ដោយ សេក បណ្ឌិត
2021-01-08
RFA

អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ រូប៖ RFA
រដ្ឋាភិបាល បដិសេធក្នុងការផ្តល់វីសា (Visa) និងសុពលភាពលិខិតឆ្លងដែនឲ្យថ្នាក់ដឹកនាំបក្សប្រឆាំង ដែលមានបំណងវិលចូលកម្ពុជា ដើម្បីតតាំងក្តីក្នុងតុលាការ។ គណបក្សសង្គ្រោះជាតិ និងអ្នកជំនាញច្បាប់ថា តុលាការ និងរដ្ឋាភិបាល មានកាតព្វកិច្ចសម្របសម្រួលឲ្យអ្នកនយោបាយបក្សប្រឆាំង វិលចូលកម្ពុជាវិញ ព្រោះពួកគេមានសិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្តិធម៌ នៅចំពោះមុខតុលាការ។
រដ្ឋាភិបាលលោក ហ៊ុន សែន មិនព្រមផ្តល់សុពលភាពលិខិតឆ្លងដែន និងទិដ្ឋាការ ឬវីសា ដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិឡើយ បើទោះបីជាច្បាប់កម្ពុជាហាមមិនឱ្យដកហូតសញ្ជាតិពីពលរដ្ឋ និងអនុញ្ញាតឱ្យពលរដ្ឋគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការយ៉ាងណាក្ដី។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា រឿងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ វិលចូលកម្ពុជា ដើម្បីតតាំងក្តីក្នុងតុលាការ គឺមិនពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋាភិបាលនោះទេ។ លោក បញ្ជាក់ជាថ្មីថា រដ្ឋាភិបាល នៅតែរក្សាជំហរមិនផ្តល់វីសា និងសុពលភាពលិខិតឆ្លងដែនដល់ពួកគេឡើយ ដូច្នេះពួកគេត្រូវរកវិធីចូលកម្ពុជាដោយខ្លួនឯង៖ «គេមាននីតិវិធីគេត្រូវធ្វើ ព្រោះទី១ គាត់អត់ទទួលស្គាល់រដ្ឋាភិបាលពីអង្កាល់ គាត់មិនដែលទទួលស្គាល់ផង ហើយមិនត្រឹមតែមិនទទួលស្គាល់ទេ គាត់រៀបចំឲ្យមាន សកម្មភាពក្នុងការធ្វើឲ្យមានរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល ការឲ្យកងកម្លាំងប្រដាប់អាវុធហ្នឹង បែរកាណុងទៅនាយករដ្ឋមន្ត្រី ដែលកើតចេញពីការបោះឆ្នោត។ ករណីទាំងអស់នេះហើយដែលគាត់ ត្រូវដោះស្រាយផ្ទាល់ខ្លួនរបស់គាត់»។
លោក បន្តថា ករណីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កាន់ប៉ាស្ព័រអាមេរិក ដើម្បីចូលកម្ពុជានោះ គឺអាស្រ័យលើប៉ូលិសអន្តោប្រវេសន៍កម្ពុជា ជាអ្នកសម្រេចអនុញ្ញាតឲ្យចូល ឬមិនឲ្យចូល។
ការបញ្ជាក់បែបនេះ របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ធ្វើឡើងស្របពេលថ្ងៃសវនាការជំនុំជម្រះរឿងក្តីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កាន់តែខិតជិតមកដល់។ សវនាការលើសំណុំរឿង “ឧបឃាត” ឬ “ប៉ុនប៉ងធ្វើរដ្ឋប្រហារ” ពាក់ព័ន្ធថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិចំនួន ៩រូប ក្នុងនោះរួមទាំងលោក សម រង្ស៊ី និងអ្នកស្រី មូរ សុខហួរ ផងដែរនោះ គ្រោងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែមករា បន្ទាប់ពីត្រូវបានលើកពេលពីរដងរួចមកហើយ ព្រោះមន្ត្រីបក្សប្រឆាំងទាំងនោះមិនអាចចូលស្រុកបាន។ ជាមួយគ្នានេះ តុលាការក៏គ្រោងជំនុំជម្រះរឿងក្តីមួយទៀតដែរ ដែលមានថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងជាង ១០០នាក់ ពាក់ព័ន្ធនឹងបទចោទ “រួមគំនិតក្បត់” និង “ញុះញង់” នៅថ្ងៃទី១៤ មករា និងថ្ងៃទី៤ ខែមីនាខាងមុខ។ ភាគច្រើននៃអ្នកជាប់ចោទក្នុងសំណុំរឿងទាំងនេះ កំពុងរស់នៅភៀសខ្លួននៅបរទេស ហើយពួកគេមួយចំនួន ក៏ត្រូវបានរបបលោក ហ៊ុន សែន លុបចោលសុពលភាពលិខិតឆ្លងដែនដែរ។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា ការបដិសេធក្នុងការផ្តល់ទិដ្ឋាការ ឬសុពលភាពលិខិតឆ្លង ដែនដល់អ្នកស្រីនេះ បង្ហាញថា រដ្ឋាភិបាលលោក ហ៊ុន សែន កំសាក គ្មានការទទួលខុសត្រូវ និងកំពុងរំលោភបំពានច្បាប់ធ្ងន់ធ្ងរ៖ «មិនឲ្យពួកយើងខ្ញុំចូលទៅប្រទេសវិញ មានន័យថា ដកសញ្ជាតិរបស់យើងខ្ញុំ ហើយនិរទេសយើងខ្ញុំ តើជារដ្ឋាភិបាលស្របច្បាប់ ឬមិនស្របច្បាប់ ហើយបើខ្លួនឯងថា ជារដ្ឋាភិបាលស្របច្បាប់ បង្ហាញមក។ ទី២ នៅក្នុងរដ្ឋាភិបាល មានក្រសួងយុត្តិធម៌។ ដូច្នេះ ក្រសួងត្រូវតាមដានមើលនូវនីតិវិធីទាំងឡាយនៃតុលាការ»។
អ្នកស្រី មូរ សុខហួរ បន្តទៀតថា អ្នកស្រី និងមន្ត្រីបក្សប្រឆាំងដទៃទៀត មានឆន្ទៈពិតប្រាកដ វិលចូលកម្ពុជា ដើម្បីតតាំងក្តីក្នុងតុលាការ។ ដូច្នេះ អ្នកស្រីស្នើសុំឲ្យរដ្ឋាភិបាលឈប់បង្កើតឧបសគ្គរារាំង និងត្រូវផ្តល់វីសា (Visa) ឬផ្តល់សុពលភាពលិខិតឆ្លងដែនជូនមន្ត្រីបក្សប្រឆាំងទាំងអស់ឡើងវិញ។
អ្នកស្រី មូរ សុខហួរ បន្តថា នៅពេលដែលតុលាការ បានចោទប្រកាន់ និងចេញដីកាកោះហៅថ្នាក់ដឹកនាំនិងសកម្មជនបក្សសង្គ្រោះជាតិ ចូលរួមសវនាការ ប៉ុន្តែមិនបង្គាប់ទៅរដ្ឋាភិបាល ឲ្យបង្កលក្ខណៈងាយស្រួលសម្រាប់ពួកគាត់ទៅបង្ហាញវត្តមាន និងការពារខ្លួននៅចំពោះមុខតុលាការបែបនេះ បង្ហាញថា តុលាការកំពុងអនុវត្តច្បាប់ឡប់ឡែតាមតែបញ្ជារបស់លោក ហ៊ុន សែន ដែលនាំគ្រោះថ្នាក់ដល់ជាតិ និងប្រជាពលរដ្ឋ។
អ្នកស្រី មូរ សុខហួរ ដឹងទៀតថា គណបក្សសង្គ្រោះជាតិ នឹងស្នើសុំទៅឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានព្រះមហាក្សត្រជាព្រះប្រធាន ដើម្បីធ្វើការកោះប្រជុំចៅក្រម ចំពោះការបំពេញការងាររបស់ពួកគេ ដែលមិនធានាការពារ និងគោរពដល់សិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្តិធម៌។
ប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ការប្តឹងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីហៅចៅក្រមទៅស្តីបន្ទោសនោះ គ្មានបានប្រយោជន៍អ្វីឡើយ ព្រោះករណីនេះ ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ លោកថា ប្រសិនបើតុលាការ បានចេញដីកាកោះហៅមន្ត្រី និងសកម្មជនបក្សប្រឆាំងចូលរួមសវនាការរួចហើយ រដ្ឋាភិបាលត្រូវតែមានតួនាទីអនុវត្តតាមដីកាកោះនោះ តាមរយៈការជួយសម្របសម្រួលឲ្យជនជាប់ចោទ ឬសាក្សីទាំងអស់ ចូលតតាំងក្តីក្នុងតុលាការ ដោយគ្មានការរារាំងឡើយ៖ «រឿងនេះវាចូលជារឿងនយោបាយ វាលែងទៅជាច្បាប់ហើយ។ បើនិយាយពីច្បាប់ គាត់មានសិទ្ធិមក ហើយរដ្ឋាភិបាល ក៏អត់ត្រូវហាម។ តុលាការអាចបង្គាប់រដ្ឋាភិបាល បើកចំហឲ្យគេមកទៅ អាហ្នឹងបើនិយាយពីរឿងច្បាប់ទាល់តែអីចឹង។ អានេះបើមើលទៅវាមិនមែនជារឿងច្បាប់ទេ វាទៅជារឿងនយោបាយពាក់ព័ន្ធដល់អ៊ីចឹងទៅនិយាយច្បាប់ម៉េចកើត»។
អ្នកជំនាញច្បាប់រូបនេះបន្តថា ប្រសិនបើមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ មិនបានវិល ចូលកម្ពុជា ដើម្បីតតាំងក្ដី និងបំភ្លឺក្នុងតុលាការទេនោះ គឺតុលាការមិនអាចបើកសវនាការជំនុំជម្រះបានឡើយ។ លោក សុក សំអឿន បន្តថា ករណីតុលាការ នៅតែបន្តកាត់ក្តីដោយមិនមានវត្តមានសាក្សី ឬជនជាប់ចោទ គឺមិនអាចផ្តល់ភាពត្រឹមត្រូវ និងយុត្តិធម៌បានទេ៖ «ខ្ញុំថា បើតុលាការ កាត់ក្តី ដោយអត់ខ្វល់ពីរឿងសាក្សី អត់ខ្វល់ពីរឿងអី ហើយចេះតែបើកសវនាការកាត់ក្តីទៅ មានន័យថា ការកាត់ក្តី វាអត់យុត្តិធម៌ទេ ហើយបើកាលណាវាអត់យុត្តិធម៌ គឺប្រសិនបើប្រជារាស្ត្រគេមិនដឹងវាមិនអីទេ តែបើគេដឹងគេវាយតម្លៃទាបទៅលើ ប្រព័ន្ធតុលាការហ្នឹងហើយ»។
អ្នកដឹកនាំគម្រោងវិលទៅកម្ពុជាវិញនៃគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ អះអាងថា ទោះបីជារបបក្រុងភ្នំពេញ មិនផ្តល់វីសា និងរាំងខ្ទប់បែបណាក្តី ក៏អ្នកស្រីនៅតែប្ដេជ្ញាធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញដដែល។ អ្នកស្រីបញ្ជាក់ថា អ្នកស្រីនឹងចេញដំណើរពីសហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែមករា តាមក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airline) ដោយកាន់ប៉ាស្ព័រអាមេរិកទៅដល់ទីតាំងចុងក្រោយ។ អ្នកស្រីបញ្ជាក់ថា បើគ្មានការរាំងខ្ទប់ទេ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងទៅដល់វាលយន្តហោះអន្តរជាតិភ្នំពេញនៅល្ងាចថ្ងៃទី១៧ ខែមករា វេលាម៉ោង ៥កន្លះល្ងាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កុំចង់បោកមីបោកប្រាស !
វាទាល់តែយូរ ហើយយារ ដូចស្បែកកាដួយង៉ែងទៀត ក៏ង៉ែងមិនហ៊ានមកដែរ ។
Come on fight with me on the ring in front of court but you are not allowed to come to the ring so who is coward ???
@so Socheath… អ្ហែងថា មូរ សុខហូរមិនហ៊ានមក? ហេីយចុះអាជំនាញលិតគូទបៀមក្ដរអាចោរភ្នែកទោលហ៊ុនសែន មានបានមេីលទេថា តុលាការបាយឡុកបាយឡភ្នំពេញ បានប្រកាសបដិសេធផ្ដល់ visa មិនអោយពូកគាត់បានចូលមកដេីម្បីតតាំងក្ដីជាមួយនិរបបអាតិរច្ឆាននេះទេ។ បេីអញ្ចឹងម៉េចក៏ប្រកាសកោះហៅពួកគាត់ចូលមកធ្វើអ្វី? របបអាតិរច្ឆាននិង បក្សពួកនេះថោកទាប និងកំសាករកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។
some of Khmer evil uneducated animal always speaking strange Khmer word. like >>TOLTEYOU HEIY YEAR . this word I never have hard be for the killing field . I already toll every one the killer are still at large every Cambodian have be a wear of it .
Cambodia is the strange country in the world haha’ is the dark world in the international ‘ The regime told the world this country is democracy but they never do what ever they told the world’ . Once they ask the crimnals to face the court and when the criminals come they refuse the visa ‘ haha what a joke’ haha’ same the khmer rough court’ all the formers khmer rough like Hun-sen ,tea bane ,heng sam rin and queen too ‘ haha How can khmer people get justice?? the court only hidding the real killers’ God will punish the crooks soon’