នាយក​រដ្ឋ​មន្ត្រី​​​ កាត់​ដី​ដែន​​​គម្រប​ព្រៃ​ឈើ​ជាង​៤៤​ហិកតា​​នៅ​​ខេត្ត​ព្រះ​សីហនុ​ ឱ្យ​​​សាច់​ញាតិ​​

បញ្ហា​វិវាទដីធ្លី | ព័ត៌មានជាតិ | អភិបាលកិច្ច
កញ្ញា ខាន់ លក្ខិណា | ២៣ វិច្ឆិកា ២០២០ |ម៉ោង ១៨:២១
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ សម្រេចកាត់​ផ្ទៃដី​ជាង៤៤​ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ ២០០២ នៅខេត្តព្រះសីហនុ ឱ្យ​កូនស្រី​របស់​លោកចំនួន​២នាក់​និង​មន្ត្រីមួយចំនួនទៀត​​​ ដើម្បីកាន់កាប់ជាកម្មសិទ្ធិ ប៉ុន្តែ​​មន្ត្រី​រដ្ឋាភិបាលថា ដីនោះសាច់ញាតិ​នាយករដ្ឋមន្ត្រី​កាន់កាប់យូរឆ្នាំមក​​​ហើយ។

យោងតាម​អនុក្រឹត្យ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កាត់ដីទំហំ៤៤ហិកតា ៣៩អា និង៩១សង់ទីអា ស្ថិតក្នុងដែនគម្របព្រៃឈើ ២០០២ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រគល់​ឱ្យទៅប្រធាននាយកដ្ឋាននគរបាល​ការពារនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ជុំ សាវុឌ្ឍ និង​លោកស្រី ញឹម យន់ស្រ៊ីម ជាភរិយា​, លោកស្រី ម៉ុក ប៉ូប៉ុនរិទ្ធ ជា​ភរិយាលោក ពេជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី ហ៊ុន ម៉ាណា និង​​លោកស្រី ហ៊ុន ម៉ាលី កូន​ស្រី​របស់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ 

ប្រធាន​​អង្គភាព​អ្នកនាំពាក្យ​រាជ​​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍នៅ​ថ្ងៃចន្ទ​នេះ​ថា ការកាត់ឆ្វៀល​ដីនេះ ដោយសារ​​ពួកគាត់បានកាន់​កាប់និង​អាស្រ័យផលនៅទីតាំងដីនោះជា​​យូរ​ឆ្នាំ​ហើយ។

លោកបាន​ថ្លែង​​ថា៖ «អាហ្នឹងជាកម្មសិទ្ធិឯកជន ​​មិនថាអ្នកហ្នឹងជាអ្នកណា​ ជាប់ត្រកូលណា ​ជាប់សែស្រឡាយណាទេ ​អ្វីដែលជាការឆ្វៀលហ្នឹង ​ឆ្លើយតបនឹងការកាន់កាប់​ជាក់ស្ដែងអាស្រ័យ​ផល​​នៅកន្លែង​ជាគោលការណ៍ ពីព្រោះ​អត់បាននិន្នាការដីហ្នឹង ​ត្រូវតែបានទៅអ្នកមាន​ឬបានទៅអ្នកក្រ មិនមែនអ៊ីចឹងទេ នេះជាគោលការណ៍​​ គឺឈរទៅលើមូលដ្ឋានគ្រឹះ​នៃការកាន់កាប់ជាក់ស្ដែងនៅក​ន្លែងនោះ»។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន សុំមិនធ្វើអត្ថាធិប្បាយដោយលោកបង្វែរ​សំណួរនេះ​ឱ្យទៅសួរក្រសួងដែនដីវិញ។

លោកបាន​ថ្លែងថា៖ «គួរ​តែសួរទៅក្រសួងរៀបចំដែន​ នគរូបនីយកម្ម និងសំណង់ ព្រោះគាត់ជាអ្នក​រៀបចំអនុក្រឹត្យស្នើសុំទៅសម្ដេចផ្ទាល់»។

រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន​ដី នគរូបនីយ​កម្ម និង​សំណង់ លោក ជា សុផារ៉ា បដិសេធ​​​អត្ថាធិប្បាយចំពោះករណី​នេះ។

ចំណែកលោក  មាជ ចាន់ មេឃុំបិតត្រាំង នៃ​ស្រុកព្រៃនប់ មានប្រសាសន៍ថា ដីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់ឱ្យកូនស្រីរបស់លោកនិងមន្ត្រីមួយចំនួនទៀតនោះ ដោយសារ ពួកគាត់បាន​កាន់កាប់ដីនោះជាយូរឆ្នាំ​​ហើយ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា រដ្ឋាភិបាលគួរតែធ្វើការបង្ហាញនិងផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបាន​ដឹង មុននឹងកាត់ឆ្វៀលដីប្រគល់ទៅឱ្យក្រុមហ៊ុនឯកជននិងបុគ្គលិកណាម្នាក់ធ្វើជាកម្មសិទ្ធិ។ ក្រៅពីជូនដំណឹង លោកថា រដ្ឋាភិបាលក៏គួរ​​បញ្ជាក់ឱ្យច្បាស់ថា ដីដែលកាត់នោះមានដោះដូរពីកន្លែងផ្សេងឬអត់។

លោកថា៖ «ពលរដ្ឋគាត់អាចមាន​ចម្ងល់​ហើយមានចំណោទសួរពីភាពមិនប្រក្រតីផ្សេងៗ​ ពាក់ព័ន្ធ​នឹងការផ្ដល់កម្មសិទ្ធិហ្នឹង អ៊ីចឹងទាមទារឱ្យមាន​ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ​អំពី​ការផ្ដល់​សិទ្ធិ​ដែល​ជា​សម្បត្តិសាធារណៈ​ទៅជាសម្បត្តិឯកជនហ្នឹង ​គឺឱ្យមានការបើកទូលាយ​ព័ត៌​មាន ជាពិសេសឱ្យពលរដ្ឋ​គាត់នៅតំបន់នោះបានដឹង។ ​កាលណាយើងផ្ដល់កម្មសិទ្ធិ​ពីដីឬ​តំបន់​សាធារណៈទៅឯកជន​ បើយើងមិនផ្សព្វផ្សាយ មិនឱ្យពលរដ្ឋដឹង ​មិនឱ្យពលរដ្ឋចូលរួម​គាត់​នឹង​ធ្វើការប៉ាន់ស្មាន​​ដោយការយល់ឃើញរបស់គាត់​ ហើយអាចមានមន្ទិលសង្ស័យពីការផ្ដល់​សិទ្ធិហ្នឹង»។

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលក៏បាន​ចេញអនុក្រឹត្យ​​សម្រេចកាត់ដីទំហំ៦០០ហិកតា ​​ពី​​ដែន​ព្រៃលិចទឹក និង​គម្រប​ព្រៃឈើ​​ឆ្នាំ២០០២ ស្ថិត​ក្នុង​ឃុំ​រាម និង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ​​ ​មក​ធ្វើ​អនុប្រយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​ទៅឱ្យ​​ឧកញ៉ាពីររូប ដើម្បីធ្វើការអភិវឌ្ឍ​ផង​ដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

8 Responses to "នាយក​រដ្ឋ​មន្ត្រី​​​ កាត់​ដី​ដែន​​​គម្រប​ព្រៃ​ឈើ​ជាង​៤៤​ហិកតា​​នៅ​​ខេត្ត​ព្រះ​សីហនុ​ ឱ្យ​​​សាច់​ញាតិ​​"

  1. ណ្ហើយ​! អាចោរ​ភ្នែក​ទោល​កញ្ចាស់​ដាច់ថ្លៃ​យួន​អេីយ​! ម្ដេច​ក៏​មិនសីញេរដី​កម្ពុជា​ទាំង​មូល​អោយ​ត្រកូល​ហ៊ុន​តែ​ម្តង​ទៅ​ វាសោះនិង​ដេីរ​វាស់ដេីរកាត់នាំតែខាតពេល។ ហេីយ​ចម្កួត​ លិតក្ដរ​ហ៊ុន​សែន​ ផៃសុីផាន​ក៏​ល្ងេី​ទៀត។

  2. សែនអាថោក says:

    អញ្ចឹងហើយបានជាពួកនេះមិនចង់អោយ លោក សម រង្ស៊ី ចូលស្រុក! ហ៊ុនសែន កំពុងតែលួចជាតិ ហ៊ុនសែន អាចោលួចជាតិ។

  3. so socheath says:

    has ! has
    State land thieves Stealing people’s land starts Jealous
    this Land They Occupy and bought a long time ago ah Crazy !

  4. Anonymous says:

    in western democratic nation if any leader who corrupted they have to face justice and every thing that they took have to take back for their nation. we Cambodian knew no one else was so bad like HUN NAL call HUN SEN next name Mr CHHOUP SAMLAP he betray his own nation supported Vietnamese policy murder million of his blood nation until now this evil man just wanted any thing that he always wanted. this is we say the devil of the century of this sad nation is destroying his own nation till the end. HAS ….I do not believe one of animal supporter SO SOCHEATH that he is a metal person did not care of what was wrong has writing to support HUN SEN . HASSSSSSSSSSSSS it make me so funny to see he have nothing if some one gave him some money to buy beer he though that is his GOD . look AH..CHHKOUTH HUN SEN got three watches each of them cost three million I quest your life is not even worse then one of HUN SEN’s needle in his watch . well if you are that dump please just go hell do not talking just to make every one hat you OK ,,,AH CHHKOUTH

  5. Anonymous says:

    I said I’m sick and tied to see your fucking face for so many decade do every one agree?? AH…LNGOUNGTU got in powers by Vietnamese boss whatever no one Cambodian will crying for his dead any way instate they will celebrate if they know he evil going hell . to bad so sad the century of NEAK CHESS LECH LUNG NENG PUK AH LNGOU ANDETH NUVPELEIR

  6. Anonymous says:

    Veitcong mafia dictator and his groups are the worse robbers in khmer history’ they are the bunch of robbers since they are born in cambodia ‘ they are continue from their veitcong boss who rob champa land and kampuchea kroam ‘ . Veitcong germs so happy because one day all the land or everything will go to youn-hanoi like ants love sugar in the pot and one day youn- hanoi cover the lid and all the ants die CHAMPA ‘

  7. so socheath says:

    វាសនាសមរង្ស៊ី នឹងបញ្ចប់ក្នុងពេលត្រូវបញ្ជូនចូលគុក !
    ***
    ប៉ុន្មានថ្ងៃមុននេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ
    នរោត្តមសីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី ព្រះអង្គទ្រង់បាន
    ឡាយព្រះហស្តលេខា ដាក់ឲ្យប្រេីប្រាស់រួចហេីយ ច្បាប់ធ្វេី
    បត្យាប័នអ្នកទោស រវាងព្រះរាជាណាចក្រកម្ពុជា និង
    សាធារណ:រដ្ឋបារាំង ហេីយដែលច្បាប់នេះ បានឈានចូល
    ក្នុងដំណេីរអនុវត្តន៍ជាធរមានរួចហេីយ។
    សម្រាប់សមរង្ស៊ី ច្បាប់ធ្វេីបត្យាប័ននេះ ហាក់ដូចជាអន្លូង
    ដែលសំពងចំកណ្តាលក្បាលសមរង្សុី ដែលកំពុងជាប់ក្តីក្តាំ នៅក្នុង
    តុលាការកម្ពុជាផង និងក្តីក្តាំបរិហារកេរ្តិ៍ដែលប្តឹងដោយរាជរដ្ឋាភិបាល
    កម្ពុជានៅតុលាការបារាំងផង ។
    សម្រាប់សមរង្សុីការគេចវេសប្រកាសឈប់ទទួលយកសញ្ជាតិ
    ខ្មែរ វាជាចំណុចទី១ ដែលសមរង្សុីគឹតថា អាចជៀសវាងបាន
    ពីការចាប់បញ្ជូនខ្លួនសមរង្សុីមកកាត់ទោសនៅកម្ពុជាតាមរយះច្បាប់
    បត្យាប័នពីសំណាក់ភាគីបារាំងបាន។
    តែថាចំណុចនេះ នឹងធ្វេីឲ្យសមរង្សីបាត់បង់អ្វីទាំងអស់ដែលសមរង្សុីមាន
    នៅកម្ពុជាផងដែរ ។ (សមរង្សុីនិងភរិយាជាជនជាប់ពិរុទ្ធតាមផ្លូវតុលាការ)
    សម្រាប់ជាតិសាសន៍បារាំងដែលសមរង្ស៊ីត្រូវតែប្រកាន់យក
    ទៀតសោត សមរង្ស៊ីក៏មិនអាចមានពេលវេលាគ្រប់គ្រាន់
    ដែលអាចឲ្យសមរង្ស៊ីបានរស់នៅដោយក្តីសុខនោះក៏ទេដែរ ។
    សមរង្ស៊ីកំពុងជាប់ក្តីនៅបារាំង ដែលត្រូវបានប្តឹងដោយរាជ
    រដ្ឋាភិបាលកម្ពុជា ។ តេីមិនមានទេឬ ដែលសមរង្សុីមិនត្រូវការ
    មេធាវីបារាំងឲ្យឈរធ្វេីជាអ្នកការពារក្តីឲ្យខ្លួន ?
    ចំណុចនេះទាំងពេលវេលា ទាំងថវិកាទាមទារឲ្យសមរង្សុី
    ត្រូវលះបង់ដោយខានមិនបាន ។
    សម្រាប់សមរង្ស៊ី ទោះត្រឹមទទួលយកតែសញ្ជាតិបារាំង
    ក៏សមរង្ស៊ីមិនអាចគិតថា បានរួចខ្លួនពីការជាប់នូវពិរុទ្ធភាព
    តាមផ្លូវច្បាប់របស់តុលាការកម្ពុជា ។
    ព្រោះថាស្ថានទម្ងន់ទោសបង្ករភាពអន្តរាយដល់ជាតិ ក្នុង
    ពេលដែលសមរង្សុីចាប់យកសញ្ជាតិខ្មែរ ហេីយឈរជេីង
    ធ្វេីជាអ្នកនយោបាយ ជាសមាជិកសភានៅកម្ពុជា ដែលចំណុចនេះ
    វាបានបង្ហាញនូវភាពគ្រប់គ្រាន់តាមផ្លូវច្បាប់ ដែលរដ្ឋាភិបាល
    បារំាងអាចអនុវត្តន៍ច្បាប់បត្យាប័ន បញ្ជូនសមរង្ស៊ីឲ្យមក
    កាត់ទោសនៅស្រុកខ្មែរបានហេីយ ។
    ដូចនេះតេីវាសនាសមរង្ស៊ី មិនត្រូវចប់ដោយបរិបូរណ៍
    ក្នុងពេលដែលសមរង្ស៊ី ត្រូវមកសម្រាកលំហែកាយ
    ក្នុងគុកស្រុកខ្មែរ ជាមួយអាហារប៉ូវ សម្លរម្ជូរក្បាលត្រី
    កញ្ចុះជាមួយស្លឹកអំពិលចាស់ទេឬ ?

  8. so socheath says:

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាមទារឱ្យ លោកស្រីរ៉ូណា ស្មីត Rhona Smith អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជា។
    តាមសេចក្តីថ្លែងការណ៍ដែល ទទួលបាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានបេសកកម្ម
    អចិន្ត្រៃយ៍កម្ពុជា បានបដិសេធទាំងស្រុងចំពោះការចេញផ្សាយព័ត៌មាន ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់លោកស្រីរ៉ូណា ស្មីត Rhona Smith ដែលបានលើកឡើងថា ការបើកសវនការលើអតីតក្រុមប្រឆាំងរយៈពេលប៉ុន្មានថ្ងៃនេះ គឺទំនងជាធ្វើឡើងក្នុងហេតុផលនយោបាយ។
    «ទស្សនៈផ្ទាល់ខ្លួនរបស់បុគ្គលដែលអះអាងថាជាអ្នកជំនាញ ប៉ុន្តែមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិ គឺជាការលើកឡើងដែលសម្រាំងយកតែផ្នែកខ្លះ និងបកស្រាយដោយមួលបង្កាច់ មិនផ្អែកលើការពិត។ មានឧទាហរណ៍ អំពីករណីមន្ត្រីគណបក្សកាន់អំណាចជាច្រើន ដែលបានប្រព្រឹត្តខុស ហើយត្រូវបានយកមកឱ្យទទួលខុសត្រូវចំពោះមុខច្បាប់។ ការណ៍នេះសបញ្ជាក់ឱ្យឃើញច្បាស់ថា ការចូលរួមជាមួយគណបក្សនយោបាយ ឬអង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យ បុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ វាគឺជាយុត្តាធិការរបស់តុលាការនៅក្នុងការ កំណត់បទចោទ និងបន្តនីតិវិធី ដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុនិងអង្គច្បាប់។ ការធ្វើសេចក្ដីសន្និដ្ឋានថា ការបើកសវនាការជំនុំជម្រះលើបុគ្គលណាមួយធ្វើឡើងក្នុងហេតុផល នយោបាយនិងទម្រង់យុទ្ធសាស្ត្របំភិតបំភ័យចំពោះទស្សនៈផ្ទុយគ្នា គឺជាការនិយាយបំផ្លើសនិងជាការ ប្រមាថទាំងស្រុងលើស្ថាប័នតុលាការឯករាជ្យនៃរដ្ឋអធិបតេយ្យ»។
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានពន្យល់ថា បទល្មើស «ឧបឃាត» និង «ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» មានចែងយ៉ាងច្បាស់នៅក្នុងមាត្រា៤៥១ និង មាត្រា៤៩៥ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវបានតាក់តែងឡើងដោយមានជំនួយពីអ្នកជំនាញផ្នែកច្បាប់មកពី ប្រទេសលោកខាងលិចផងដែរ។ ចុងចោទមានឱកាសពេញលេញចូលរួមសវនាការ ព្រមទាំងមានសិទ្ធិរកមេធាវីការពារ ដើម្បីបង្ហាញ ទឡ្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក នៅក្នុងប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននូវ ការជំនុំជម្រះត្រឹមត្រូវ ធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ជនជាប់ចោទក៏បានត្រូវគេផ្តល់មេធាវី ការពារសិទ្ធិដោយមិនយកកម្រៃ ប៉ុន្តែពួកគាត់បានសម្រេចយកមេធាវីការពារ តាមជម្រើសផ្ទាល់ខ្លួនវិញ។
    កម្ពុជាបញ្ជាក់ទៀតថា ដំណើរការនីតិវិធីរបស់តុលាការចំពោះជនជាប់ចោទ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ ដោយផ្អែកទៅលើ បទល្មើសដែលបានចោទប្រកាន់ស្របតាមច្បាប់ ហើយក៏មិនបានពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនិងជួបជុំដោយសន្តិវិធីនោះឡើយ។ បើគេចាត់ទុកការអនុវត្តច្បាប់គឺជាការរឹតត្បិត សេរីភាព នោះគឺជាការបន្ទាបតម្លៃនៃគោលការណ៍នីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានទទូចថា អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពនៃ ប្រព័ន្ធតុលាការជាតិ ដែលក្នុងចំណោមនោះ មិនត្រូវធ្វើការវិនិច្ឆ័យជាមុន ឬធ្វើអ្វីដែលជះឥទ្ធិពលលើ លទ្ធផលនៃសំណុំរឿងពាក់ព័ន្ធនឹងបុគ្គលដែលកំពុងរង់ចាំសវនានោះឡើយ។ ការយកចិត្តទុកដាក់ ប្រកបដោយការប្រុងប្រយ័ត្ន និងគោរពនីតិវិធីតុលាការខាងលើ ព្រមជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកទទួលអាណត្តិនីតិវិធីពិសេស ដែលបានគូសបញ្ជាក់អំពីសារឮសំខាន់នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នឹងជួយឱ្យរដ្ឋទូទៅទាំងអស់ និងកម្ពុជា ជាពិសេស បន្តរក្សានូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការពិតប្រាកដ ជាមួយ អ្នករាយការណ៍ពិសេស៕