ដោយ ហេង រស្មី
2020-05-13
RFA
ប្រជាពលរដ្ឋរិះគន់ថា ការសារសង់ផ្លូវល្បឿនលឿនក្រោមគម្រោងរបស់ប្រទេសចិនធ្វើឲ្យប្រជាពលរដ្ឋទឹកភ្នែក។ពួកគេស្នើសុំអោយរដ្ឋាភិបាលនិងក្រុមហ៊ុនចិនផ្តល់សំណងសមរម្យទៅតាមតម្លៃទីផ្សារមិនត្រូវបំផ្លាញដំណាំពួកគេដោយគ្មានការជូនដំណឹងជាមុននោះទេ។
ព្រះតេជព្រះគុណសិទ្ធិ កូសាំងស៊ីនបានសម្រេចព្រះទ័យទៅសាងផ្នួសមួយរយៈក្រោយពីដំណាំចម្ការដែលកំពុងមានផលនិងផ្ទះមួយខ្នងរបស់ព្រះអង្គត្រូវបានអាជ្ញាធរយកគ្រឿងចក្រមកកាប់បំផ្លាញចោលគ្មានបានជូនដំណឹងអ្វីទាំងអស់។
ព្រះតេជគុណសិទ្ធិបច្ចុប្បន្នកំពុងបួសរយៈពេល ១០ថ្ងៃ នៅវត្តទឹកផុស ស្រុកអង្គរជ័យ ខេត្តកំពតដើម្បីឲ្យព្រះស្ងប់ស្ងាត់អំពីអ្វីដែលព្រះអង្គបានជួបប្រទះកន្លងមក។
ព្រះតេជគុណមានថេរិការថា កាលពីពីរសប្ដាហ៍មុនអាជ្ញាធរបានដឹកនាំគ្រឿងចក្រមកឈូសបំផ្លាញដំណាំស្វាយរបស់ព្រះអង្គអស់ ៨ហិចតា ស្នើនឹងជាង ១ពាន់ដើម និងផ្ទះមួយខ្នងដែលមានទីតាំងនៅឃុំបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុដោយមិនបានជូនដំណឹងអ្វីទាំងអស់។
ព្រះតេជគុណបញ្ជាក់ថា ព្រះតេជព្រះគុណមិនជំទាស់នឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលទេតែនេះទង្វើនេះមិនអាចទទួលយកបានទេដែលអាជ្ញាធរបានយកគ្រឿងចក្រមកបំផ្លាញដំណាំដែលព្រះអង្គបានទិញពីប្រជាពលរដ្ឋតាំងពីឆ្នាំ២០០១ មកម្ល៉េះ៖ «ប្រើកម្លាំងតែម្ដង ធ្វើអញ្ចឹងវាអយុត្តិធម៌។ប្រជាពលរដ្ឋយល់ថា មិនមែនសង់ល្បឿនលឿនទេ។តែបើអាត្មាគិតទៅគឺថាគឺជាល្បឿនទឹកភ្នែកប្រជាជនទៅវិញពីព្រោះដំណោះស្រាយប្រជាពលរដ្ឋហាក់បីដូចជាមានការគម្លាតផ្លូវកាយនឹងផ្លូវចិត្តជាច្រើនឲ្យក៏មិនធ្វើឲ្យក៏ធ្វើ យកកម្លាំងមកបញ្ជាតែម្ដង»។
ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ ទៅកាន់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមការចូលរួមពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ ស៊ី អ័រ ប៊ី ស៊ី (CRBC)មកពីប្រទេសចិន តាមរយៈក្រុមហ៊ុនខាំបូឌៀ ភីភីអេសអេចវី អ៊ិចប្រេសវេស( Cambodian PPSHV Expressway Co.,Ltd) ដែលមានទំហំទឹកប្រាក់ប្រមាណ ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ។
ក្រសួងសាធារណការនិងដឹកជញ្ជូនបានចេញសេចក្ដីប្រកាសព័ត៌មានថា ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ២០ភាគរយហើយ ខណៈតាមគម្រោងនឹងសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ២០២២ ខាងមុខនេះ។
គម្រោងផ្លូវល្បឿនលឿនក្រោមជំនួយពីប្រទេសចិននេះ បានធ្វើឱ្យពលរដ្ឋជាច្រើនមិនគាំទ្រនោះទេដោយសារតែសំណងដែលទទួលបានពីផលប៉ះពាល់នៃការខូចខាតនេះមិនអាចទទួលយកបាន។
ប្រជាពលរដ្ឋរស់នៅសង្កាត់លេខ១ ខេត្តព្រះសីហនុ អ្នកស្រី កង ស្រីមុំ មានប្រសាសន៍ថា អ្នកស្រីនិងសាច់ញាតិចំនួន៦គ្រួសារបាននាំគ្នាទៅទិញដីពីមន្ត្រីយោធាទំហំ ១០ម៉ែត្រគុណនិង ២៥ម៉ែត្រតម្លៃ ៥ពាន់ដុល្លារសហរដ្ឋអាមេរិកចំទីតាំងគម្រោងផ្លូវល្បឿនលឿននេះ។
អ្នកស្រីបញ្ជាក់ថា អាជ្ញាធរបានកោះប្រជុំថា នឹងមានគម្រោងផ្ដល់សំណងដល់ប្រជាពលរដ្ឋក្នុងមួយម៉ែត្រការ៉េ ២រយរៀលទាបជាងតម្លៃដី ដែលអ្នកស្រីបានទិញរាប់លានដងឯណោះ៖ «២រយខ្មែរមិនដឹងយកទៅធ្វើអីមានតែឲ្យរដ្ឋទទេតែម្ដងមិនដឹងយកទៅធ្វើអី បើខ្ញុំបង់ធនាគារមិនទាន់ដាច់ផង។ ខ្ញុំទិញ ៥ពាន់ដុល្លារហើយអោយ ២រយខ្មែរមិនដឹងយកទៅធ្វើយ៉ាងម៉េចសុខចិត្តឱ្យរដ្ឋទទេម្ដងទៅមិនដឹងយកធ្វើអីផង។ បើរដ្ឋក្រជាងប្រជាពលរដ្ឋខ្ញុំសុខចិត្តអោយ»។
អាស៊ីសេរីបានទាក់ទងអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន លោកនិយាយថា កំពុងជាប់រវល់ចំណែកឯកអ្នកនាំពាក្យលោក ឃាង ភារម្យ មិនលើកទូរស័ព្ទ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុលោក មាស សុខក្សេមក្សាន្ត
បញ្ជាក់ថា រដ្ឋាភិបាលនិងក្រុមហ៊ុនចិនបានផ្ដល់សំណងទៅតាមតម្លៃទីផ្សារសម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់លើគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ។ លោកបញ្ជាក់ថា រដ្ឋាភិបាលបានដោះស្រាយជួនប្រជាពលរដ្ឋប្រមាណ ៨០ភាគរយហើយៗនៅសេសសល់បន្តិចបន្តួចទៀតរដ្ឋាភិបាលនឹងដោះស្រាយតាមយន្តការដែលមានស្រាប់៖ «វាប្រែប្រួលទៅតាមតំបន់យើងអត់អាចនិយាយជារួមបានទេវាប្រែប្រួលទៅតាមកន្លែងយើងអត់អាចនេះបានទេ។គ្រាន់តែថាយើងមានយន្តការរបស់យើងយើងប្រើច្បាប់អស្សាមិករណ៍។ កន្លែងណាដែលថាមិនព្រមអាហ្នឹងយើងប្រើច្បាប់ពីព្រោះច្បាប់យើងមានតើ។ យើងត្រូវតែប្រើហើយដើម្បីបន្តដំណើរការសាងសង់តាមគម្រោង»៕
អត្ថបទដែលទាក់ទង
- អាជីវករផ្សារបុរីកីឡា តវ៉ាសុំបញ្ចុះថ្លៃជួល៥០% ព្រោះលក់មិនដាច់ ដោយសារវិបត្តិជំងឺកូវីដ១៩
- ក្រុមហ៊ុនថៃ បើកសាខាហាងលក់ទំនិញ 7-Eleven នៅកម្ពុជា
- សមាគមមីក្រូហិរញ្ញវត្ថុថា មានអតិថិជនជាង ១០ម៉ឺននាក់ ស្នើសុំរៀបកម្ចីឡើងវិញឬពន្យារពេលបង់ប្រាក់
- លីកាដូ៖ ពលរដ្ឋជំពាក់លុយមីក្រូហិរញ្ញវត្ថុភាគច្រើនត្រូវបង្ខំចិត្តចំណាកស្រុកដោះបំណុល
- យុវជនមួយក្រុមគ្រោងធ្វើកូដកម្មបង្អត់អាហារទាមទារប្រសិទ្ធភាពនៃការពន្យារពេលឱ្យពលរដ្ឋសងបំណុល
- ពលរដ្ឋមួយចំនួននៅខេត្តបាត់ដំបង និងពោធិ៍សាត់នាំគ្នាចូលព្រៃរកផ្សិតលក់យកប្រាក់ចិញ្ចឹមជីវិត ពេលជំងឺកូវិដ១៩កំពុងរាតត្បាត
- គណៈកម្មការអឺរ៉ុបសម្រេចដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅលាងលុយកខ្វក់
- ការលក់សំបុត្រដល់ភ្ញៀវទេសចរ នៅតំបន់អង្គរធ្លាក់ចុះ ៩៩,៥%
- សហជីព ស្នើសុំរដ្ឋាភិបាលឱ្យមានវិធានការច្បាស់លាស់ជួយដល់វិស័យកាត់ដេរ
- លោក ហេង សួរ៖ ម្ចាស់រោងចក្រចង់បិទរោងចក្រ ជាងព្យួរការងារកម្មករ
believing me nothing going to happen don’t even think about it. after this war COVID19 China will fry by world community. you will see what I mean soon
With this case people must ask mr so socheat to solve the problem ‘