អ្នក​ឃ្លាំ​មើល​ជំរុញ​​ឱ្យ​​អនុវត្ត​ច្បាប់​​អន្តោ​ប្រវេសន៍​​ដើម្បី​ជំរុញ​​​ពលរដ្ឋ​​រាយការណ៍​​ពី​​វត្តមាន​ជន​បរទេស​​ខុស​​ច្បាប់​​នៅ​​កម្ពុជា​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សង្គម
កញ្ញា ខាន់ លក្ខិណា |២៧ កក្កដា ២០២០ |ម៉ោង ១៧:១៨
VOD

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ក្នុងសន្និសីទមួយ កាលពីពេលកន្លងទៅ។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ក្នុងសន្និសីទមួយ កាលពីពេលកន្លងទៅ។


ក្រុម​អ្នក​ឃ្លាំង​មើល​សង្គម បាន​ជំរុញ​ទៅ​អាជ្ញាធរ​អន្តោ​ប្រវេសន៍​កម្ពុជា ឱ្យ​ចាត់​វិធានការ​ផ្អែក​តាម​ច្បាប់​ទៅ​លើ​ជន​អន្តោ​ប្រវេសន៍​បរទេស ដើម្បី​ធានាការ​ចូលរួម​រាយការណ៍​ពី​ប្រជា​ពលរដ្ឋ​អំពី​ការ​ហូរ​ចូល និង​ការ​ស្នាក់នៅ​ដោយ​ខុស​ច្បាប់​នៃ​ជន​បរទេស។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​អំពាវ​នាវ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ​ឱ្យ​​ប្រជា​ពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​អន្តោ​ប្រវេសន៍។

ស្ថាប័ន​មួយ​នេះ បាន​អំពាវ​នាវ​បែប​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះគន់ ដែល​លើក​ឡើង​ថា​ ការអនុវត្តច្បាប់​គ្រប់​គ្រង​ជន​បរទេស​នៅ​កម្ពុជា មានភាពធូរលុងដែលធ្វើឱ្យមានលំហូរជនអន្តោប្រវេសន៍​ខុសច្បាប់ចូលមកកម្ពុជា។

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក រ៉ុង ឈុន ដែល​បច្ចុប្បន្ន​ជា​តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បង្ហាញ​ការ​សាទរចំពោះការអំពាវនាវបែប​នេះ ប៉ុន្តែ លោក​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរចាត់វិធានការនៅពេលដែលប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធនឹងភាពមិនប្រក្រតីទាំងអស់នេះ។

លោកសង្កេតឃើញថា ការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍​ទៅលើជនបរទេសកន្លងមក​នៅភាពធូរ​លុង បើធៀប​នឹង​ប្រទេស​ជិត​ខាហើយ ហើយ​លោក​ចាត់​ទុក​ករណីនេះ​ថា ធ្វើឱ្យលំហូរជនអន្តោប្រវេសន៍ចូលមកប្រទេសកម្ពុជាច្រើន។

លោក រ៉ុង ឈុន ប្រាប់ថា៖ «ការអនុវត្តច្បាប់មិនបានតឹងរឹងទេ វាធ្វើឱ្យ​​ជនអន្តោប្រវេសន៍ខុសច្បាប់ច្រើនទៅៗ វាជាហានិភ័យដល់ស្រុកទេសយើងដែរ។ ទី១ ​ប៉ះពាល់ការងារប្រជាពលរដ្ឋ ​ទី២ ប៉ះពាល់មុខរបរប្រជាពលរដ្ឋខ្មែរ ​ទី៣ អត្រាកំណើន ជនអន្តោប្រវេសន៍ច្រើនទៅៗ វាធ្វើឱ្យខ្មែរយើងជាម្ចាស់ប្រទេសអាចក្លាយជាជនជាតិភាគតិចនៃជនអន្តោប្រវេសន៍ខុសច្បាប់ អាហ្នឹងដែលយើងព្រួយបារម្ភ»

ជា​ការ​បក​ស្រាយ​បន្ថែម​នោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះ​អាង​ថា ស្ថាប័ន​មួយ​នេះ​ បាន​លើក​ឡើង​ពី​ការ​អនុវត្ត​វិធានការ​នានា ដូចជា ការគ្រប់គ្រងការស្នាក់នៅក្នុងប្រទេស អធិការកិច្ចហត្ថពលករបរទេស និងការស្រាវជ្រាវស៊ើបអង្កេត ចាប់ឃាត់ជនបរទេសខុសច្បាប់ ដើម្បីបណ្តេញចេញផងដែរ។

អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន អះ​អាង​ថា ការ​អនុវត្ត​ច្បាប់​គ្រប់​គ្រង​ជន​បរទេស មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ធូរ​រលុង​នោះ​ឡើយ​នា​ពេល​កន្លង​មក ហើយ​លោក​​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​អំពី​វត្តមាន​ជនបរទេស​ខុស​ច្បាប់​នៅ​កម្ពុជា។

លោក កែវ វណ្ណថន ប្រាប់ថា៖ «បើសិនជាសាធារណជនឃើញជនបរទេសដែលស្នាក់នៅកម្ពុជាខុសច្បាប់ហ្នឹង សូមឱ្យរាយការណ៍មក សហការជាមួយសមត្ថកិច្ចដើម្បីយើងចាប់បណ្ដេញចេញ ប៉ុន្តែកន្លងមក យើងធ្វើការនឹងដោយ​យកចិត្តទុកដាក់ អត់បានធូរលុងទេ កាលណាយើងឃើញជនបរទេសខុសច្បាប់ម្នាក់យើងចាប់ម្នាក់ ឃើញពីរនាក់យើងចាប់ពីបណ្ដេញចេញ»

ក្រសួងមហាផ្ទៃ​បាន​ប្រកាសនៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា នូវ​ផែនការពង្រឹងការគ្រប់គ្រងជនបរទេសតាមរយៈ​ការទប់ស្តាត់ និងបណ្តេញ​ចេញ​ចំពោះអ្នកដែលលួចចូលក្នុងប្រទេសដោយខុសច្បាប់ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាតិ។​

អ្នកសិក្សាពីការអភិឌ្ឍសង្គម លោកបណ្ឌិត មាស នី ចាត់ទុកការអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថា ជារឿងល្អ ប៉ុន្តែ លោកជំរុញឱ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យតឹងរឹងជាងពេលកន្លងមក ព្រោះប្រជាពលរដ្ឋគ្រាន់តែជាអ្នករាយការណ៍ ចំពោះការអនុវត្តជាក់នោះ គឺអាជ្ញាធរ​មូលដ្ឋាន។

លោក​បណ្ឌិត មាស នី ប្រាប់ថា៖ «ជនបរទេសមិនត្រឹមមកស្នាក់នៅស្រុកខ្មែរខុសច្បាប់ទេ មានទាំងទទួលបានអត្តសញ្ញាណបណ្ណដោយមិនមានការសុំចូលជាសញ្ជាតិ ហើយនៅលើអត្តសញ្ញាណបណ្ណតែងតែមានមន្ត្រីចុះហត្ថលេខា ប៉ុន្តែ មិនឃើញមានគេចាត់វិធានការអីទេ។

លោក​ មាស នី ប្រាប់​បន្ត​ថា​៖  «ខ្ញុំលើកឧទាហរណ៍ជាក់ស្ដែង ការខ្ញុំទៅធ្វើអត្តសញ្ញាណបណ្ណនៅខណ្ឌច្បារអំពៅមានពលរដ្ឋវៀតណាម ៣ ទៅ ៤​នាក់អត់ចេះខ្មែរផង មកសុំចុះធ្វើអត្តសញ្ញណបណ្ណ ហើយក្នុងនោះមានមេខ្យល់ជាអាជ្ញាធរគេនាំមកទាំងក្រុមតែម្ដង ហើយគេរុញឱ្យពួកហ្នឹងធ្វើមុនយើងទៀត រួចមុនគេពួកហ្នឹងចេញមុនបាត់ទៅពួកខ្ញុំនៅចាំទាល់ម៉ោង៦»

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​លើក​ឡើង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ជន​បរទេស​ខុស​ច្បាប់​​ដល់​ទៅ​ជាង ១៧,៣២៩​​នាក់ ឬ​ស្មើ​នឹង ១០៤​សញ្ជាតិ ត្រូវ​បាន​ឃាត់​ខ្លួន និង​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ចន្លោះ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០​នេះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "អ្នក​ឃ្លាំ​មើល​ជំរុញ​​ឱ្យ​​អនុវត្ត​ច្បាប់​​អន្តោ​ប្រវេសន៍​​ដើម្បី​ជំរុញ​​​ពលរដ្ឋ​​រាយការណ៍​​ពី​​វត្តមាន​ជន​បរទេស​​ខុស​​ច្បាប់​​នៅ​​កម្ពុជា​"

  1. Anonymous says:

    YES …..we Cambodian still have our nationalist to fight whit those un lawful regime.

  2. Anonymous says:

    Haha so funny hasrt’ Law law law in this country is the mafia law’ communist law and the leader and his groups are the hanoi dogs’