ដោយ ឡេង ម៉ាលី
2021-02-17
RFA

(រូបឆ្វេង) លោកស្រី ឈឿន ដារ៉ាវី មុនពេលជាប់ឃុំឃាំង និង (រូបកណ្ដាល និងស្ដាំកោរសក់) ពេលជាប់ឃុំឃាំង រូប៖ ហ្វេសប៊ុកកញ្ញា ឈឿន ដារ៉ាវី និង CCHR
យុវជនខ្មែរថាវរៈ លោកស្រី ឈឿន ដារ៉ាវី សម្រេចកោរសក់ ដើម្បីបួងសួងដល់បុព្វបុរសដែលជា អ្នកតស៊ូ និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ សូមឲ្យជួយថែរក្សា និងរកយុត្តិធម៌ដល់ខ្លួនឯង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ មន្ត្រីសិទ្ធមនុស្សយល់ថា ការកោរសក់សម្ដែងមតិ ឬបង្ហាញជំនឿរបស់ខ្លួនទៅលើអ្វីមួយនោះ គឺជាសិទ្ធរបស់ពលរដ្ឋ និងអ្នកជាប់ឃុំ ដែលធ្វើឡើងដោយសន្តិវិធី។
យុវជន និងពលរដ្ឋមួយចំនួនអាណិតអាសូរ និងកោតសរសើរតាមបណ្ដាញសង្គម ចំពោះភាពក្លាហានរបស់លោកស្រី ឈឿន ដារ៉ាវី ដែលហ៊ានលះបង់ ដើម្បីតស៊ូមតិ រកយុត្តិធម៌ជូនសង្គម។
ម្ដាយលោកស្រី ឈឿន ដារ៉ាវី គឺលោកស្រី ថាច់ ធីតា ប្រាប់ថា លោកស្រី ឈឿន ដារ៉ាវី បានសម្រេចចិត្តកោរសក់នេះ នៅមុនសវនាការជំនុំជម្រះសំណុំរឿងក្រុមយុវជនខ្មែរថាវរៈ កាលពីថ្ងៃទី១៧ កុម្ភៈ។ លោកស្រីថា មិនត្រឹមតែកោរសក់នោះទេ លោកស្រី ឈឿន ដារ៉ាវី ក៏បានពហិការបង្អត់អាហារជាយូរមកហើយ ដោយញាំផ្លែឈើ និងទឹកជំនួសបាយ និងម្ហូបទាំងនោះ។ លោកស្រីរៀបរាប់ទាំងសំឡេងខ្សឹកខ្សួលថា លោកស្រីអាណិតអាសូរកូនស្រីរបស់ខ្លួនជាខ្លាំងក្រោយឃើញកូនស្រីរបស់ខ្លួនក្នុងសភាពស្គមស្គាំង និងកោរសក់បែបនេះ៖ «ខ្ញុំពិបាកចិត្ត ខ្ញុំគិតកូន ហើយគិតពីសុវត្ថិភាពកូនខ្ញុំ។ សមត្ថកិច្ចហ្នឹងក៏គាត់ត្រូវយល់ពីបញ្ហាស្ត្រីដូចគ្នាដែរ គាត់មិនត្រូវធ្វើអ៊ីចឹងទេ។ គាត់ជេរប្រទេចកូនខ្ញុំនៅមុខអ្នកទោសអ៊ីចឹង វាអត់សមសោះ។ គាត់នៅមានគំនិតមួយស្អប់ខ្ពើមកូនខ្ញុំអ៊ីចឹង។ ខ្ញុំបារម្ភពីសុវត្ថិភាពកូនខ្ញុំ ហើយរឿងនេះ ខ្ញុំគិតថា រឿងបុគ្គល ថ្នាក់លើរបស់គាត់ប្រហែលជាអត់ដឹងទេ ខ្ញុំជឿជាក់ថា អ៊ីចឹង។ កាលដែលកូនខ្ញុំធ្វើហ្នឹង ខ្ញុំគិតថា វាមិនបានប៉ះពាល់អីដល់ផលប្រយោជន៍ប្រទេសជាតិទេដូចជាការងារការពារបរិស្ថានអ៊ីចឹង។ ការងារដែលគាត់តស៊ូ ដើម្បីសុំឲ្យមានការដោះលែងលោក រ៉ុង ឈុន អី។ ទោសប៉ុននេះ វាបើយើងគិតថា ច្បាប់ហ្នឹងមិនគួរដល់ថ្នាក់ទុកកូនខ្ញុំយូរចឹងទេ»។
លោកស្រី ឈឿន ដារ៉ាវី ក៏បានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួននៅក្នុងពន្ធនាគារប្រាប់ម្ដាយថា មន្ត្រីអនុរក្សពន្ធនាគារ បានធ្វើទុកបុកម្នេញលោកស្រីដោយគំរាមកំហែង ជេរប្រមាថ និងតាមយាយីតាមគ្រប់រូបភាពមិនឲ្យលោកស្រីបានសុខឡើយ។ លោកស្រីបន្តថា ការរឹតត្បិត គាបសង្កត់ផ្លូវចិត្តក្នុងពេលជាប់ឃុំនេះ គឺលោកស្រីយល់ថា ខ្លួនរងភាពអយុត្តិធម៌ខ្លាំងបំផុត ដែលធ្វើឲ្យខ្លួនគ្មានជំនឿលើកការអនុវត្តច្បាប់នៅកម្ពុជា រហូតពឹងផ្អែកទៅលើជំនឿពីបុរាណ។
ម្ដាយលោកស្រី ឈឿន ដារ៉ាវី ទទូចស្នើសុំឲ្យមន្ត្រីពន្ធនាគារ ផ្លាស់បន្ទប់លោកស្រី ឈឿន ដារ៉ាវី ទៅមណ្ឌលអប់រំកែប្រែ (ម២) វិញ ដោយសារលោកស្រីបារម្ភពីសុវត្ថិភាពរបស់កូនស្រី ក្រោយរងការធ្វើទុក្ខបុកម្នេញពីមន្ត្រីពន្ធនាគារភ្នំពេញ (PJ) បែបនេះ៖ «សូមឲ្យ សំណូមពរឲ្យរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធជាមួយហ្នឹងក្រសួងយុត្តិធម៌ច្បាប់ ហើយតុលាការទាំងអស់ សូមឲ្យជួយពិនិត្យ សើរើឡើងវិញ ជាករណីកូនខ្ញុំក៏ដូចជាកូនខ្មែរថាវរៈ និងសកម្មជនទាំងអស់ ដែលជាប់ពន្ធនាគារហ្នឹង សូមគេធ្វើម៉េចឲ្យមានការកាត់ទោសឲ្យបានត្រឹមត្រូវ យុត្តិធម៌តាមច្បាប់ជាតិ។ សូមលើកលែងទោសឲ្យគាត់បាននៅក្រៅឃុំ សូមលើកលែងទោសពួកគាត់ទាំងស្រុងអ៊ីចឹង»។
រូបថតកោរសក់របស់លោកស្រី ឈឿន ដារ៉ាវី ត្រូវបានចែកចាយនៅក្នុងបណ្ដាញសង្គមតៗ គ្នា ដោយមានការបញ្ចេញមតិអាណិតអាសូរ និងរិះគន់ចំពោះការគ្រប់គ្រងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន និងប្រព័ន្ធតុលាការនៅកម្ពុជាផងដែរ។
គណនីហ្វេសប៊ុកមួយឈ្មោះ ស៊ីហាន យ៉ាង (Shehan Yang) បានបញ្ចេញមតិបែបសើចចំអកចំពោះរដ្ឋាភិបាលថា ប្រសិនបើលោកជាមេដឹកនាំនៅកម្ពុជាវិញ លោកខ្មាសអៀនចំពោះលោកស្រី ដារ៉ាវី ណាស់ ព្រោះខ្លួនមានអំណាចតែមិនប្រព្រឹត្តអំពើល្អ បែរជាដឹកនាំបំផ្លាញជាតិ និងចាប់អ្នកការពារជាតិដាក់គុកយ៉ាងព្រៃផ្សៃ។
ស្រដៀងគ្នានេះដែរ គណនីហ្វេសប៊ុកមួយទៀតឈ្មោះ ហូលីខេមរា ហ៊ុន (Holykhemara Hun) បានបញ្ចេញមតិទាមទារឲ្យរដ្ឋាភិបាលបកស្រាយឱ្យបានច្បាស់ថា សកម្មភាពរបស់លោកស្រី ឈឿន ដារ៉ាវី និងក្រុមយុវជនដទៃទៀត ដែលត្រូវរដ្ឋាភិបាលចាប់ខ្លួនដាក់ពន្ធនាគារនោះ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិកម្រិតណា?
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ក៏បានបង្ហោះសារនៅលើគណនីរបស់ខ្លួនថា លោកស្រីកោតសរសើរចំពោះស្មារតីដ៏រឹងមាំរបស់លោកស្រី ឈឿន ដារ៉ាវី។ អ្នកស្រីបន្តថា មនុស្សមួយចំនួនអាចមើលឃើញ និងមានក្ដីអាសូរអាណិតដែលឃើញនាងក្នុងសភាពទ្រុឌទ្រោមបែបនេះ ប៉ុន្តែពួកគេគួរមើលពីភាពខ្លាំង រឹងមាំ និងមោះមុតរបស់ស្ត្រីរូបនេះតាមរយៈសារដែលនាងចង់បង្ហាញពីការទាមទារយុត្តិធម៌សង្គម។ រីឯមតិជាច្រើនទៀត ក៏បានលើកទឹកចិត្ត និងជំរុញឲ្យកូនខ្មែរដទៃទៀត គួរគិតគូរពីប្រទេសជាតិ និងក្លាហានដូចលោកស្រីផងដែរ។
ពាក់ព័ន្ធនឹងការកោរសក់នេះ មន្ត្រីពន្ធនាគារបដិសេធថា លោកស្រី ឈឿន ដារ៉ាវី មិនបានរងការធ្វើបាប ក្នុងពន្ធនាគាររហូតដល់កញ្ញាកោរសក់នោះទេ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សាវនា បញ្ជាក់ថា ការកោរសក់របស់លោកស្រី ឈឿន ដារ៉ាវី គឺជារូបភាពតស៊ូមតិតាមផ្លូវតុលាការប៉ុណ្ណោះ។ លោកបន្តថា ចំពោះការលើកឡើងថា មានមន្ត្រីជេរប្រមាថ ឬមានការធ្វើទុកបុកម្នេញផ្សេងៗ លោកនឹងស្រាវជ្រាវបន្ថែម ចំពោះករណីនេះ៖ «ការគំរាមកំហែង ឬជេរប្រមាថពីសំណាក់មន្ត្រី វាជារឿងមិនត្រឹមត្រូវទេ អ៊ីចឹងខ្ញុំក៏មិនដឹងថា រឿងហ្នឹងវាពិតកម្រិតណា ទាល់តែយើងស្រាវជ្រាវមើលថា តើរឿងហ្នឹងវាយ៉ាងម៉េច។ អ៊ីចឹងបានថា មានការលើកឡើងអ៊ីចឹង យើងនឹងស្រាវជ្រាវរឿងហ្នឹង ថាវាពិតជាមានបញ្ហារឿងហ្នឹង ឬអត់។ រឿងផ្ទេរ ឬមិនផ្ទេរទាល់តែគាត់ធ្វើខ្លួនគាត់ឲ្យបានត្រឹមត្រូវ គោរពវិន័យ គោរពបទបញ្ជាផ្ទៃក្នុង អាហ្នឹងបានយើងស្រួលនិយាយគ្នា។ ប៉ុន្តែ បើយើងមិនគោរពគ្នាទៅវិញទៅមកទេ អាហ្នឹងគេយកយើងពីកន្លែងស្រួលទៅដាក់កន្លែងពិបាកហើយ។ មិនមែនធ្វើបានយើងទេ ប៉ុន្តែដោយសារការគ្រប់គ្រងយើងហ្នឹងវាពិបាក តែការគ្រប់គ្រងយើងហ្នឹងវាពិបាកគេដាក់កន្លែងតឹងរ៉ឹងអ៊ីចឹង»។
សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះសំណុំរឿងក្រុមយុវជនខ្មែរថាវរៈ យុវជនសមាគមនិស្សិតបញ្ញវន្តខ្មែរ និងសកម្មជនបក្សប្រឆាំងសរុប ១៥នាក់ កាលពីថ្ងៃទី១៦ កុម្ភៈ។ ក្នុងនោះ រួមមានលោកស្រី ឈឿន ដារ៉ាវី រួមទាំង យុវជន និងសកម្មជនមួយចំនួនទៀត។ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលសវនាការរបស់ក្រុមយុវជនទាំងនេះ បន្តទៅថ្ងៃទី២ ខែមីនាខាងមុខទៀត។
អ្នកនាំពាក្យសមាគមការពារសិទ្ធមនុស្សអាដហុកលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា លោកនឹងទំនាក់ទំនងទៅអង្គការសហប្រជាជាតិ ដើម្បីស្នើសុំឲ្យអង្គការនេះ ពិនិត្យមើលទៅលើសុខទុក្ខរបស់លោកស្រី ឈឿន ដារ៉ាវី នៅក្នុងពន្ធនាគាររាជធានីភ្នំពេញ។ លោកបន្តថា មន្ត្រីពន្ធនាគារ និងក្រសួងពាក់ព័ន្ធមួយចំនួន គួរពិនិត្យមើល ចំពោះការគ្រប់គ្រងរបស់មន្ត្រីជាន់ក្រោមដទៃទៀត និងពិនិត្យមើលចំពោះករណីដែលមានការលើកឡើងមួយចំនួន ពាក់ព័ន្ធនឹងការធ្វើទុកបុកម្នេញលើអ្នកកំពុងជាប់ឃុំ។ លោកបន្ថែមថា ប្រសិនបើករណីរកឃើញថា មានការធ្វើទុកបុកម្នេញលើអ្នកជាប់ឃុំពីសំណាក់ មន្ត្រីពន្ធនាគារពិតមែន គួរមានការចាប់វិធានការតាមផ្លូវច្បាប់ផងដែរ៖ «យើងយល់ថា វិធានការរបស់អ្នកពន្ធនាគារហ្នឹង អត់ត្រូវធ្វើអ្វីលើសពីការយកចិត្តទុកដាក់ក្នុងការការពារ និងថែរក្សាក្តីសុខ និងសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគាត់នៅក្នុងពន្ធនាគារហ្នឹងទេ ហើយនឹងអនុវត្តទៅតាមការណែនាំ ឬក៏បទបញ្ជាពីខាងតុលាការ ដើម្បីឲ្យនាំខ្លួន ឬក៏យកទៅធ្វើការឃុំខ្លួននៅពន្ធនាគារ។ មិនអាចប្រើប្រាស់នូវវិធានការធ្វើទុកបុកម្នេញផ្សេងៗ ដែលផ្ទុយពីច្បាប់ឡើយ»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនក្រុមយុវជនខ្មែរថាវរៈ ៥នាក់ និងចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ពួកគេត្រូវអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពេលពួកគេ នាំគ្នាជម្នះរៀបចំការតវ៉ា នៅទីលានប្រជាធិបតេយ្យឱ្យខាងតែបាន ដើម្បីទាមទារឱ្យតុលាការដោះលែង តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ និងតំណាងក្រុមយុវជនខ្មែរថាវរៈផ្សេងទៀត។
អ្នកការពារសិទ្ធិមនុស្សក្នុងស្រុក និងអង្គការអន្តរជាតិ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផង បានទាមទាររដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ការយាយី និងការចោទប្រកាន់ទាំងបំពានច្បាប់ លើអ្នកការពារសិទ្ធិមនុស្ស អ្នករិះគន់ អ្នកនយោបាយ និងត្រូវដោះលែងអ្នកកំពុងជាប់ឃុំដោយការចោទប្រកាន់ទាំងបំពាន ឬតាមទំនើងចិត្តទាំងឡាយឱ្យមានសេរីភាពមកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
this is a Cambodian young who should have been appreciated of what she have been doing for the nation . I knew all about Cambodia the nation that start my life whit a lot of reason I will never wanted to be a Cambodian . the No 1 was not enough people who got better education No 2 most people was poor, and they are so scare to fight for their right. but when it come to violence most of them are so rough . every thing are un predictable they are so easy to get influent from out side . I mean just like the evil leader HUN SEN this dump person will destroy this nation to the end . please believing me this poor nation will be come a part of those nation beside it no though about their ambition
ហាស ! ហាស
កោរទាំងមមិសកាដួយវាទៀត ក៏ជាសិទ្ធិរបស់វា ។
អត់មានអ្នកណាទៅឈឺក្បាលហាលថ្ងៃស្អីជាមួយវាទេ ។
ឆ្កួតសុទ្ធ !
the leader is Khmer Rue and the follower is also Khmer Rue
how can we Cambodian forgot about revenge some harm can be don to return . HUN SEN said he protecting every thing not to come back from POL POT regime but sorry he was the one that started and he is the one who continuous . I knew you murder so many Cambodian HUN SEN do not lie to me even right now you still murder them by using your DOLLARKA. I also knew there will be just like the old Cambodian word said the water rising fish can eat the ant but wait till the water what will you see and what will the ant will do . I knew you HUN SEN right now whatever you do it will not make people corm down they are waiting for the right time to take you out . you has a big family are you??please think about this young sole as your enemy how about your young grant daughter some one will make harm to her in return that what I said the water going down . I tell you what the water is going down right now because your HUN SEN is so dump and has been the evil in this sad nation for too long. your time is coming next after MYANMA military cue . if any thing happen do not forget your three million dollar watch take it whit you OK . your$$$$$$$$$$$$ your watch your wife bring to hell at the same time
ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតប្រជាធិបតេយ្យ នោះទេ
2021-03-03 10:17am
ឯ/ឧ ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា លម្ហប្រជាធិបតេយ្យនៅកម្ពុជា បើកទូលាយជានិច្ចសម្រាប់អ្នកអនុវត្តសិទ្ធិ និងសេរីភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។ ខណៈការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតលម្ហប្រជាធិបតេយ្យនោះទេ។
ការបញ្ជាក់បែបនេះរបស់ ជិន ម៉ាលីន បានធ្វើឡើងក្រោយពី លោក ផាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ចេញមតិជុំវិញការកាត់ទោសទណ្ឌិត សម រង្ស៉ី មេចលនាក្រុមឧទ្ទាមក្រៅច្បាប់ និងបក្ខពួកចំនួន៨រូបទៀត ឱ្យជាប់ពន្ធនាគារពី ២០ឆ្នាំ ទៅ២៥ឆ្នាំ ពាក់ព័ន្ធនឹងបទឧបឃាត ឬការរៀបផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
លោក សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀត រួមមាន៖ លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួលកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ «ឧបឃាត» ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។
ជាការឆ្លើយតបចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអាមេរិករូបនេះ ឯ/ឧ ជិន ម៉ាលីន បានឱ្យដឹងថា «ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតលម្ហប្រជាធិបតេយ្យនោះទេ។ ចំណែកឯការរិះគន់លើនីតិវិធី និងការសម្រេចរបស់តុលាការ ដោយមិនផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធីច្បាប់របស់កម្ពុជា ហើយដើម្បីតែការពារក្រុមជនល្មើសនោះ វាជាការិះគន់បែបអយុត្តិធម៌ និងមានស្តង់ដាពីរ»។
ជុំវិញចំណុចនេះដែរ ឯ/ឧ ជិន ម៉ាលីន ក៏បានលើកឡើងចំនួន ៣ចំណុច ជាចំណេះដឹងផ្នែកច្បាប់ អំពីព្រឹត្តិការណ៍ ៩ វិច្ឆិកា ដែលអ្នកជាប់ពាក់ព័ន្ធ និងទទួលខុសត្រូវតាមផ្លូវច្បាប់របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកចំនួន៨នាក់ផ្សេងទៀតរួមមាន៖
ទី១៖ ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្សី នៅថ្ងៃ៩ វិច្ឆិកា ២០១៩ កន្លងទៅនេះ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ជាពិសេសដើម្បីទម្លាក់នាយករដ្ឋមន្រ្តីស្របច្បាប់ចេញពីដំណែង តាមរយៈយុទ្ធនាការញុះញង់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការឱ្យបះបោរតាមរូបភាពបដិវត្តហឹង្សា និងការបង្កើតមូលនិធិដើម្បីធ្វើសកម្មភាពរដ្ឋប្រហារនេះ។ សកម្មភាពទាំងនេះ គឺជាអំពើវិទ្ធង្សនា ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខជាតិ
ទី២៖ ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ត្រូវផ្តន្ទាទោសក្រោម បទល្មើសឧបឃាត ចំណែកអ្នកដែលចូលរួមក្នុងគម្រោងផែនការនេះ ត្រូវជាប់ទោសពីបទ រួមគំនិតក្បត់។ អំពើវិទ្ធង្សនាដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខជាតិបែបនេះ តែងតែមានការចូលរួម និងពាក់ព័ន្ធជាមួយមនុស្សជាច្រើន ហើយដែលកម្ពុជាមិនមែនជាករណីដោយឡែកនោះទេ ដូចជាករណីរដ្ឋប្រហារមិនបានសម្រេចនៅតួគីជាដើមដែលមានមនុស្សរាប់មុឺននាក់ត្រូវបានចាប់ខ្លួន និងសូម្បីតែករណីហឹង្សានៅវិមានរដ្ឋសភាកាពីតូលរបស់អាមេរិកនាពេលថ្មីៗនេះ ក៏មានអ្នកដែលត្រូវឃុំខ្លួនជាង ១០០នាក់ដែរ និងកំពុងតែស្វែងរកអ្នកពាក់ព័ន្ធដ៏ទៃទៀត។
និងទី៣៖ ជាគោលការណ៍ច្បាប់ អ្នកដែលពាក់ព័ន្ធនិងរងការចោទប្រកាន់ក្នុងព្រឹត្តិការ ៩ វិច្ឆិកា នេះ ត្រូវចូលរួមក្នុងដំណើរការនីតិវិធីតុលាការ និងប្រើប្រាស់សិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ដោយមានជំនួយពីមេធាវី ដើម្បីដោះបន្ទុកនិងតតាំងជាមួយបទចោទ។ នេះជាមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ដើម្បីការពារខ្លួនរួចពីបទចោទ នៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ មិនមែនត្រូវធ្វើការទាមទារដាក់សម្ពាធលើតុលាការដែលជាស្ថាប័នឯករាជ្យឱ្យដោះលែង ឬទម្លាក់ចោលបទចោទនោះទេ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានប្រកាសសាលក្រមកាត់ទោសទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។
ក្រៅពីកាត់ទោស ទណ្ឌិត សម រង្ស៉ី, ក្នុងសវនាការនេះ តុលាការក៏បានកាត់ទោស លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោស លោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។
ក្រៅពីការកាត់ទោសឱ្យជាប់ពន្ធនាគារ ក្នុងបទល្មើសធ្ងន់ធ្ងរនេះ តុលាការក៏បានសម្រេច «ប្រកាសទោសបន្ថែមមួយចំនួន ដោយដកហូតជាស្ថាពរនូវសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ជាដើម៕