ដោយ សុជីវី
2020-11-20
RFA
កញ្ញា សេង ធារី ពេលផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ២០២០។RFA
ស្ត្រីខ្មែរល្បីឈ្មោះដែលមានសញ្ជាតិអាមេរិកាំង គឺកញ្ញា សេង ធារី មានឈ្មោះនៅក្នុងបញ្ជីមន្ត្រី និងអ្នកគាំទ្រគណបក្សប្រឆាំងចំនួន ៤៦នាក់ ដែលត្រូវកោះហៅអោយចូលទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញពីបទរួមគំនិតក្បត់ និងញុះញង់។ បើទោះបីជាកញ្ញាលើកឡើងថា ការចោទប្រកាន់នោះពុំមានមូលដ្ឋាន និងមានលក្ខណៈនយោបាយយ៉ាងណាក្ដី ក៏កញ្ញា សេង ធារី អះអាងថា នឹងចូលទៅប្រឈមមុខជាមួយតុលាការ។
តើមានមូលហេតុអ្វីខ្លះដែលកញ្ញា សេង ធារី ជ្រើសរើសយកការតតាំងតាមផ្លូវតុលាការនេះ?
កញ្ញា សេង ធារី ឬឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ សេង ចន្ទធារី ដែលជាមេធាវី និងជាស្ថាបនិកមជ្ឈមណ្ឌលអប់រំ ដើម្បីពលរដ្ឋខ្មែរអះអាងថា នឹងចូលទៅតុលាការតាមពេលកំណត់ គឺនៅវេលាម៉ោង៨ និង៣០នាទី នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា។
កញ្ញាសម្អាងហេតុផលថា ពុំមានកំហុសដូចការចោទប្រកាន់ឡើយ រាល់ការចោទប្រកាន់របស់តុលាការរបបគ្រប់គ្រងដោយ លោក ហ៊ុន សែន នោះ គឺជាការចោទប្រកាន់ដោយពុំមានមូលដ្ឋាន ជាការបំភ្លៃការពិត ជាការគំរាមកំហែង ធ្វើបាបដល់អ្នកគាំទ្រគណបក្សប្រឆាំង៖ «ចា៎!ជាក់ស្ដែងខ្ញុំនឹងមានវត្តមាននៅថ្ងៃហ្នឹង ពីព្រោះខ្ញុំចង់បង្ហាញថា គាត់អត់អាចបំភិតបំភ័យខ្ញុំបាន។ ខ្ញុំនឹងឆ្លើយតបដោយមានវត្តមាន ហើយខ្ញុំចង់បង្ហាញថា ខ្ញុំអត់ខ្លាចអ្វីដែលជាអាវុធនយោបាយ ដោយការប្រើតុលាការមកលើរូបខ្ញុំនេះទេ»។
ព្រះរាជាអាជ្ញារងអមតុលាការក្រុងភ្នំពេញ លោក សេង ហៀង បានចេញដីកាកាលពីថ្ងៃទី២០ ខែតុលា កោះហៅមនុស្សមួយក្រុមដាក់ក្នុងបញ្ជីរួមមានចំនួន ៤៦នាក់ ក្នុងនោះមានកញ្ញា សេង ធារី ផង អោយចូលទៅសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
នៅពេលអះអាងថា នឹងចូលទៅបំភ្លឺនេះ កញ្ញា សេង ធារី បានការគាំទ្រពីមេធាវីអាមេរិកាំងល្បីឈ្មោះម្នាក់ការពារក្ដីសិទ្ធិមនុស្សអន្តរជាតិ ដែលនឹងការពារក្ដីឱ្យកញ្ញាដោយមិនគិតប្រាក់ គឺលោក ហ្ស៊ែរ៉េដ ហ្ស៊ិនស៊ើ (Jared Genser)។ លោកគឺជាមេធាវី ការពារក្ដីឱ្យជនជាតិអាមេរិកាំងក្នុងរឿងក្ដីនយោបាយក្នុងប្រទេសមិនតិចជាង ២៥ប្រទេសនៅក្នុងពិភពលោក។
(1/2) "I am not under any illusions. I know this regime, but I will not succumb to fear."
— Jared Genser (@JaredGenser) November 19, 2020
Words from my client #ThearySeng in #Cambodia after symbolically cutting her hair in preparation for her trial next week & the possibility of arbitrary detention.https://t.co/1X1lVLrfyC
នៅពេលចោទសួរថា តើហេតុអ្វីចាំបាច់ស្វែងរកមេធាវីពូកែបែបនេះនៅពេលដែលរឿងនេះត្រូវកញ្ញាចាត់ទុកថាជាការគំរាមកំហែង ជារឿងនយោបាយសុទ្ធសាធហើយនោះ? កញ្ញាឆ្លើយថា អ្វីដែលកញ្ញាធ្វើនឹងបង្ហាញថា សច្ចភាពគឺជាអំណាច៖ «សេចក្ដីពិតក៏ជាអំណាច ក៏ជាអាវុធមួយ ហើយខ្ញុំមានអំណាចក្នុងការនិយាយការពិតទាញអារម្មណ៍ពលរដ្ឋក្នុងស្រុក ហើយពួកម៉ាកក្នុងឆាកអន្តរជាតិដែលស្រឡាញ់យុត្តិធម៌ ស្រឡាញ់សេចក្ដីពិតមកជួយគាំទ្រខ្ញុំនៅក្នុងការឆ្លើយតបនេះ»។
លើសពីនេះកញ្ញាថាគួរតែទម្លាក់ចោលបទចោទប្រកាន់លើរូបកញ្ញា រួមទាំងមន្ត្រី និងអ្នកគាំទ្រគណបក្សប្រឆាំងផ្សេងទៀតដែរ៖ «ខ្ញុំមិនមែនទាមទារយុត្តិធម៌សម្រាប់តែខ្លួនខ្ញុំទេ ប៉ុន្តែអ្វីដែលខ្ញុំធ្វើនេះក្នុងការឆ្លើយតបនឹងភាពអយុត្តិធម៌លើខ្ញុំនេះ នឹងជួយជះជាពន្លឺលើភាពអយុត្តិធម៌ លើប្រជាពលរដ្ឋខ្មែរទាំងស្រុងតែម្ដង»។
មិនខុសគ្នានេះដែរ លោកមេធាវី ហ្ស៊ែរ៉េដ ហ្ស៊ិនស៊ើ (Jared Genser )បានសរសេរសារបង្ហោះតាមធ្វីតធឺ (Tweeter) របស់លោកកាលពីថ្ងៃទី១៤ ខែវិច្ឆិកាថា មិត្តរួមថ្នាក់របស់លោក គឺកញ្ញា ធារី ដែលក្លាហាន ហ៊ានរិះគន់លោក ហ៊ុន សែន មិនសំចៃមាត់នោះកំពុងប្រឈមនឹងបទចោទប្រកាន់ក្លែងក្លាយថា រួមគំនិតក្បត់ ដែលបទចោទប្រកាន់នេះគួរតែត្រូវទម្លាក់ចោល។
កញ្ញា ធារី គឺជាមេធាវីម្នាក់ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់នៅសហរដ្ឋអាមេរិក ជាទីដែលកញ្ញាបានទៅរស់នៅតាំងពីឆ្នាំ១៩៧៩ ដោយរត់ភៀសខ្លួនចេញពីរបបខ្មែរក្រហម។ កញ្ញាបានវិលទៅកម្ពុជាជាស្រុកកំណើតរបស់កាលពីឆ្នាំ១៩៩៥។ កញ្ញាបានធ្វើការងារសង្គមជាច្រើនជួយទៅដល់ការកសាងសន្តិភាព អប់រំពីច្បាប់ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងធ្លាប់ធ្វើជាប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ កញ្ញាក៏ធ្លាប់ជាប្រធានសមាគមជនរងគ្រោះនៃរបបខ្មែរក្រហម ដែលកញ្ញាក៏ជាបណ្ដឹងម្នាក់ដែរ ដោយសារខ្មែរក្រហមបានសម្លាប់ឪពុកម្ដាយរបស់កញ្ញា និងរូបកញ្ញាផ្ទាល់ក៏ត្រូវចាប់ដាក់គុករយៈពេល ៥ខែនៅគុកបឹងរៃ ក្នុងខេត្តស្វាយរៀង។ ពេលនេះកញ្ញាជាប្រធានស្ថាបនិកនៃអង្គការតស៊ូមតិឈ្មោះថាមជ្ឈមណ្ឌលអប់រំ ដើម្បីពលរដ្ឋខ្មែរ ហៅកាត់ថា ស៊ីវីខើស (CIVICUS)។
ជាមេធាវីម្នាក់ និងជាអ្នកធ្វើការងារផ្នែកសង្គម ដោយមានមិត្តភ័ក្ដិ មានអ្នកជួយគាំទ្រច្រើនដែលភាគច្រើនជាអ្នកច្បាប់អន្តរជាតិល្បីៗ និងមិត្តខ្លះកំពុងកាន់ការផ្នែកច្បាប់នៅអង្គការច្បាប់អន្តរជាតិផង ធារី មើលឃើញថារឿងក្ដីរបស់កញ្ញា នៅតុលាការក្រុងភ្នំពេញនេះកំពុងតែមានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន ឬអាចនិយាយបានថា ពិភពលោកកំពុងសម្លឹងមើលរឿងនេះ។
ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាបង្ហោះសារនៅលើហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែវិច្ឆិកាថា កំពុងតាមដានដោយយកចិត្តទុកដាក់ករណីកើនឡើងនូវបណ្ដឹងតាមផ្លូវតុលាការទៅលើអ្នកសកម្មការងារសង្គម អ្នកសារព័ត៌មាន និងអ្នកគាំទ្រគណបក្សនយោបាយធំជាងគេមួយគឺគណបក្សសង្គ្រោះជាតិនេះ និងថាអាជ្ញាធរត្រូវចាត់វិធានជាក់លាក់ក្នុងការបើកឡើងវិញនូវលំហនយោបាយ និងលំហសេរីភាពសម្រាប់ពលរដ្ឋឡើងវិញ។
អតីតនាយិកាអង្គការសីលកា អ្នកស្រី ធីតា ឃឹះ កត់សម្គាល់ថា ជារឿងគួរឱ្យសោកស្ដាយ ដែលអាជ្ញាធររបបក្រុងភ្នំពេញ ជ្រើសរើសយកការប្ដឹងប្តល់ស្ត្រីដែលមានភាពក្លាហានដូចកញ្ញា សេង ធារី នេះ។ អ្នកស្រីជឿជាក់ថា រឿងនេះនឹងប៉ះពាល់ដល់មុខមាត់កម្ពុជា នៅក្នុងឆាកអន្តរជាតិ៖ «រឿងតុលាការមិនយុត្តិធម៌ រឿងតុលាការបានធ្វើដោយរំលោភសិទ្ធិពលរដ្ឋក្នុងការអនុវត្តសិទ្ធិជ្រើសរើស (ផ្នែកនយោបាយ) ហ្នឹងវាមួយរួចទៅហើយ ក៏ប៉ុន្តែកញ្ញា ធារី គាត់មានទំនាក់ទំនងច្រើនទៅលើពិភពលោកនៅខាងក្រៅ អ៊ីចឹងទៅវាធ្វើឱ្យរឿងរ៉ាវហ្នឹងវាកាន់តែខ្ចរខ្ចាយទៅទៀត ដែលវាធ្វើឱ្យប្រទេសកម្ពុជាយើងជួបបញ្ហាមិនស្រួលវាកាន់តែច្រើនទៀត»។
អ្នកស្រីថាគួរតែបញ្ឈប់ការចោទប្រកាន់បែបនេះ ហើយងាកមកជំរុញលើកទឹកចិត្តស្ត្រីក្លាហាន និងមានសមត្ថភាពឱ្យបំពេញការងារជួយដល់សង្គម នឹងធ្វើជាគំរូភាពដល់ក្មេងស្រីផ្សេងទៀត។
ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ដែលត្រូវតុលាការកោះហៅដែរ ប៉ុន្តែស្ថិតនៅក្រៅប្រទេស និងត្រូវរារាំងគ្រប់មធ្យោបាយពីអាជ្ញាធរក្រុងភ្នំពេញមិនអាចវិលទៅកម្ពុជាវិញបានផ្ញើសារលើកទឹកចិត្ត កញ្ញា សេង ធារី ពីចម្ងាយ។ អ្នកស្រីរំពឹងថា នឹងមានអ្នកចូលរួមគាំទ្រ និងតាមដានរឿងក្ដីនេះ ជាពិសេសនៅថ្ងៃដែលពួកគេត្រូវចូលទៅបំភ្លឺ នៅថ្ងៃទី២៦ ខាងមុខ៖ «ខ្ញុំអំពាវនាវឱ្យទាំងអស់គ្នាទៅជួយកញ្ញា សេង ធារី មិនមែនជួយតែបុគ្គលនាងទេ គឺជួយទៅដល់អ្នកដែលមានឧត្ដមគតិដូចគ្នា។ យើងត្រូវតែយកពេលវេលាមួយចំណែកណាមួយ ដើម្បីទៅរួមជាមួយហ្នឹងការប្រយុទ្ធ ដើម្បីឱ្យមានយុត្តិធម៌ មិនមែនទុកឱ្យអ្នកប្រយុទ្ធហ្នឹងគាត់ប្រយុទ្ធតែម្នាក់ឯងទេ»។
បើទោះជាយ៉ាងណាផ្ទុយពីការចោទប្រកាន់ថា តុលាការជាអាវុធរបស់អ្នកនយោបាយកាន់អំណាចនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់បានចេញមុខការពារជាច្រើនលើកច្រើនសាមកហើយថា តុលាការកម្ពុជាជាស្ថាប័នឯករាជ្យ រាល់បណ្ដឹងតាមផ្លូវតុលាការគឺជាការអនុវត្តច្បាប់ ចំពោះអ្នកដែលប្រព្រឹត្តល្មើសច្បាប់។
ចំពោះកញ្ញា សេង ធារី កញ្ញានៅតែសង្ឃឹមថាតុលាការ នឹងទម្លាក់ចោលបទចោទប្រកាន់ ដើម្បីលុបចោលនូវរាល់ពាក់ចោទប្រកាន់ ដែលថាតុលាការនេះមិនអាចផ្ដល់យុត្តិធម៌ដល់ពលរដ្ឋបាន។ បើពុំនោះសោតតុលាការមួយនេះនឹងនៅតែត្រូវចាត់បានទុកថាជាអាវុធនយោបាយរបស់គណបក្សកាន់អំណាច ជាពិសេស គឺលោក ហ៊ុន សែន៖ «បើអ៊ីចឹងយើងប្រើពាក្យតុលាការ ប៉ុន្តែជាតុលាការអាវុធ អយុត្តិធម៌ មិនមែនជាតុលាការ ដែលអាចផ្ដល់យុត្តិធម៌បានទេ។ ជាតុលាការបាយឡុកបាយឡ ជាស្ថាប័នអេតចាយ»។
កញ្ញាលើកឡើងទៀតថា គួរតែដល់ពេលហើយ ដែលលោក ហ៊ុន សែន បញ្ឈប់ធ្វើទុក្ខបុកម្នេញខ្មែរគ្នាឯង ហើយងាកមកអភិវឌ្ឍន៍ប្រទេសឱ្យបានត្រឹមត្រូវ៖ «គាត់បានចោទប្រកាន់លើពួកខ្ញុំថាយើងក្បត់ជាតិ នេះគឺគួរឱ្យអស់សំណើច ពីព្រោះអ្វីដែលគាត់កំពុងធ្វើលើប្រទេសយើងនេះគឺគាត់ទេដែលកំពុងសម្លាប់ជាតិក្នុងការបើកចំហឱ្យចិន ឱ្យយួនមកយកប្រទេសយើងទាំងស្រុងជាពិសេសចិន»។
ក្រៅតែពីបានការគាំពារផ្នែកច្បាប់ ដើម្បីទៅតតាំងក្នុងសវនាការពេលនេះកញ្ញា សេង ធារី ក៏ទទួលបានការគាំទ្រផ្នែកថវិកាដែរ ដោយមានមនុស្សជាច្រើនចាប់ផ្ដើមផ្ដល់ថវិកាតាមរយៈយុទ្ធនាការកៀរគរថវិកា ដែលកញ្ញាបានបង្កើតតាមអនឡាញកាលពីថ្ងៃទី១៩ វិច្ឆិកា។ បើតាមកញ្ញា ធារី លើសពីថវិកា ដែលបានផ្ដល់មកអ្វីដែលកញ្ញាទទួលបានពីយុទ្ធនាការនេះគឺជាទឹកចិត្តនៃការគាំទ្រ ជួយឱ្យកញ្ញារឹងមាំតតាំងរឿងក្ដីនេះ។
កញ្ញា សេង ធារី បញ្ជាក់ថា បទពិសោធន៍ ដែលធ្លាប់ជាប់គុកខ្មែរក្រហមបានធ្វើឱ្យកញ្ញាគ្មានការភ័យខ្លាចចំពោះការប្រឈមនឹងជាប់ពន្ធនាគារនៅក្រោមរបបលោក ហ៊ុន សែន នៅពេលនេះទាល់តែសោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តើមូលហេតុអ្វីបានជាស្ត្រីជាប្រពន្ធមន្ត្រីបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារ នៅតែខ្លាំងក្នុងការតស៊ូមតិតវ៉ាឲ្យប្ដីបាននៅក្រៅឃុំ?
- វេទិកាអ្នកស្ដាប់អាស៊ីសេរី៖ បរិយាកាសនយោបាយ និងគណបក្សនយោបាយ ដែលមិនចំណុះរដ្ឋាភិបាល
- សកម្មជនបក្សប្រឆាំងម្នាក់នៅបាត់ដំបងត្រូវបានចាប់ខ្លួនក្រោមបទចោទថា កាប់ព្រៃឈើ
- ព្រះភិក្ខុ បូរ បេត និងព្រះអង្គ ស៊ុម សុវណ្ណឌី បានភៀសព្រះកាយទៅក្រៅប្រទេសដើម្បីសុវត្ថិភាព បន្ទាប់ពីចូលរួមតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន
- អាជ្ញាធរមិនឱ្យប្រពន្ធសកម្មជនបក្សប្រឆាំងចូលសួរសុខទុក្ខប្ដីនៅពន្ធនាគារព្រៃស
- តុលាការបានកោះហៅមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងម្នាក់ទៀតពីបទក្បត់ជាតិ
- មតិពលរដ្ឋ ជុំវិញខួប ៣ឆ្នាំ នៃការរំលាយគណបក្សសង្គ្រោះជាតិ
- ខួប ៣ឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិ មន្ត្រីគណបក្សនេះនៅតែទាមទារដំណើរការឡើងវិញ
- មន្ត្រីបក្សប្រឆាំងចាត់ទុកដីកាកោះរបស់តុលាការរបបក្រុងភ្នំពេញថា ជារឿងកំប្លែង
- រដ្ឋមន្ត្រីមហាផ្ទៃលើកទឹកចិត្តឲ្យប្ដឹងតាមហ្វេសប៊ុក ប្រសិនបើប៉ូលិសមូលដ្ឋានមិនដោះស្រាយ
គំពុងចង់ដឹង ពីសមត្ថភាពមេធាវីអាមេរិក jared Genser តើវាពូកែប៉ុណ្ណា ?
តែដលពេលចាញ់ក្តី កុំស្រែកថា ចាញ់មកពីតុលាការជាអាយ៉ង តុលាការតេឡេ ដូចពួកអាថោក
ជាងឆ្កែ បក្សសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត ចុងក្រោយសង្គ្រោះផេះឲ្យសោះ !
ព្រោះថា វិជ្ជាជីវះជាមេធាវី ត្រូវហ៊ានទទួលស្គាល់ ពីភាពចាញ់ឈ្នះ ទើបសាកសម ជាអ្នកមានកិត្តិយស។
ចង់ការពារក្តី យកច្បាប់កម្មជាទៅមើលសិក្សាស្វែងយល់ឲ្យជាក់លាក់សិន ចាំមមកតក្តី ។
កម្ពុជាមិនមែនអាមេរិក ហើយក៏មិនមែនជាប្រទេសស្ថិតក្រោមអាណានិគមអាមេរិក ដែរ ។
ត្រូវយល់ !
ជង្រុកនៃក្រុមភេរវកម្ម !
***
ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕
That is right Cambodia law is different from us law because Cambodia court set up by prime Minister and us court must be elected by the senators vote. Another big problem is that Cambodia court doesn’t not serve every Cambodian fairly, just look at how they treat the rich and big companies but us court treat everyone based on evidence regardless who the person is. Another way to describe the difference between the 2 systems is that Cambodia law is jungle law to serve only the tribe leaders or dictatorship whereas us law is the law that needs to be discussed and approved by the majority of Americans. Jungle law can not be compromised with human laws because of education levels to understand between right and wrong and they only excuse or exempt the criminals who are on side regardless good or bad and right or wrong. This hearing will be the battle between these 2 court systems and if us side fails to protect Miss Theary, it will represent the failure of human court systems worldwide and it will set up an unpredictable reaction from the world.
To win this court battle, Miss Theary lawyers must be either lawyers from China government or Vietnam government and they don’t need any degree of law because the current Cambodia court is under China and Vietnam control
This is the battle between animal and human because Hun Sen court will use force just like animals and US lawyer will stand up for the fact just like human.
ណាស់ហើយអា so socheath អាភ្លើអាអ្ហែងត្រូវយល់អញមិនដឹងថានេះជាគំនិត អាភ្លើ កើត រិទ្ធ ឬមួយជាគំនិតអាកញ្ជះយួនពួនក្រោមឡានចិន ហ៊ុនសែន នុះទេតែនេះជាល្បែងដើរលើរងើកភ្លើងហើយ! ទោះបីពួកអាតិរច្ឆានអស់អាអ្ហែងដើរផុតឬមិនផុតក៏ពិភពលោកគេមើលឃើញអាកញ្ជះយួនជាមនុស្សផ្ដាច់ការដែលមិនអាចជឿរទុក្ខចិត្តបានគេមិនអោយតម្លៃពួកអាតិរច្ឆានអ្ហែងទេ។អា so
socheath អញចង់ប្រាប់អាកញ្ជះយួនពួនក្រោមឡានចិនអោយយល់មិនចាំបាច់ទៅចងកម្មចងពៀរជាមួយពួកប្រឆាំងទេគេមិនបានជេរប្រមាទ ហ៊ុនសែន ទេ !អ្នកដែលជេរពួកអាតិរច្ឆានអស់អាអ្ហែងកន្នងមកគឺពួកអាក្រុមបញ្ឆេះពួកនេះគ្មានគណបក្សទេ ! ក្រុមដែលមានអង្គការចាត់តាំងគឺមាន បក្សប្រឆាំង បក្សប្រឆោត(បញ្ឆោត) រីឯពួកក្រុមប្រឆេះ(បញ្ឆេះ)គេចង់ជេរពួកអារបបតិរច្ឆាន ហ៊ុនសែន ពេលណាក័បានដែរអាអ្ហែងត្រូវយល់អា so socheath ទោះបីអាកញ្ជះយួនវាចាប់ពួកប្រឆាំងដាក់គុកអស់មួយប្រទេសក៏ពួកអាក្រុមប្រឆេះវាមិនឈប់ជេរអាកញ្ជះយួនពួនក្រោមឡានចិន ហ៊ុនសែន ដែរអញកំពុងតែដើរនៅកោះពេជពួកអាអស់ឯងចាប់អញមិនបានទេ។
you right SO CHEAT the truth was the real CNRP members they are doing their work to fighting with CPP communist party but the person who always complaining or pissing off SO SOCHEATH and HUN NAL they are just only innocent Cambodian who knew how bad this regime was. for me I just want to tell to HA CHHKOUTH ..SO SO CHEATH that in the near future you will see what will come to you and this poor nation. I tell you what the western nation or you can call the Democracy nation will never give up to communist China or communist Vietcong
ហាស !ហាស
ការពិតទៅនាង សេង ធារី មានអាង ព្រោះនាងមានសញ្ជាតិ អាមេរិកកាំង
ទើបនាងធ្វើឬកវដូចហំហែងណាស់ ។
តែប្រហែលវាភ្លេចថា ទោះបីវាលះបង់សញ្ចាតិខ្មែរ អោបសញ្ជាតិ អាមេរិកកាំង
ក៍មិនរួចខ្លួនដែរ ។
ព្រោះថាបទល្មើសដែលវាប្រព្រឹត្តបានធ្វើឡើងក្នុងនាមជា ជាមេធាវី និងជាស្ថាបនិក
មជ្ឈមណ្ឌលអប់រំ ដើម្បីពលរដ្ឋខ្មែរ នៅក្នុងប្រទេសកម្ពុជា ។
ដូច្នេះប្រឹងតស៊ូតាមផ្លូវច្បាប់ទៅ ជាមួយពាក្យដែលនាងបានធ្វើការអះអាង ថា
(សេចក្ដីពិតក៏ជាអំណាច ក៏ជាអាវុធមួយ ហើយខ្ញុំមានអំណាចក្នុងការនិយាយការពិតទាញអារម្មណ៍ពលរដ្ឋក្នុងស្រុក ហើយពួកម៉ាកក្នុងឆាកអន្តរជាតិដែលស្រឡាញ់យុត្តិធម៌ ស្រឡាញ់សេចក្ដីពិតមកជួយគាំទ្រខ្ញុំនៅក្នុងការឆ្លើយតបនេះ ) នេះ ។
តុលាការ ពិតជានឹងពិនឹត្យមើលពាក្យអះអាងទាំងនេះផងដែរ ដើម្បីយកទៅផ្ទៀងផ្ទាត់ ជាមួយ
សកម្មភាពដែលត្រូវបានចោទប្រកាន់ តើវាមានភាពសុីសង្វាក់គ្នាឬអត់ ក្នុងការស្វែងរកយុត្តិធម៍។