ដោយ អាស៊ីសេរី
2020-07-25
RFA

លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជួបពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជាវៀតណាម ចំណុចភូមិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

រូប៖ ពលរដ្ឋ
ពលរដ្ឋមានជម្លោះដីធ្លីច្រើនគ្រួសារ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាំគ្នាឡើងមករាជធានីភ្នំពេញ ២ថ្ងៃ ដើម្បីដាក់ញត្តិទាមទារដោះស្រាយវិបត្តិដីស្រែក្បែរព្រំដែនវៀតណាម។
តំណាងពលរដ្ឋលោក យី វុធ ប្រាប់អាស៊ីសេរី មន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីខុទ្ទកាល័យ លោក ហ៊ុន សែន បានទៅទទួលយកញត្តិរបស់ពលរដ្ឋ ដល់ក្នុងវត្តសាមគ្គីរង្សី នៅព្រឹកថ្ងៃទី២៤ កក្កដា និងប្រាប់ឱ្យអ្នកភូមិ កុំហែក្បួន ដាក់ញត្តិ ដោយសន្យាថា នឹងដោះស្រាយជូន ហើយប្រាប់ឱ្យអ្នកភូមិនាំគ្នាត្រឡប់ទៅភូមិកំណើតវិញ។
ដីវិវាទទំហំ៦០ហិកតារ របស់អ្នកភូមិត្រពាំងផ្លុង ១០៦គ្រួសារ មានទំនាស់ច្រើនឆ្នាំហើយ គឺក្រោយពេលដែលរដ្ឋាភិបាលកម្ពុជា និងវៀតណាមបានបោះបង្គោលព្រំដែនលេខ១១៤ ដល់លេខ១១៩រួចរាល់។ អ្នកភូមិអះអាងថា ទាហានវៀតណាម តែងតែកាន់កាំភ្លើង ដំបងឆក់ និងខ្នោះដៃឆ្លងដែនចូលមកបណ្ដេញ និងរើខ្ទមចាំចម្ការរបស់អ្នកភូមិចោលដោយអះអាងថា ជាដីតំបន់ព្រំដែន។
ក្រុមពលរដ្ឋអះអាងថា ពួកគាត់បានកាន់កាប់ដីមានជម្លោះក្បែរព្រំដែននេះច្រើនឆ្នាំមកហើយ ដោយធ្វើស្រែចម្ការ តាំងពីជំនាន់ដូនតារបស់ពួកគេមក ហើយតាំងពីកើតមានវិវាទជាមួយទាហានវៀតណាម នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកភូមិ បានសុំការដោះស្រាយពីអភិបាលខេត្តត្បូងឃ្មុំ ជាច្រើនដងហើយ តែគ្មានដំណោះស្រាយទើបអ្នកភូមិនាំគ្នាមកសុំអន្តរាគមន៍ពីក្រសួងដែនដី ក្រសួងមហាផ្ទៃ និងលោកនាយករដ្ឋមន្ត្រី។
អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មាន ព្រហ្មមុនី ជំរុញឱ្យមន្ត្រីថ្នាក់ជាតិ ចុះទៅស្វែងយល់ដល់ទីតាំងដីទំហំ ៦០ហិកតារ នៅក្បែរព្រំដែននោះ និងចេញប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យអ្នកភូមិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលរិះគន់ដំណោះស្រាយដីធ្លីរបស់រដ្ឋាភិបាលបានតែរឿងតូចតាចដើម្បីចំណេញនយោបាយ
- ប៉ូលិសឃុំត្រពាំងផ្លុងលុបគម្រោងសួរនាំតំណាងពលរដ្ឋ៦នាក់ ក្រោយអ្នកភូមិជាង២០នាក់ លើកគ្នាទៅជួបដល់មុខប៉ុស្តិ៍
- អភិបាលស្រុកម្នាក់ត្រូវដកដំណែង ខណៈឧកញ៉ាម្នាក់ត្រូវនាំខ្លួនទៅសាកសួរក្នុងសំណុំរឿងដីធ្លីនៅគាស់ក្រឡ
- តុលាការសម្រេចឃុំខ្លួនអតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបរឿងលក់ដីរដ្ឋ
- “វេទិកាសាធារណៈមិនអាចដោះស្រាយបញ្ហាដីធ្លីធំៗរបស់ពលរដ្ឋបានទេ បើអាជ្ញាធរគ្មានឆន្ទៈ”
- តំណាងពលរដ្ឋមានជម្លោះដីធ្លី៨នាក់ នៅកំពង់ឆ្នាំង ចូលខ្លួនបំភ្លឺនៅតុលាការក្រុងភ្នំពេញ
- សមាគមខ្មែរក្រោម គ្រោងសុំអន្តរាគមន៍ពីក្រសួងការបរទេសកម្ពុជា រឿងវៀតណាមចាប់ពលរដ្ឋខ្មែរក្រោម
- ភរិយាតំណាងពលរដ្ឋមានជម្លោះដីនៅត្បូងឃ្មុំថា ការកាត់ទោសស្វាមីខ្លួនជារឿងអយុត្តិធម៌បំផុត
- ក្រុមហ៊ុនចិនមានជម្លោះដីធ្លីនៅត្បូងឃ្មុំដាក់កម្លាំងប្រដាប់អាវុធរារាំងពលរដ្ឋចូលបង្កបង្កើនផល
- ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីចោទក្រុមហ៊ុនមួយថា ឈូសឆាយព្រៃអារក្ស ៥០ហិកតារថ្មីទៀត