៅឡើយទេ ដោយតុលាការកំពុងតែបន្តនីតិវិធីសវនាការ លើសំណុំរឿងរបស់លោកជាបន្តបន្ទាប់ ខណៈត្រូវផ្អាកមួយរយៈសិន រង់ចាំស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ៕