ភរិយា​សមាជិក​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន ស្រឡាញ់​គ្រួសារ​ខ្លួន​ឯង តែ​បំបែក​បំបាក់​គ្រួសារ​ពួកគេ

ដោយ វ៉ែន សុមេធ
2020-08-21
RFA

នាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ព្រមទាំង​កូនចៅ ក្នុង​គ្រួសារ​របស់​លោក។

នាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ព្រមទាំង​កូនចៅ ក្នុង​គ្រួសារ​របស់​លោក។

 រូប៖ ហ្វេសប៊ុករបស់លោក


ភរិយា​របស់​សមាជិក​បក្ស​ប្រឆាំង លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្រលាញ់​គ្រួសារ​ខ្លួនឯង ប៉ុន្តែ​បំបែកបំបាក់​គ្រួសារ​ពួកគេ​ឲ្យ​រស់​រង​ទុក្ខ​វេទនា ដោយសារតែ​មូលហេតុ​នយោបាយ​។ ការ​លើកឡើង​នេះ បន្ទាប់ពី​ពួកគេ មើល​ឃើញ​ថា លោក ហ៊ុន សែន បាន​បង្ហោះ​រូបភាព​ជួបជុំ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​លោក​យ៉ាង​រីករាយ​ស្ទើរ​រាល់ថ្ងៃ ស្រប​ពេល​ដែល​រដ្ឋាភិបាល បាន​ចាប់​ប្ដី​របស់​ពួកគេ​ដាក់​ពន្ធនាគារ​ទាំង​បំពាន និង​ថែមទាំង​បង្ក្រាប​ដោយ​ហិង្សា​លើ​ពួកគេ​ជា​ស្ត្រី​ថែមទៀត​ដែល​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ជូន​ប្ដី។

ក្រុម​ភរិយា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ពន្ធនាគារ លើកឡើង​ថា ក្រុម​គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​មាន​ក្តី​សុខ នៅ​លើ​គំនរ​ទុក្ខសោក​របស់​ពួកគេ និង​ប្រជា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​ដទៃ​ទៀត។

ភរិយា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចន្ថា រៀបរាប់​ថា លោកស្រី​កាន់​តែ​មាន​អារម្មណ៍​ឈឺចាប់ នៅ​ពេល​ឃើញ​លោក ហ៊ុន សែន បង្ហោះ​រូបភាព​ជួបជុំ​គ្រួសារ​យ៉ាង​រំភើយ ដោយ​មិន​ខ្វាយខ្វល់​ចំពោះ​សម្រែក​យំ​អង្វរ​ក​រក​យុត្តិធម៌ និង​ថែមទាំង​ប្រើប្រាស់​កម្លាំង​សន្តិសុខ និង​នគរបាល ប្រើ​អំពើ​ហិង្សា​ទាំង​កម្រោល​លើ​ពួកគាត់​ជា​ស្ត្រី​ទន់ខ្សោយ​ថែមទៀត ខណៈ​ពេល​ពួកគាត់ គ្រាន់តែ​ឈរ​ស្រែក​តវ៉ា​ដោយ​សន្តិវិធី​រៀងរាល់ថ្ងៃ​សុក្រ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ប្ដី​ពួកគាត់​វិញ៖ «ឃើញ​គាត់​ផុស​មក​អ៊ីចឹង ខ្ញុំ​មាន​អារម្មណ៍​ក្ដុកក្ដួល​ណាស់ ដូច​ថា អយុត្តិធម៌​សម្រាប់​ពួក​នាង​ខ្ញុំ​ជា​ស្ត្រី ហើយ​ទង្វើ​របស់​គាត់ (រដ្ឋាភិបាលធ្វើ​ចាប់​ឃុំឃាំង​គាត់ (ប្តីហើយ​នឹង​មិន​ឲ្យ​ពួក​ខ្ញុំ​ជួប ហើយ​ឥឡូវ​មួយ​សប្ដាហ៍​បាន​ជួប​តែ​ម្ដង។ ពួក​ខ្ញុំ​មាន​អារម្មណ៍​ក្ដុកក្ដួល​ខ្លាំង​ណាស់។ ធម្មតា​អត់​មាន​ប្តី​នៅ​ជិត គឺ​អត់​គាត់ មួយ​ដូច​អត់​ចន្ទល់​គ្រួសារ​អ៊ីចឹង។ ឃើញ​រូបភាព​របស់​គាត់ (លោក ហ៊ុន សែនផុស​មក​អ៊ីចឹង គឺ​គាត់​កំពុង​មាន​ក្តី​សុខ​លើ​គំនរ​ទុក្ខ​របស់​ពួក​ខ្ញុំ»

លោកស្រី ព្រំ ចន្ថា បន្ត​ថា ការណ៍​ដែល​ពួក​លោកស្រី នាំ​គ្នា​ចេញ​តវ៉ា​រៀងរាល់​ថ្ងៃសុក្រ ​ព្រោះ​តែ​យល់​ថា ប្ដី​របស់​ពួក​លោកស្រី គឺ​ជា​មនុស្ស​ស្អាតស្អំ ​ស្រលាញ់​សង្គម​ជាតិ មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ មាន​វ័យ ៤៤ឆ្នាំ កំពុង​តស៊ូ​ចិញ្ចឹម​កូន​ប្រុស​ពីរ​នាក់​នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ភរិយា​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ ទទូច​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន រៀន​យល់​អារម្មណ៍​ឈឺចាប់ និង​ទុក្ខ​លំបាក​របស់​ពួក​គេ ដែល​កំពុង​រស់នៅ​បែកបាក់​ក្រុម​គ្រួសារ​ដោយសារ​តែ​មូលហេតុ​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល៖ «ខ្ញុំ​មាន​ផល​ប៉ះ​ពាល់​ច្រើន​ណាស់ ដែល​ធំ​បំផុត​នោះ​គាត់ (ប្តីជា​មេ​គ្រួសារ គឺ​អត់​ពី​គាត់​មួយ​ទៅ ហាក់​ដូចជា​បាត់​អ្វីៗ គ្រប់​យ៉ាង​ហើយ​កូន​ខ្ញុំ​កំពុង​វ័យ​សិក្សា គឺ​រៀន​អត់ ចូល​នឹក​ឪពុក ហើយ​ការងារ​ផ្គត់ផ្គង់​គ្រួសារ​ធ្លាក់​មក​លើ​ខ្ញុំ​ទាំង​អស់ ហើយ​ឥឡូវ​នេះ ខ្ញុំ​ក៏​អត់​មាន​ការងារ​ធ្វើ ហើយ​ត្រូវ​បង់​បំណុល​ធនាគារ​រាល់​ខែ​ទៀត និង​ត្រូវ​ផ្ញើ​លុយ​ឲ្យ​គាត់​ចាយ​នៅ​ក្នុង​ពន្ធនាគារ ហើយ​អារម្មណ៍​មួយ​គឺ​គិត​ដល់​គាត់​ផង គិត​ដល់​ខ្លួន​ឯង​ផង និយាយ​ទៅ គឺ​ពិបាក​មែនទែន​ហ្មង។ រដ្ឋាភិបាល គួរ​តែ​ដោះ​លែង​គាត់​មក​វិញ ហើយ​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​ដោយ​ឥត​លក្ខខណ្ឌ»

មួយ​រយៈ​ចុងក្រោយ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​បង្ហោះ​រូបភាព​ជួបជុំ​ក្រុម​គ្រួសារ​របស់​លោក​យ៉ាង​មាន​ក្តី​សុខ​ជា​បន្តបន្ទាប់ និង​ហាក់​បង្កប់​នូវ​ភាព​រឹងមាំ​ក្នុង​ការ​បន្ត​រក្សា​អំណាច​នយោបាយ​ត​ពូជ​របស់​លោក​រយៈពេល​យូរអង្វែង​តទៅទៀត ខណៈ​លោក​កំពុងតែ​បង្កើន​ការ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង​ដោយ​មិន​រើសមុខ​។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា លោក ហ៊ុន សែន បាន​បង្ហោះ​រូបថត​ជួបជុំ​គ្រួសារ​ធំ​របស់​លោក​ចំនួន ៣​ជំនាន់​ដែល​មាន​សមាជិក​ប្រមាណ ៣០​នាក់ ក្នុង​នោះ មាន​ភរិយា​របស់​លោក កូនៗ​បង្កើត និង​ចៅៗ​បង្កើត​របស់​លោក​ផង​ដែរ​។ ក្នុង​កម្មវិធី​ជួបជុំ​គ្រួសារ​៣ ជំនាន់​របស់​លោក​នោះ ក៏​មាន​កម្មវិធី​ច្រៀង​រាំ និង​ផឹក​ស្រា ក្លែម​ម្ហូបអាហារ​ថ្លៃៗ​ផង​ដែរ។

រីឯ​ភរិយា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ លោក ស៊ុន ធន់ គឺ​លោកស្រី​ សេង ចាន់ថន ថ្លែង​ថា សកម្មភាព​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​ទាំងនេះ គឺ​បង្ហាញ​ថា មេដឹកនាំ​រូប​នេះ ស្រលាញ់​តែ​ក្រុម​គ្រួសារ​ខ្លួនឯង ហើយ​លោក​ឥត​ខ្វល់​ចំពោះ​បញ្ហា​ពលរដ្ឋ​កំពុង​អត់​ការងារ​ធ្វើ បញ្ហា​ពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្តុវ័នករ និង​ការ​ចាប់ចង​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​មេដឹកនាំ​សហជីព​ជាដើម​។ លោកស្រី នៅតែ​អះអាង​ថា ប្តី​លោកស្រី មិន​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ណាមួយ​នោះ​ទេ ហើយ​លោក ហ៊ុន សែន ប្រាកដជា​ដឹង​ច្បាស់​ថា ការ​ចាប់​ឃុំខ្លួន​ប្តី​លោកស្រី បណ្ដាល​ឲ្យ​រស់នៅ​បែកបាក់​ក្រុម​គ្រួសារ​គ្នា​នេះ គឺ​ធ្វើ​ឡើង​ដោយ​បំពាន​ច្បាប់​និង​មាន​ចរិត​នយោបាយ​សុទ្ធសាធ៖ «អយុត្តិធម៌​ចំពោះ​ពួក​ខ្ញុំ​ដែល​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​គេ (រដ្ឋាភិបាល ចាប់​យក​ទៅ​ធ្វើ​បាប​យក​ទៅ​ដាក់​គុក ហើយ​យើង​គ្រាន់​តែ​តវ៉ា​ទាមទារ រាល់​សប្ដាហ៍​មក​ធ្វើ​បាប​ពួក​ខ្ញុំ​ទៀត​មក​ទាត់​មក​ច្រាន​មក​អូស ហើយ​មិន​ឲ្យ​ខ្ញុំ​តវ៉ា ដូច្នេះ​ខ្ញុំ​គិត​ថា វា​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ។ពួក​គាត់ (នាយករដ្ឋមន្ត្រីចេះ​ជួបជុំ​គ្រួសារ​បាន ចុះ​ចំណែក​ពួក​ខ្ញុំ​ហេតុ​អី​ជួបជុំ​អត់​បានគេ​អត់​ឆ្លើយ​តប​ជាមួយ​ពួក​ខ្ញុំ​សោះ ធ្វើ​ឲ្យ​ពួក​ខ្ញុំ​ឈឺ​ចាប់​ជា​ទី​បំផុត។ ពួក​ខ្ញុំ​នៅ​តែ​ស្រែក​ទាមទារ​តវ៉ា​ជា​បន្ត​បន្ទាប់​ទៀត ដោយសារ​ពួក​ខ្ញុំ​មិន​មាន​កំហុស ហើយ​គេ​ធ្វើ​បាប​ដោយ​អយុត្តិធម៌​បែប​នេះ»

គិត​ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០២០​មក របប​ក្រុងភ្នំពេញ បាន​ចាប់​ឃុំខ្លួន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ២០​នាក់​ហើយ ដោយ​តុលាការ បាន​ចោទប្រកាន់​ពួកគេ​ដូចៗ​គ្នា​គឺ​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​មិន​ឲ្យ​យោធា​ស្តាប់​បង្គាប់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ ភាគច្រើន​នៃ​ករណី​ចាប់ខ្លួន​នេះ សមត្ថកិច្ច​មិនបាន​បង្ហាញ​ដីកាចាប់ខ្លួន​ឡើយ ហើយ​ករណី​ខ្លះ​ទៀត​សមត្ថកិច្ច​បាន​ប្រើ​ល្បិច​បញ្ឆោត​ឱ្យ​ពួកគេ​ទៅ​ជួប​អ្នកនេះ ឬ​អ្នកនោះ រួច​ក៏​ចាប់ខ្លួន​តែម្ដង​។ ករណី​មួយ​ចំនួន​ទៀត ប៉ូលិស​ចាប់​មនុស្ស​ទៅ​បាត់​ដោយ​គ្មាន​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​គេ​នោះ​ទេ ទាល់តែ​សកម្មជន​ទាំងនោះ​ទូរស័ព្ទ​មក​ប្រាប់​វិញ ទើប​គ្រួសារ​ដឹង​ថា ពួកគាត់​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​។

​ក្រោយ​ការ​ចាប់​ឃុំខ្លួន​នោះ ប្រពន្ធ និង​កូនៗ រួម​ទាំង​សាច់ញាតិ​របស់​សមាជិក​បក្ស​ប្រឆាំង តែងតែ​ជួបជុំគ្នា​តវ៉ា​នៅ​ខាង​មុខ​សាល​ដំបូង​រាជធានី​ភ្នំពេញ ជា​រៀងរាល់​ថ្ងៃ​សុក្រ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា មក ដើម្បី​ទាមទារ​ឲ្យ​តុលាការ ដោះលែង​អ្នក​ទាំងនោះ​វិញ​។ ទោះ​យ៉ាងណា ការ​តវ៉ា​ដោយ​សន្តិវិធី​របស់​ពួកគេ តែងតែ​ត្រូវ​បង្ក្រាប​ដោយ​ហិង្សា ជាពិសេស​ការ​តវ៉ា​លើក​ទី​៧ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​កក្កដា កង​សន្តិសុខ​ខណ្ឌ ៧​មករា បាន​រារាំង​មិន​ឲ្យ​ពួកគេ​ជួបជុំ​តវ៉ា​នៅ​ខាងមុខ​តុលាការ​ឡើយ​។ ក្រុម​សន្តិសុខ​ទាំង​នោះ​បាន​ដណ្ដើម​បដា​យក​ទៅ​ហែក​ចោល និង​រុញច្រាន​ស្ត្រី​អ្នក​តវ៉ា​មួយ​ចំនួន​ផ្ទប់​នឹង​ដី ហើយ​ចាប់​អូស​តាម​ដង​ផ្លូវ​ជាដើម ដោយ​មិន​ស្ដាប់​ការ​យំ​អង្វរករ​របស់​ពួកគេ​ឡើយ៖ «អាជ្ញាធរ​ស្រុក​ខ្មែរ​នេះ គាត់​ជា​អាជ្ញាធរ​បែប​ណា​ហេតុ​អី​ក៏​ព្រៃផ្សៃ​យ៉ាង​នេះ​ធ្វើបាប​តែ​ស្ត្រី​ទន់ខ្សោយ គ្មាន​អាវុធ នៅ​ក្នុង​ដៃ ទាមទារ​តែ តែ​ឲ្យ​ដោះលែង អ្នក​ទោស​នយោបាយ​ប៉ុណ្ណឹង​សោះ​។ សួរ​ថា​ធ្ងន់​ប៉ុណ្ណា​ពិបាក​ប៉ុណ្ណា​វា​ខុសច្បាប់​នូវ​មាត្រា​ណាហេតុ​អី ក៏​ពួកគាត់​មិន​ប្រាប់​ពួក​ខ្ញុំ​បាន​ចាំ​បាច់​មក​ធ្វើ​អូសទាញ​ពួក​ខ្ញុំ​យ៉ាង​នេះ​តើ​ស្រុក​ខ្មែរ​យើង​មាន​យុត្តិធម៌​ទេ​?»។

អតីត​ទីប្រឹក្សា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​បណ្ឌិត សូ ណា​រ៉ូ លើកឡើង​ថា ជា​រឿង​អភ័ព្វ​បំផុត សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មាន​មេដឹកនាំ​ដូច​លោក ហ៊ុន សែន ព្រោះ​លោក គឺជា​មនុស្ស ដែល​មាន​ចរិត​ឃោរឃៅ បែងចែក​ពណ៌​សម្បុរ​នយោបាយ​ខុស​ឆ្ងាយ​ពី​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត នៅ​លើ​ពិភពលោក ដែល​ហ៊ាន​លះបង់​ក្តី​សុខ​ផ្ទាល់​ខ្លួន សម្រាប់​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​របស់​គេ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។ ទោះ​យ៉ាង​ណា​ក្តី បណ្ឌិត សូ ណារ៉ូ ជឿជាក់​ថា មេដឹកនាំ​ដែល​ស្រលាញ់​តែ​គ្រួសារ​ខ្លួនឯង បក្ខពួក​ខ្លួនឯង និង​ច្បាម​យក​សេដ្ឋកិច្ច​ជាតិ​ធ្វើ​មានបាន​នៅ​ក្នុង​ក្រុម​គ្រួសារ​ខ្លួនឯង ហើយ​បង្កើត​ការឈឺចាប់​ដល់​ប្រជាជាតិ​បែបនេះ គឺ​នឹង​មិន​អាច​រក្សា​អំណាច​បាន​គង់វង្ស​នោះ​ឡើយ៖ «ល្អូកល្អិន​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់ (លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនក្នុង​បក្ខពួក​របស់​គាត់ សង់​ទីស្នាក់ការ​ធំៗ ជិះ​យន្តហោះ​សុទ្ធ តែ​លក្ខណៈ​ឯកជន (Private jet) ហ៊ឺហា​គ្រប់​បែប​យ៉ាង គ្រាន់​តែ​អាពាហ៍ពិពាហ៍​ចាយ​លុយ​រាប់​សែន​រាប់​លាន​ដុល្លារ ហើយ​ផ្ទះ​សម្បែង​វិញ គឺ​ថា ខ្លាំង​ជាង​ព្រះបរមរាជវាំង​ទៀត។ ចំណែក​មួយ​ផ្នែក​ទៀត ដែល​គាត់ (លោក ហ៊ុន សែនចាត់​ទុក​ថា ជា​សត្រូវ​ជា​ដៃគូ​ប្រឆាំង​របស់​គាត់ គឺ​រហេមរហាម ហើយ​លោក ហ៊ុន សែន បង្កើត​លេស​គ្រប់​បែប​យ៉ាង ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​គាត់ ដូចជា ការ​ចាប់ចង ធ្វើ​ទារុណកម្ម រហូត​ដល់​ការ​កាប់​សម្លាប់​ទៀត​ក៏​មាន។ ដូច្នេះ​ទាំង​នេះ គឺ​ជា​ទុក្ខសោក​នៃ​ប្រទេស​កម្ពុជា»

យ៉ាងណា​ក៏​ដោយ​ចុះ ក្រុម​ភរិយា​របស់​សមាជិក​បក្ស​ប្រឆាំង អះអាង​ថា ប្រសិន​រដ្ឋាភិបាល នៅតែ​មិន​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​ប្ដី​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ទេ​នោះ គឺ​ពួកគេ​នឹង​នៅតែ​បន្ត​ការ​តវ៉ា​ដោយ​អហិង្សា​ជា​រៀងរាល់ថ្ងៃ​សុក្រ រហូត​ទាល់តែ​ទទួល​បាន​យុត្តិធម៌ ទោះបី​ប្រឈម​កា​រារាំង និង​ការ​យាយី​បែប​ណា​ក្ដី។

កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​សេចក្ដី​ការណ៍​ទាមទារ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​បញ្ឈប់​ការ​យាយី និង​ការ​បណ្តេញ​ដោយ​ហិង្សា​លើ​ក្រុម​គ្រួសារ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អនុញ្ញាត​ឲ្យ​ស្ត្រី​ទាំងនោះ បន្ត​ការ​តវ៉ា​ដោយ​សន្តិវិធី ព្រោះ​ការស្វែងរក​យុត្តិធម៌ គឺ​មិនមែន​ជា​បទឧក្រិដ្ឋ​នោះ​ទេ។ អង្គការ​អន្តរជាតិ​មួយ នេះ ក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោះលែង​សកម្មជន​នយោបាយ​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ទាំងនោះ​វិញ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ភរិយា​សមាជិក​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន ស្រឡាញ់​គ្រួសារ​ខ្លួន​ឯង តែ​បំបែក​បំបាក់​គ្រួសារ​ពួកគេ"

  1. Anonymous says:

    to be honest I knew HUN SEN was not like his families at all there was a lot of lesson to be learned from the world dictator. every one now understanding HUN SEN is a new kind of dictator that was not just harmful to Cambodia but also to the whole world . there was three reason that HUN SEN was more skillful then any dictator in the past. No1 he is good at murdering so many people and no one can find out he did it yet. N2 HUN SEN was a pure communist person can be manipulated to be a better democratic people . N3 HUN SEN was good at at looking for the wealth for all his families members . world community now know HUN SEN is the worse dictator in the history of human kind . for me I’m have no mercy to HUN SEN even a bit the reason why ?? I was following this Cambodian treason’s leader from the start and I knew he was an uneducated full of angers in his hand was full of Cambodian blood. I do not wanted to tell over again I knew all Cambodian knew every thing about HUN SEN . we Cambodian should change our constitution to let people punishing the leader that KBOTH CHEATH( treason ) can be hang in front of public this is only the lesson to make the future of Cambodian to be a wear of it . let change that constitution right now

  2. so socheath says:

    មីសំផឹង កាដួយស្អុយ សូ មេត្តា មីកាដួយអាយះស្ញេញ សៅ ឧសភា !
    ពូជមីសំផឹង ​ង៉ែងហ្នឹង ខ្ចីលុយគេ អត់ចាំបាច់សងមែនទេ អ្ហាស ! មីកាដួយអាយះស្ញេញ ?
    អ៉ែង មានមើលលក្ខ័ណ្ឌនៃការដែលង៉ែងដាក់ពាក្យសុំខ្ចីលុយគេអត់ ?
    ខ្ចីលុយគេ វាទាល់មីសំផឹង ង៉ែងអស់ហ្នឹង ឲ្យគេរុកកាដួយ ​បានលុយ បានសងមែនទេ ?
    ង៉ែងចេះតែធ្វើការងារ លក់កាដួយតែមួយមុខមែនទេ ?
    ង៉ែងក្លាហាន ង៉ែងឆ្លើយសំនួរខាងលើនេះ មីសំផឹង !

  3. so socheath says:

    សុំមើលម្តងទៀត នូវការសន្និដ្ឋានសភាពការណ៍
    ទាក់ទងអង្គការ ខុមហ្វ្រែលរបស់ខ្ញុំ !
    *******
    សង្ឃឹមថាអាក្បាលទំពែក បិទអាចម៍គោ គល់ បញ្ញា
    ហ៊ានធ្វើជាអ្នកក្លាហាន ផ្សាយចេញលទ្ធផលនៃការស្ទង់
    មតិរបស់វានេះចុះ។
    ហាសៗហាស
    អានេះសង្ឃឹមខ្យល់ខ្លាំងពេក ដល់ថ្នាក់នៅមិននៅ
    យកជ័រព្នៅមកត្បៀតឃ្លៀក ។
    មិនប្រមាថទេ តែទាល់តែយូរ បានអាក្បាលទំពែក
    ក្រយ៉ៅក្រឡាច់នេះហ៊ានផ្សាយរឿងផស់វា ។
    ចាំឲ្យច្បាស់ អាទំពែក !
    អែងមិនផ្សាយរឿងនេះអ្ហែងត្រូវបានប្រែឈ្មោះដោយស្វ័យប្រវត្តិ
    ថាអាតិរច្ឆាន ក្បាលទំពែក ក្រយ៉ៅក្រឡាច់
    បិទអាចម៍គោគល់បញ្ញាមិនខាន !
    ពិតហើយខ្ញុំសន្និដ្ឋានយ៉ាងម៉េច ត្រូវបានបង្ហាញការពិតហើយ ។
    ខ្ញុំនិយាយសនិដ្ឋានមិនខុសទេ ។
    ឥឡូវនេះមិនបានប៉ុន្មានម៉ោង ក្រោយការដាក់ការសន្និដ្ឋាន
    របស់ខ្ញុំអាតិរច្ឆានក្បាលទំពែកក្រយ៉ៅក្រឡាច់ បិទដុំអាចម៍គោ
    គល់ បញ្ញា តាមរយះអាតិរច្ឆានពូជសំផឹងកន សាវ៉ាង្ស
    ជាបរិវាអ្នកនាំពាក្យអង្គការកូនមីកាដួយអាយះស្ញេញ ដាក់
    ឈ្មោះថាខុមហ្វ្រែល បានបដិសេធលទ្ធផលស្ទង់មតិ
    ដែលរៀបចំឡើងដោយពួកអាពូជសំផឹង វានេះហេីយ។
    ពិតហើយបើវាគឹតថា គ្រាន់តែជាការបញ្ចេញមតិរបស់សាធារណជន
    ហេតុអីទើបពួកវារៀបចំឱកាសនៃការស្ទង់មតិនេះឡើង ?
    តើពួកវាមានបំណងអីដោយប្រាកដ ដែលបានរៀបចំ
    ឡើងសម្រាប់ការស្ទង់មតិនេះ ?
    តើបច្ច័យធ្វើឡើង ដោយគ្មានហេតុមែនទេ ?
    ហេតុដែលដែលពួកអ្ហែងធ្វើនាំឲ្យកើតបច្ច័យ
    បានកើតមានរួចហើយ !
    ចុះហេតុអី បានជាកូនមីកាដួយអាយះ អាចុយម៉្រាយ
    អាពូជសំផឹងអ្ហែងហ្នឹង បដិសេធបច្ច័យ ដែល
    កូនមីកាដួយអាយះអ្ហែងអស់ហ្នឹងទទួលបានទៅវិញ ?