ដោយ ជាតិ ចំណាន
2020-07-26
RFA

ទិដ្ឋភាពសិស្សក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac-II) សម័យប្រឡង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។

រូប៖ ហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
ក្រសួងអប់រំប្រកាសលើកពេលវេលាប្រឡងបាក់ឌុបរបស់សាលាឯកជន ទៅថ្ងៃផ្សេងវិញ។
សេចក្ដីណែនាំបន្ថែមរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ថា ក្រសួងបានកែប្រែសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមសាលាឯកជន ដោយពីដំបូងក្រសួងបានកំណត់យកថ្ងៃទី១៨ ខែសីហា ហើយបានផ្លាស់ប្ដូរទៅថ្ងៃទី២៧ ខែសីហាវិញ។
ក្រសួងថា មូលហេតុនៃការផ្លាស់ប្ដូរថ្ងៃប្រឡងនេះ ក្រសួងសំអាងទៅលើការប្រកាសរបស់រដ្ឋាភិបាល ស្ដីពីការអនុញ្ញាតឱ្យមន្ដ្រីរាជការ និយោជិក កម្មករឈប់សម្រាក នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា។
ក្រសួងតម្រូវឱ្យតែគ្រឹះស្ថានសិក្សាឯកជនតែប៉ុណ្ណោះ ចំពោះសាលារដ្ឋវិញ ក្រសួងមិនទាន់បានបញ្ចេញព័ត៌មានទាក់ទងនឹងពេលវេលាប្រឡងបាក់ឌុបនៅឡើយទេ។ មន្ដ្រីសង្គមស៊ីវិល និងពលរដ្ឋ រិះគន់ចំណាត់ការរបស់ក្រសួងអប់រំ យុវជន និងកីឡា ថាធ្វើឡើងដោយមានភាពលម្អៀង។ ទោះបីជាយ៉ាងណាក្រសួង អះអាងថា ការអនុញ្ញាតនេះ ដោយសារតែសាលាឯកជនអាចសម្រេច ការណែនាំរបស់សុខាភិបាល ដើម្បីបង្ការកុំឱ្យមានការឆ្លងជំងឺ covid-19 បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រសួងអប់រំពន្យារពេលប្រឡងធំៗចំនួន២ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩
- ក្រសួងអប់រំយល់ព្រមដោះស្រាយបណ្ដឹងតវ៉ាលទ្ធផលបាក់ឌុប ឆ្នាំ២០១៩
- ក្រសួងអប់រំបិទផ្សាយបញ្ជីឈ្មោះ សិស្សប្រឡងបាក់ឌុបឆ្នាំ២០១៩
- “ការស្នើសុំកុំឱ្យឡើងថ្លៃផ្ទះសំណាក់ពេលប្រឡងបាក់ឌុប នឹងគ្មានប្រសិទ្ធភាពដូចរាល់ឆ្នាំ”
- ក្រសួងបិទផ្សាយបញ្ជីឈ្មោះសិស្សត្រៀមប្រឡងបាក់ឌុបឱ្យមើលអក្ខរាវិរុទ្ធ និងរូបថត
- លោក សម រង្ស៊ី ថា របបភ្នំពេញមិនផ្ដល់អាទិភាពដល់ការអប់រំ ទើបមិនគិតគូររកវិធីបើកសាលារៀនដូចប្រទេសជិតខាង
- សង្គមស៊ីវិលបារម្ភថាក្មេងស្រីជាច្រើននៅជនបទនឹងបោះបង់ការសិក្សាដោយសារវិបត្តិជំងឺកូវីដ-១៩
- ក្រសួងអប់រំអនុញ្ញាតឱ្យនិស្សិតចូលរៀន និងបញ្ចប់ការសិក្សាតាមប្រព័ន្ធអនឡាញ
- សមាគមគ្រូបង្រៀនស្នើក្រសួងអប់រំពិចារណាបើកសាលារៀនឡើងវិញ
- ក្រសួងអប់រំបន្តបិទសាលារៀនដោយមិនកំណត់ពេល