ភ្ញៀវប្រចាំថ្ងៃ
21/11/2020 – 08:53
ដោយ៖ វ៉ា សំណព្វ
RFI

ទី ២៥ វិច្ឆិកា ខាងមុខនេះ គឺជាទិវាពិភពលោកប្រឆាំងនឹងអំពើហិង្សាលើស្រ្តី។ ចាប់តាំងពីឆ្នាំ១៩៨១មក ក្រុមអ្នកការពារសិទ្ធិស្ត្រីបានប្រារព្ធធ្វើទិវានេះជារៀងរាល់ឆ្នាំ ប៉ុន្តែគេត្រូវរង់ចាំដល់ឆ្នាំ១៩៩៩ ទើបអង្គការសហប្រជាជាតិបានបោះឆ្នោតអនុម័តបញ្ចូលជាទិវាពិភពលោក។ ចាប់ពីថ្ងៃទី ២៥ វិច្ឆិកា ដល់ថ្ងៃទី ១០ ធ្នូ អង្គការការពារសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងចូលរួមនៅក្នុងយុទ្ធនាការ១៦ថ្ងៃនៃការបញ្ចប់អំពើហិង្សាលើស្ត្រី។ លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ការចូលរួមរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិស្ត្រី និងផលប៉ះពាល់អំពីអំពើហិង្សាលើយែនឌ័រនៅក្នុងសហគមន៍។ បើតាមលោកស្រី ចក់ សុភាព ស្ត្រីកម្ពុជានៅតែប្រឈមនឹងអំពើហិង្សាលើគ្រប់ទម្រង់ ហើយរដ្ឋាភិបាលកម្ពុជាគួរតែចាត់វិធានការអោយបានទាន់ពេលនិងច្បាស់លាស់ដើម្បីបញ្ចប់នូវអំពើហិង្សាផ្អែកយែនឌ័រ។
too bad for you …please fight hart to this beast regime