លោក សម រង្ស៊ី ថា របប​ភ្នំពេញ​មិន​ផ្ដល់​អាទិភាព​ដល់​ការ​អប់រំ ទើប​មិន​គិតគូរ​រក​វិធី​បើក​សាលារៀន​ដូច​ប្រទេស​ជិតខាង

ដោយ សុជីវី
2020-07-26
RFA

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី


លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ចោទ​ប្រកាន់​ការ​ដឹកនាំ​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិនបាន​ផ្ដល់​អាទិភាព​ដល់​ការ​អប់រំ​ទេ ផ្ទុយ​ទៅវិញ​របប​នេះ​យកចិត្តទុកដាក់​តែ​ទៅលើ​វិស័យ​ណា ដែល​ផ្ដល់​សំណូក​សូកប៉ាន់​ដល់​ក្រុម​អ្នកដឹកនាំ ដែល​ពុក​រលួយ។

លោក សម រង្ស៊ី បាន​សរសេរ​បែបនេះ​នៅលើ​ទំព័ រ​ហ្វេសប៊ុក (Facebook) ​របស់លោក នៅ​ថ្ងៃទី​២៥ ខែ​កក្កដា ហើយ​ថែមទាំង​បាន​លើក​ឧទាហរណ៍​ពី​ការប្រឹងប្រែង​បើក​សាលារៀន​របស់​ប្រទេស​ជិតខាង​មាន​៖ ប្រទេស​វៀតណាម និង​ថៃ​ជាដើម។

ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ ចោទ​សួរថា តើ​ចាំ​អី​ទៀត បើក​សាលារៀន​ជាទូទៅ​ឡើងវិញ នៅ​កម្ពុជា​? លោក​ថា នៅ​ប្រទេស​វៀតណាម សាលារៀន បាន​បើក​ឡើងវិញ​ជាទូទៅ តាំង​ពី​ដើម​ខែឧសភា ម្ល៉េះ​។ នៅ​ប្រទេស​ថៃ សាលារៀន​បាន​បើក​ឡើងវិញ​ជាទូទៅ ចាប់ពី​ដើមខែ​កក្កដា​នេះ​។ លោក​បន្ត​ទៀត​ថា ប្រព័ន្ធ​អប់រំ​មិនមែន​ជា​អាទិភាព នៃ​របប ហ៊ុន សែន ទេ។ ផ្ទុយទៅវិញ​របប​នេះ បន្ត​ឱ្យ​បើក​តែ​រោងចក្រ និង​បន​ល្បែងស៊ីសង​កាស៊ីណូ​ដែល​ផ្តល់​សំណូក​សូកប៉ាន់ ឱ្យ​ថ្នាក់ដឹកនាំ​ពុករលួយ​។ លើសពីនេះ​លោក​ថា របប​បច្ចុប្បន្ននេះ​មិន​ចង់​ឱ្យ​ប្រជាពលរដ្ឋ មានការ​យល់ដឹង​ខ្ពស់​ទេ ដើម្បី​ពួក​ជន​ផ្តាច់ការ អាច​ងាយ​គ្រប់គ្រង​ប្រទេស​មួយ ដែល​ប្រជាពលរដ្ឋ មិន​មាន​ការ​យល់ដឹង​ច្រើន​។ លោក​ថា នៅ​កម្ពុជា អ្នកដឹកនាំ​កំពុង​ប្រើ​ធម៌​ក្តៅ​៣​យ៉ាង ៖ ខ្លាច ឃ្លាន ខ្លៅ

អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការឆ្លើយតប​រឿងនេះ​ពី​អ្នកនាំពាក្យ រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន លើកឡើង​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តែង​តែង​ផ្ដល់​អាទិភាព​ដល់​ការអប់រំ​មិន​ដូច​ការលើកឡើង​របស់​លោក សម រង្ស៊ី ឡើយ​។ ផ្ទុយ​ទៅវិញ រដ្ឋាភិបាល​កំពុង​គិតគូ​សុវត្ថិភាព​ពលរដ្ឋ និង​សិស្សសាលា​ជា​អាទិភាព៖ «បើ​សិស្សៗ​ស្លាប់​អស់ ឬ​ឆ្លង​កូវីដ​ច្រើន សួរថា​តើ​វិស័យ​អប់រំ​វា​រីកចម្រើន​ទេ​អាហ្នឹង​ហើយ​វា​គ្រាន់តែ​ជា​ល្បិចកល​ដាក់​អន្ទាក់​រាជរដ្ឋាភិបាល ថា ទៅ​ក្រែង​រដ្ឋាភិបាល​ធ្វើតាម​ខ្លួន ដល់ពេល​ចម្លង​សិស្ស​ទៅ​គេ​ថា​ទៀត​ថា ហ្នឹង​ពី​យើង​អត់​ស្រឡាញ់ អត់​យកចិត្តទុកដាក់​លើក​កម្ពស់​វិស័យ​អប់រំ​សិក្សាធិការ​ហ្នឹង ហើយ​បានជា​ឱ្យ​សិស្ស​ឆ្លង​។ អ៊ីចឹង​ហើយ​បានជា​រាជរដ្ឋាភិបាល​ផ្អែក​ទៅ​លើ​សភាពការណ៍​ជាក់ស្ដែង​ឱ្យ​ជា​ជំហានៗ​។ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នឹង​ឱ្យ​២០​សាលា​ឯកជន​ដែល​គេ​មាន​លក្ខណៈ​អនាម័យ​ប្រសើរ​ខ្ពស់​ជាងគេ​។ អ៊ីចឹង​ឱ្យ​អា​ប្រសើរ​ខ្ពស់​ជាងគេ​ខាង​អនាម័យ​ចូល​មុន ហើយ​ដក​ពិសោធន៍​មួយ​រយៈពេលមើល​ថា តើ​២០​សាលា ដែល​បាន​ចូលទៅ វា​មាន​ផលប៉ះពាល់​អី​ខ្លះ​?​វា​ជួប​បញ្ហា​អី​ខ្លះ អ៊ីចឹង​បាន​ជំហាន​ទី​២ និង​ទី​៣​នឹង​មាន​តទៅទៀត»។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស កាលពី​ថ្ងៃទី​២១ ខែកក្កដា នឹង​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​២០ សាកល្បង​ដំណើរការ​ដំណាក់កាល​ទី​១ នៅ​ខែសីហា​ខាងមុខនេះ នៅ​ខេត្ត​បាត់ដំបង សៀមរាប និង​ក្រុងភ្នំពេញ ដោយសារតែ​សាលា​ទាំងអស់នោះ អាច​គោរព​តាម​ការណែនាំ​របស់ ក្រសួង​សុខាភិបាល​ចំពោះ​ការ​បង្ការ​ជំងឺ covid-19 បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "លោក សម រង្ស៊ី ថា របប​ភ្នំពេញ​មិន​ផ្ដល់​អាទិភាព​ដល់​ការ​អប់រំ ទើប​មិន​គិតគូរ​រក​វិធី​បើក​សាលារៀន​ដូច​ប្រទេស​ជិតខាង"

  1. so socheath says:

    អាចុយម៉ា្រាយសម រង្ស៊ី និយាយដូចវាចេះគឹតគូរ រឿងរៀនសូត្រ តែវាអញ្ចឹង
    អាពូជសំផឹង ! អ្ហែងដឹងថា
    ហ៊ុនសែន ធ្វើសាលាឲ្យសិស្សរៀន ទាំងបឋម និងមធ្យមប៉ុន្មានពាន់ខ្នង
    ឲ្យសិស្សរឲន ទូទាំងប្រទេសទេ អាពូជសំផឹង !
    ចុះអាកូនមីកាដួយអាយះអ្ហែង ដែលស្រែកអួតពីគឹតគូរ ដល់ការរៀនសូត្រហ្នឹង
    អ្ហែងធ្វើសាលាឲ្យសិស្សរៀនបានសាលាម៉ាប់ន្ទប់ហើយឬនៅ អាចុយម៉្រាយ ?
    អាកូនមីកាដួយអាយះស្ញេញ !
    បើអ្ហែងអត់និយាយក៏អត់មានអ្នកណាថាអ្ហែងគដែរ អាចុយម៉្រាយ ។

  2. Anonymous says:

    veitcong germ so socheat is the worse animal in cambodia ‘ he swearing all the time’ it mean his brain and his body fully of fire ‘ and the hell-gate waiting to take him ‘

  3. Anonymous says:

    WELL…..if you talking about this animal every one knew that he was CHHKOUTH. let say he criticize SAM RANSY never build any thing only his favorite killer was. just only this speak alone we already know that this animal has no education. I quest HUN NAL took his mother’s monies to build this school just for his children to learn about CPP so that HUN families can be a leading families for generation to come. my question to this un educated animal is??? where all that monies came from?? did AH KBOTHCHEATH HUN NAL born whit it?? please answer my question