អ្នកតាមដានបញ្ហាសង្គម៖ ការបាញ់សម្លាប់មនុស្សក្នុងសង្គមបណ្ដាលមកពីការអនុវត្តច្បាប់ធូររលុងនិងការធ្លាក់ចុះនៃសីលធម៌

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
11/01/2021 – 08:18
ដោយ៖ អេង គីមហុង
RFI

រូបភាពនៃអំពើហិង្សា (រូបតំណាង)
រូបភាពនៃអំពើហិង្សា (រូបតំណាង) © សហការី

សំណុំរឿង​បាញ់សម្លាប់​មនុស្ស​នៅតែ​ជា​បច្ចុប្បន្នភាព​សម្រាប់​សង្គម​កម្ពុជា​។​ ​ការ​បាញ់សម្លាប់​កើតឡើង​គ្រប់រូប​ភាព​មិនថា​ ​ក្នុងរង្វង់​គ្រួសារ​ ​រវាង​មន្ត្រី​ ​និង​មន្ត្រី​ ​ហើយ​ការប្រើប្រាស់​ហិង្សា​ដោយ​អាវុធ​ពីសំណាក់​មន្ត្រី​ទៅលើ​ពលរដ្ឋ​ធម្មតា​ក៏បាន​កើតឡើង​ដែរ​។​ ​នេះ​គេ​នៅ​មិនទាន់​រាប់បញ្ចូល​ការ​បាញ់​បោះ​ដោយសេរី​នៅ​តាម​ទី​សាធារណៈ​ផង​។​ ​សង្គម​ស៊ីវិល​ ​អ្នកស្រាវជ្រាវ​ ​ជាដើម​ ​បាន​ស្ដីបន្ទោស​ការ​អនុវត្ត​ច្បាប់​មាន​ធូររលុង​ទើប​នាំឲ្យ​ការ​បាញ់សម្លាប់​បន្ត​កើតឡើង​បែប​នេះ​ ​ហើយ​ការ​អនុវត្ត​ច្បាប់​ធូ​រលុង​នេះ​ក៏បាន​ធ្វើឲ្យ​បុគ្គល​ធម្មតា​មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​បាន​ដោយសេរី​ដែរ​។​ ​ក្រៅពី​ស្ដីបន្ទោស​លើ​ការ​អនុវត្ត​ច្បាប់​ ​អ្នកធ្វើការ​ផ្នែក​សីលធម៌​ ​និង​អ្នក​អនុវត្ត​ច្បាប់​ឯណេះ​វិញ​ ​មើលឃើញ​ថា​ ​មកពី​មនុស្ស​ធ្លាក់ចុះ​គុណធម៌​ ​សីលធម៌​ ​លែង​ស្គាល់​អ្វី​ខុស​អ្វី​ត្រូវ​។​

What Next?

Recent Articles