ដោយ ហេង រស្មី
2020-07-25
RFA

សាលាដំបូងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។

RFA
សាលាដំបូងក្រុងភ្នំពេញសម្រេចឃុំខ្លួនជនជាតិជនជាតិចិនទាំង ១១នាក់ ពីបទចាប់ជំរិត និងបង្ខាំងមនុស្សខុសច្បាប់។
អ្នកនាំពាក្យសាលាដំបូងក្រុងភ្នំពេញ លោក គុជ គឹមឡុង បញ្ជាក់ថា ការសម្រេចនេះ ក្រោយពីចៅក្រមសាកសួរលោក ឃុន ស៊ីណា បានបញ្ចប់ការសាកសួរតាមនីតិវិធីចប់សព្វគ្រប់ រួចហើយបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ជនជាតិចិនទាំង ១១រូប នៅក្នុងពន្ធនាគារព្រៃស។
សមត្ថកិច្ចក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ កក្កដា បានចាប់ខ្លួនជនជាតិចិនចំនួន ១១នាក់ ក្រោយពីពួកគេបានចាប់បុរសជនជាតិចិនដូចគ្នាម្នាក់ បង្ខាំងទុកដើម្បីជំរិតទារប្រាក់មិនបានសម្រេច ចំនួន ៣០ម៉ឺនដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះនៅក្នុងប្រទេសចិន។
សមត្ថកិច្ចឱ្យដឹងថា មូលហេតុដែលនាំទៅរកចាប់ខ្លួនជនល្មើសនេះ ដោយសារតែ គ្រួសារជនរងគ្រោះបានប្តឹងសមត្ថកិច្ចថា ជនរងគ្រោះកំពុងត្រូវគេបង្ខាំងដោយមានការវាយដំធ្វើទារុណកម្ម។ សមត្ថកិច្ចថា ជនរងគ្រោះត្រូវជនល្មើសយកបង្ខាំងទុកនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ដែលមានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។
ចាប់ពីខែមិថុនា ដល់ខែកក្កដានេះ ករណីជំរិតទារប្រាក់ដែលរវាងជនជាតិចិន និងជនជាតិចិនដូចគ្នានេះបានកើតមានឡើងចំនួន ៣ករណីហើយ គឺពីរករណីកើតមានឡើងនៅក្នុងខេត្តព្រះសីហនុ និងករណីចុងក្រោយកើតមានឡើងនៅក្នុងទីក្រុងភ្នំពេញ។
កាលពីឆ្នាំ២០១៩ សមត្ថកិច្ចខេត្តព្រះសីហនុ ក៏បានចាប់បញ្ជូនខ្លួនជនជាតិចិនចំនួន ១២៧នាក់ ពាក់ព័ន្ធទៅកាន់ប្រទេសចិនវិញ ក្រោយពីបានចាប់ខ្លួនពាក់ព័ន្ធនឹងការចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ខួប២៣ឆ្នាំនៃរដ្ឋប្រហារ៖ ប្រពន្ធលោក ហូ សុខ ទុកឱ្យព្រះជាអ្នករកយុត្តិធម៌ជំនួសខ្លួន
- តុលាការខេត្តព្រះសីហនុសម្រេចឃុំខ្លួនជនជាតិចិន៦នាក់ពីបទបង្ខាំងមនុស្សខុសច្បាប់
- អាមេរិកអំពាវនាវជាថ្មីដល់អាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី ឱ្យបានពេញលេញ និងតម្លាភាព
- តុលាការខេត្តព្រះសីហនុសម្រេចឃុំខ្លួនជនជាតិចិន១៦នាក់ក្រោយពីប៉ះទង្គិចដោយអាវុធជាមួយពលរដ្ឋខ្មែរ
- អ្នកជំនាញថា កម្ពុជាគួរតែមានមន្ទីរពិសោធន៍ផ្នែកសន្តិសុខលើក្រុមហ៊ុនHuawei
- សង្គមស៊ីវិលស្នើឱ្យស៊ើបអង្កេតករណីសកម្មជនព្រៃឡង់ម្នាក់ស្លាប់ពេលអង្កេតបទល្មើសព្រៃឈើ
- ប្រជាពលរដ្ឋខ្មែរចាត់ទុកថា ទំនិញគ្រប់ប្រភេទនាំចូលពីប្រទេសចិនគ្មានគុណភាព
- ព្រះមហាក្សត្រតែងតាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ១១រូប សម្រាប់អាណត្តិថ្មី
- ជនបរទេសជិត២ពាន់នាក់ កំពុងជាប់ពន្ធនាគារនៅកម្ពុជា
- ពលរដ្ឋជាង១ពាន់នាក់ហើយចូលរួមផ្ដល់ស្នាមមេដៃក្នុងយុទ្ធនាការបញ្ចប់និទ្ទណ្ឌភាព ដើម្បីយុត្តិធម៌នៅកម្ពុជា