នយោបាយ | ព័ត៌មានជាតិ
លោក សូរ្យ ជ័យឧត្ដម |២០ វិច្ឆិកា ២០២០ |ម៉ោង ១៧:៥៩
VOD

ម្ចាស់ក្សត្រី នរោត្ដម អរុណរស្មី នៅក្នុងកិច្ចប្រជុំមួយរបស់បក្ស កាលពីឆ្នាំ២០១៣។ (ហ្វេសប៊ុក៖ នរោត្តម អរុណរស្មី Norodom Arunrasmy ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច)
អតីតបេក្ខភាពតំណែងនាយករដ្ឋមន្ត្រីរបស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ម្ចាស់ក្សត្រី នរោត្ដម អរុណរស្មី ត្រូវបានតែងតាំងជាទីប្រឹក្សារបស់រដ្ឋាភិបាលដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
ក្នុងព្រះរាជក្រឹត្យចេញនៅថ្ងៃពុធកន្លងមកនេះ ព្រះករុណព្រះមហាក្សត្រ នរោត្ដម សីហមុនី បានត្រាស់បង្គាប់តែងតាំងសម្ដេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងសម្ដេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី ទៅតាមការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីថ្ងៃពុធកន្លងមកនេះ សម្ដេចរាជបុត្រី នរោត្ដម អរុណរស្មី ក៏ត្រូវបានព្រះមហាក្សត្រព្រះរាជទានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាផងដែរ។
សម្ដេចរាជបុត្រី នរោត្ដម អរុណរស្មី ដែលជាបុត្រីពៅរបស់អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ និងជាអនុជរបស់ព្រះមហាក្សត្រ នរោត្ដម សីហមុនី គឺជាឧត្ដមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ។
សម្ដេច នរោត្ដម អរុណរស្មី គឺជាអតីតបេក្ខនារីតំណែងនាយករដ្ឋមន្ត្រីដែលត្រូវបានជ្រើសរើសដោយគណបក្សហ៊្វុនស៊ិនប៉ិច សម្រាប់ការបោះឆ្នោតសកលឆ្នាំ២០០៨ បន្ទាប់ពីការទម្លាក់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ កាលពីខែតុលាក្នុងឆ្នាំ២០០៦ ប៉ុន្តែគណបក្សរាជានិយមមួយនេះ បានបាត់បង់សំឡេងគាំទ្ររហូតនៅសល់អាសនៈចំនួន២ប៉ុណ្ណោះនៅក្នុងសភា៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។