កម្ពុជាផ្អាកជើងហោះហើរពីម៉ាឡេស៊ី និង ឥណ្ឌូនេស៊ីជាបណ្តោះអាសន្ន

កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សុខភាព
លោក ណាត សុភាព |២៦ កក្កដា ២០២០ |ម៉ោង ០៩:២៣
VOD

ភ្ញៀវទេសចរធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (រូបភាព៖ បញ្ញា ឆពណ្ណ)

ភ្ញៀវទេសចរធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (រូបភាព៖ បញ្ញា ឆពណ្ណ)


រដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកជើងហោះហើរពីប្រទេសម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ចូលមកកម្ពុជា​មួយរយៈចាប់ពីថ្ងៃទី១ ខែសីហា ដើម្បី​ទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ១៩។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះផ្សាយកាលពីថ្ងៃ២៥ ខែកក្កដា ថាចាប់ ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែកក្កដា ក្រសួងសង្កេតឃើញថាអ្នកដំណើរ តាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មួយចំនួនឆ្លងជំងឺកូវីដ១៩ កើនឡើង គួរឲ្យកត់សម្គាល់ ដោយចំនួនអ្នកវិជ្ជមាននៃវីរុសកូវីដ១៩ មាន១០៨នាក់ ក្នុងនោះភាគច្រើន តាមជើងហោះហើរពីប្រទេសម៉ាឡេស៊ី (៥៥នាក់ លើ១០៨នាក់) និងឥណ្ឌូនេស៊ី លើអ្នកដំណើរ សរុបចំនួន ២៣៥៦៧នាក់។

ក្រសួងក៏បាន​អំពាវឱ្យ​ប្រជាពលរដ្ឋត្រូវបន្ត​អនុវត្តន៍វិធាន​ការ​ការពារខ្លួនជាចាំបាច់ ដើម្បីទប់ស្កាត់​ការឆ្លងកូវីដ១៩ និងកុំ​ឱ្យមានការចម្លងរលកទី២កើតមានឡើង។

គិតត្រឹមព្រឹក​ថ្ងៃនេះកម្ពុជាមាន​ករណី​ឆ្លងកូវីដ១៩ ចំនួន​២២៥នាក់ ដែល​ក្នុងនោះព្យាបាល​ជាសះស្បើយ​ចំនួន​១៤៣នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles