ដោយ មាន ឫទ្ធិ
2021-03-05
RFA

អ្នកស្រី រ៉ូណា ស្មីត (Rohna Smith) អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ រូប៖ ហ្វេសប៊ុករដ្ឋបាលសាលារាជធានីភ្នំពេញ
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ៤រូប សោកស្ដាយចំពោះការសម្រេចរបស់តុលាការ ដែលបានកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិឲ្យជាប់គុករយៈពេលច្រើនឆ្នាំ។ ពួកគេហៅការកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិទាំង ៩រូប ដែលរួមមានទាំងលោក សម រង្ស៊ី ផង ឲ្យជាប់គុករហូតដល់ ២៥ឆ្នាំ ថា ជាការកាត់ទោសដាក់គុកក្នុងរយៈពេលមិនសមាមាត្រ និងខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់។ ពួកគេសង្កត់ធ្ងន់ថា ដំណើរការជំនុំជម្រះក្តីទាំងមូល មិនមានភាពប្រក្រតី និងបំពានយ៉ាងជាក់ច្បាស់ទៅនឹងច្បាប់អន្តរជាតិ រួមទាំងការជំនុំជម្រះមិនបានប្រព្រឹត្តិទៅជាសាធារណៈ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលក្នុងនោះក៏រួមមាន អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rohna Smith) ផង បានអំពាវនាវដល់រដ្ឋាភិបាលឲ្យផ្តល់សិទ្ធិធ្វើនយោបាយដល់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំងនោះឡើងវិញ និងធានាឲ្យគណបក្សនយោបាយទាំងអស់មានឱកាសស្មើគ្នា ដើម្បីចូលរួមក្នុងជីវភាពនយោបាយ។
កាលពីថ្ងៃទី១ មីនា តុលាការនៃរបបលោក ហ៊ុន សែន បានកាត់ទោសកំបាំងមុខមេដឹកនាំជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ៩រូប ក្នុងនោះរួមមាន លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង អ្នកស្រី ជូឡុង សូមូរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទរិទ្ធ លោក ហូ វ៉ាន់ លោក ឡុង រី និងលោក នុត រំដួល ឲ្យជាប់គុកពី ២០ឆ្នាំ ដល់ ២៥ឆ្នាំ និងពិន័យជាប្រាក់សរុបជិតកន្លះលានដុល្លារ ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ឬ ឧបឃាត និងបទប៉ុនប៉ងប្រព្រឹត្តិបទឧក្រិដ្ឋ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏អំពាវនាវដល់រដ្ឋាភិបាលឲ្យការពារសេរីភាពចងក្រងសមាគម និងសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីធានាដល់ដំណើរការប្រជាធិបតេយ្យ និងសកម្មភាពនយោបាយ។
កន្លងទៅ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តែងលើកឡើងពីកង្វល់របស់ពួកគេជាខ្លាំងជុំវិញការធ្លាក់ចុះលំហប្រជាធិបតេយ្យ និងរបៀបនៃការជំនុំជម្រះមនុស្សក្នុងទ្រង់ទ្រាយធំ ដែលពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ទំនងដោយសារហេតុផលនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Is not it! The law of your country, you used to pardon the traitor Rona
Smith
Why! You have such a bad idea with other nations
Why do you claim that the trial of traitors is disproportionate and lacks a clear legal basis?
Why do you not know the difference between criminal and political reasons?