ដោយ អាស៊ីសេរី
2020-08-22
RFA

សកម្មភាពក្រុមយុវជនបរិស្ថាន បង្ហាញរូបភាពកោះកុងក្រៅ នៅមុខវត្តបទុមវតី រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

រូប៖ សកម្មជន
ក្រុមយុវជនមាតាធម្មជាតិ បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយឲ្យពលរដ្ឋចូលរួមការពារកោះកុងក្រៅ ដោយចែករូបភាពជាច្រើនអំពីទេសភាពរបស់កោះកុងក្រៅ ទៅប្រជាពលរដ្ឋ តាមផ្សារនានានៅក្រុងភ្នំពេញ។ សង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់យុវជនឲ្យធ្វើកិច្ចការងារនេះ និងបញ្ឈប់ការរារាំង និងប្រមាថដល់សកម្មភាពរបស់យុវជនក្នុងការការពារធនធានធម្មជាតិ។
យុវជនមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ឱ្យអាស៊ីសេរីដឹងថា ក្រុមយុវជនមានគ្នា ៥នាក់ បាននាំគ្នាចូលផ្សារធំថ្មី ផ្សារអូរឬស្សី ផ្សារអូឡាំពិក នៅថ្ងៃទី២១ សីហានេះ ដើម្បីចែកចាយរូបភាពជាច្រើននៃទេសភាពកោះកុងក្រៅ ដូចជាឆ្នេរខ្សាច់ ទឹកជ្រោះ និងសត្វព្រៃអមជាមួយធម្មជាតិជាដើម ទៅពលរដ្ឋនៅតាមផ្សារទាំងនេះ។ កញ្ញាប្រាប់ថា គោលបំណងនៃសកម្មភាពនេះគឺដើម្បីឲ្យពលរដ្ឋបានទទួលរូបភាព និងបានទទួលព័ត៌មានបន្ថែមអំពីកោះកុងក្រៅ ហើយអាចចូលរួមការពារកោះកុងក្រៅជាមួយយុវជន។ កញ្ញាបារម្ភ កោះដ៏ធំរបស់កម្ពុជាមួយនេះកំពុងប្រឈមការបំផ្លិចបំផ្លាញ ក្នុងពេលដ៏ខ្លី ដែលទាមទារឲ្យពលរដ្ឋ គ្រប់រូបរួមគ្នានិយាយ និងការពារកុំឲ្យយឺតពេល។
កោះកុងក្រៅ គឺជាឈ្មោះដែលអ្នកស្រុកនិយមហៅ ដើម្បីសម្គាល់កោះកុង ដែលជាកោះធំជាងគេនៅកម្ពុជា។ កោះនេះមានផ្ទៃ ១០៣គីឡូម៉ែត្រការ៉េ មានទីតាំងស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុង។ កោះនេះសម្បូរដោយសក្ដានុពលផ្នែកធនធានធម្មជាតិ និងជីវចម្រុះ រួមមានព្រៃឈើ ឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រថ្លាឈ្វេង កូនភ្នំ ទឹកជ្រោះ ព្រមទាំងសត្វព្រៃ និងសត្វសមុទ្រជាច្រើនប្រភេទ។
រដ្ឋាភិបាលបានប្រគល់សិទ្ធិវិនិយោគកោះនេះទាំងមូលដោយស្ងាត់ៗ ទៅឱ្យក្រុមហ៊ុនកោះកុង អេសអ៊ីហ្សិត (Koh Kong SEZ) របស់ឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភា និងជាអ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការប្រគល់សិទ្ធិវិនិយោគនេះ ធ្វើឡើងតាំងពីឆ្នាំ២០១៩ តែរដ្ឋាភិបាលមិនបានបង្ហាញព័ត៌មាននេះជាសាធារណៈឡើយ ទាល់តែក្រុមយុវជនចាប់ផ្ដើមធ្វើយុទ្ធនាការកាលពីខែមិថុនាកន្លង ទើបរដ្ឋាភិបាលសម្រេចទម្លាយព័ត៌មាននេះ។ ការទម្លាយព័ត៌មាននេះទៀតសោត រដ្ឋាភិបាលមិនបានបញ្ជាក់ឱ្យលម្អិតនោះទេ ដោយគ្រាន់តែរំលេចនៅក្នុងលិខិតបង្កើតគណៈកម្មការថ្មីមួយ ដើម្បីត្រួតពិនិត្យគម្រោងអភិវឌ្ឍកោះកុងរបស់ក្រុមហ៊ុនអេសអ៊ីហ្សិត ប៉ុណ្ណោះ។
ប្រតិកម្មតបទៅនឹងយុទ្ធនាការរបស់ក្រុមយុវជនមាតាធម្មជាតិ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក លោក នេត្រ ភក្ត្រា បានចោទប្រកាន់ថា ក្រុមយុវជនធ្វើយុទ្ធនាការនេះគឺដើម្បីញុះញង់ឲ្យមានចលាចលសង្គម ជានយោបាយទុច្ចរិត និងបង្កើតឲ្យមានអនាធិបតេយ្យសង្គមប៉ុណ្ណោះ។ លោកអះអាងដដែលៗថា រដ្ឋាភិបាលបានបង្កើតឲ្យមានគណៈកម្មាធិការត្រួតពិនិត្យការអភិវឌ្ឍកោះកុងក្រៅ ដែលមានការចូលរួមពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងធនធានទឹក និងឧតុនិយម និងធ្វើការសិក្សាអំពីផលប៉ះពាល់នៃការអភិវឌ្ឍនេះ។
អាស៊ីសេរីបានសាកសួរលោក នេត្រ ភក្ត្រា បន្ថែមទៀតអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ប៉ុន្តែលោកមិនឆ្លើយតបឡើយ។ អាស៊ីសេរីក៏បានព្យាយាមសាកសួរអំពីភស្តុតាងរឹងមាំ ដែលក្រសួងបរិស្ថាន និងលោក នេត្រ ភក្ត្រា ផ្ទាល់ប្រើប្រាស់ដើម្បីចោទប្រកាន់ក្រុមយុវជនមាតាធម្មជាតិថា ធ្វើសកម្មភាពក្នុងគោលដៅនយោបាយទុច្ចរិត ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះមិនដែលឆ្លើយតបនឹងចំណុចនេះទេ។
ប្រធានកម្មវិធីសមាគមបណ្ដាញយុវជនកម្ពុជា ហៅកាត់ថា ស៊ីវាយអិន (CYN) លោក ស ម៉ូរី គាំទ្រការខិតខំប្រឹងប្រែងរបស់យុវជនមាតាធម្មជាតិ ក្នុងការបង្កើតសកម្មភាពថ្មីៗដើម្បីផ្សព្វផ្សាយឲ្យមានការចូលរួមការពារ កោះកុងក្រៅពីប្រជាពលរដ្ឋទូទាំងប្រទេស។ លោកបន្តថា រដ្ឋាភិបាលត្រូវលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពរបស់ក្រុមយុវជន ដោយបញ្ឈប់ការរារាំង និងការប្រមាថដល់សកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិ។ «»
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ក្រសួងបរិស្ថាន និងរដ្ឋាភិបាលត្រូវតែបង្ហាញភាពជាគំរូដល់យុវជន និងដល់ពលរដ្ឋ ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ។ លោកបន្ថែមថា កោះកុងក្រៅគួរតែក្លាយជាតំបន់អភិរក្សសមុទ្រដ៏ធំរបស់ប្រទេសកម្ពុជា ដើម្បីទុកជាកេរដំណែលដល់ក្មេងជំនាន់ក្រោយៗ ឲ្យដូចទៅនឹងមេដឹកនាំជំនាន់មុនដែលបានកសាង និងការពារប្រាសាទអង្គរវត្ត និងមរតកដទៃទៀត បន្សល់ទុកដល់ពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធររារាំងក្រុមយុវជនមាតាធម្មជាតិមិនឱ្យរៀបចំតាំងពិព័រណ៍រូបភាពកោះកុងក្រៅ
- ពលករខ្មែរក្រៅប្រទេសធ្វើយុទ្ធនាការទាមទារឱ្យដកអាជ្ញាប័ណ្ណវិនិយោគកោះកុងក្រៅពីឧកញ៉ា លី យ៉ុងផាត់
- យុវជនបរិស្ថានគ្រោងរៀបចំតាំងពិព័រណ៍រូបភាពស្ដីពីកោះកុងក្រៅ នៅមុខវត្តបទុមវតី
- ក្រុមយុវជនចលនាមាតាធម្មជាតិបង្ហោះវីដេអូប្រមូលការគាំទ្រដើម្បីការពារកោះកុងក្រៅ
- យុវជនមួយក្រុមរៀបចំយុទ្ធនាការសុំឱ្យរដ្ឋាភិបាលដាក់កោះកុងក្រៅជាតំបន់ការពារធម្មជាតិ
- ក្រុមយុវជនអំពាវនាវរដ្ឋាភិបាលការពារព្រៃឈើ ឲ្យដូចភ្លៀងរលឹម
- មន្ត្រីសិទ្ធិមនុស្សថា ការឆក់យកកាបូបយុវជនខ្មែរថាវរៈមុនពេលចាប់ខ្លួន ធ្វើឡើងខុសនីតិវិធីច្បាប់
- អាជ្ញាធរចាប់ខ្លួនយុវជន ៦នាក់ ដែលចូលរួមតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន
- អាជ្ញាធរប្រើហិង្សា និងចាប់ខ្លួនអ្នកតវ៉ាម្នាក់ក្នុងថ្ងៃតុលាការបន្តនីតិវិធីសួរនាំលោក រ៉ុង ឈុន
- ពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុងប្រកាសមិនចាកចេញពីមុខសាលាខេត្តបើមិនបានដំណោះស្រាយ
មីសំផឹង កាដួយស្អុយ សូ មេត្តា មីកាដួយអាយះស្ញេញ សៅ ឧសភា !
ពូជមីសំផឹង ង៉ែងហ្នឹង ខ្ចីលុយគេ អត់ចាំបាច់សងមែនទេ អ្ហាស ! មីកាដួយអាយះស្ញេញ ?
អ៉ែង មានមើលលក្ខ័ណ្ឌនៃការដែលង៉ែងដាក់ពាក្យសុំខ្ចីលុយគេអត់ ?
ខ្ចីលុយគេ វាទាល់មីសំផឹង ង៉ែងអស់ហ្នឹង ឲ្យគេរុកកាដួយ បានលុយ បានសងមែនទេ ?
ង៉ែងចេះតែធ្វើការងារ លក់កាដួយតែមួយមុខមែនទេ ?
ង៉ែងក្លាហាន ង៉ែងឆ្លើយសំនួរខាងលើនេះ មីសំផឹង !
stupidity so socheath dirty cunt mother fucker
Wow ! Anonymousw say that I’m sick and tied about that evil killer HUN SEN and SO SOCHEATH. ?????
កុំឈឺចិត្តឈឺថ្លើម កូនមីកាដួយអាយះស្ញញ Anonymous = អាពូជឆ្កែ អាក្បត់ជាតិ សម រង្ស៊ី !
អញមិនមែនជាឃាតករ តែអញជាអ្នកសម្លាប់ពួកអាឃាតករ បដិវត្តន៍ពណ៍ ដែលនាំមនុស្ស ឲ្យមករបួស មកងាប់ យកឈាមអ្នកឆោតល្ងង់ទាំងនោះ មកក្រាលប្លន់យកអំណាច ពីអ្នកឈ្នះឆ្នោតអីតើ !
អាកូនមីកាដួយអាយះស្ញេញ ដូចនេះ តើអ្ហែងមិនមែនជាឃាតក ទេឬ ?
ឆ្លើយមកមើលAnonymous អាកូនមីចោរ គេចុយ កាដួអាយះស្ញេញ ?
I know what you mean SO SOCHEATH instate you want the evil killer leader to give you some treat is that true??
Wow ! អ្នកណាជាអ្នកជួប អារឿង ឈាមស្រែក ស្បែកហៅ (CHHEAM SREK SBEKHOW)
អាមូស Anonymous !
តើមិនជាពួកអាកូនមីចោរគេចុយកាដួយស្អុយ អ្ហែង ដែលវិនាស ដោយសារទោសក្បត់ជាតិទេឬ
អាពូជសំផឹង ?
បើនិយាយពីទោសក្បត់ជាតិ អាពូជឆ្កែសម រង្ស៊ី កាត់ខេត្តខ្មែរចំនួន ៤ ឲ្យយួនដេហ្កា ។
អាក្តឆ្កែ កឹម សុខា ឃុបឃឹតជាមួយបរទេស បង្កើតបដិវត្តន៍ពណ៍បំផ្លាញសន្តិភាពជាតិ ។
ច្បាប់រដ្ឋធម្មនុញ្ញ បានកំណត់ក្នុងមាត្រាយ៉ាងណាខ្លះ ដេលអាចចោទប្រកាន់បានថា ជាទោសក្បត់ជាតិ ។
អ្ហែងធ្លាប់ធ្វើសមាជិករដ្ឋសភា ហេតុអី បានអាចុយម៉្រាយអ្ហែងហ្នឹង មិនចេះច្បាប់អីបន្តិចសោះអញ្ចឹង អ្ហាស ! អាកូនមីកាដួយអាយះ ?