ហេង រស្មី
2020-11-20
RFA
តុលាការក្រុងភ្នំពេញ កំពុងសាកសួរជនជាតិចិនពីរនាក់ ក្រោយពីសមត្ថកិច្ចបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅនៅខណ្ឌចំការមន ក្រុងភ្នំពេញ ពីបទជួញដូរថ្នាំ ញៀនចំនួន១គីឡូក្រាម។
អ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក គុជ គឹមឡុង ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២០ វិច្ឆិកាថា សំណុំរឿងជនជាតិចិនទាំងពីរនាក់នេះកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបអង្កេតនៅឡើយ។ នៅថ្ងៃទី២១នេះ តុលាការនឹងសម្រេចបន្តនីតិវិធីទៀត។
គេហទំព័រ របស់អគ្គស្នងការ នគរបាលជាតិ ឱ្យដឹងថា ជនជាតិចិនទាំងពីរនាក់មានអាយុ២៦ ឆ្នាំ រហូតដល់៣២ ឆ្នាំ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃចាប់ខ្លួន បានភ្លាមៗ បន្ទាប់ពីជនសង្ស័យបានយកថ្នាំញៀនចំនួន ជាង១ គីឡូក្រាម(១,០៦៦គក្រ) ប្រភេទមេតំហ្វេតាមីន ដាក់នៅក្នុងថង់ប្លាស្ទិក មួយ យកមកលក់នៅក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ សមត្ថកិច្ចកម្ពុជាបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង ៥ពាន់ករណី (៥៤៦៣ករណី) គឺកើនឡើងចំនួនជាង ១ពាន់ករណី (១២៨៨ករណី) ស្មើនឹងជាង ៣០ភាគរយ (៣០,៨ភាគរយ) បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកជំនាញកសិកម្មថា កម្ពុជាមិនទាន់មានលទ្ធភាពនាំអង្ករចំនួន ២ លានតោនទៅកាន់ប្រទេសចិនដូចការរំពឹងទុកបានទេ
- បក្សប្រឆាំង និងសង្គមស៊ីវិល ស្មើរបបក្រុងភ្នំពេញ ឱ្យបើកចំហជាសាធារណៈរឿងសាងសង់ទីបញ្ជាការកងទ័ពជើងទឹកថ្មីនៅកោះព្រាប
- សហរដ្ឋអាមេរិកខកចិត្ត ចំពោះរដ្ឋាភិបាលកម្ពុជា ដែលវាយកម្ទេចអគារមួយទៀតនៅកំពង់ផែរាម
- សម្ដេចម៉ែ និងព្រះមហាក្សត្រ យាងមកដល់កម្ពុជាវិញបន្ទាប់ពីទទួលគ្រឿងឥស្សរិយយសពីប្រទេសចិន
- មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា ប្រទេសចិនលំអៀងទៅរកបក្សកាន់អំណាច
- កម្ពុជាស្នើសុំជប៉ុនជួយផ្ដល់ម៉ាស៊ីនត្រួតពិនិត្យគ្រឿងញៀននៅច្រកព្រំដែនជាប់ប្រទេសឡាវ
- តុលាការសម្រេចឃុំខ្លួនជនជាតិចិនចំនួន ៤ នាក់ពីបទកាន់កាប់អាវុធខុសច្បាប់
- ពលរដ្ឋទាមទារឲ្យរបបក្រុងភ្នំពេញលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន
- តុលាការកំពុងសាកសួរជនជាតិចិនចំនួន ៤នាក់ពាក់ព័ន្ធនឹងការផ្ទុះអាវុធបណ្តាលអោយជនជាតិចិនម្នាក់របួស
- សមត្ថកិច្ចចាប់ខ្លួនមនុស្សជាង៥០នាក់ក្នុងមួយថ្ងៃពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀន