សិទ្ធិមនុស្ស
06 ឧសភា 2021
ស៊ុន ណារិន
វីអូអេខ្មែរ

ភ្នំពេញ — ស្ថានទូតសហរដ្ឋអាមេរិកនិងអូស្រ្តាលីប្រចាំនៅកម្ពុជាបានបង្ហាញក្តីព្រួយបារម្ភលើការកាត់ទោសសកម្មជនបរិស្ថានវ័យក្មេង ដោយអាមេរិកអំពាវនាវឲ្យដោះលែងពួកគេ ខណៈអូស្រ្តាលីជំរុញឲ្យធានាសិទ្ធិមនុស្សជាមូលដ្ឋាន។
កាលពីថ្ងៃពុធ ចៅក្រមជំនុំជម្រះនៃតុលាការរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារមនុស្ស ៥ នាក់ ដែលក្នុងនោះមានសកម្មជនបរិស្ថាន ៤ នាក់ ឲ្យជាប់ពន្ធនាគារចន្លោះពី ១៨ ខែដល់ ២០ ខែ ពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកគេក្នុងការការពារបរិស្ថានកាលពីកន្លងមក។
ក្នុងចំណោមមនុស្ស ៥ នាក់នោះ មានសកម្មជនបរិស្ថាន ៣ នាក់ ដែលកំពុងជាប់ឃុំ រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលជាសមាជិកនៃចលនាមាតាធម្មជាតិ។ ពួកគេត្រូវបានចាប់ឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ ២០២០ ចំពោះសកម្មភាពលើបណ្តាញសង្គមដែលផ្សព្វផ្សាយអំពីគម្រោងដើរថ្មើរជើងទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវិមានឯករាជ្យដើម្បីបង្ហាញក្តីកង្វល់ពាក់ព័ន្ធនឹងការអភិវឌ្ឍថ្មីៗនៅតំបន់បឹងតាមោក។
ចំណែកមនុស្ស ២ នាក់ទៀតដែលមិនជាប់ឃុំនោះទេ រួមមានលោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ស្ថាបនិកនៃអង្គការមាតាធម្មជាតិដែលត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ ២០១៥ និងកញ្ញា ជា គន្ធីន វ័យ ១៨ ឆ្នាំ ជាយុវតីម្នាក់នៃក្រុមយុវជនខ្មែរថាវរៈ។មនុស្សទាំង ៥ នាក់នោះត្រូវបានចោទប្រកាន់ពី «បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលនេះជាបទចោទប្រកាន់មួយដែលអង្គការសង្គមស៊ីវិលលើកឡើងថា ត្រូវបានប្រើប្រាស់ដើម្បីបំបិទសំឡេងប្រឆាំងក្នុងប្រទេសកម្ពុជា។
ក្រោយការកាត់ទោសពួកគេ ស្ថានទូតអាមេរិកបានអំពាវនាវឲ្យដោះលែងពួកគេ ដើម្បីឲ្យគ្រប់គ្នាអាចស្តាប់ឮសាររបស់ពួកគេក្នុងការការពារធនធានធម្មជាតិ។
ស្ថានទូតបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃពុធថា៖ «យើងមានកង្វល់យ៉ាងជ្រាលជ្រៅចំពោះការកាត់ទោសដាក់ពន្ធនាគារលើសកម្មជននៃអង្គការមាតាធម្មជាតិនៅកម្ពុជា ដែលបានធ្វើសកម្មភាពប្រកបដោយសន្តិវិធី។ ការនិយាយដើម្បីការពារបរិស្ថានរបស់ប្រទេសកម្ពុជា ដែលរងការគំរាមកំហែងដោយការកាប់និងការធ្វើអាជីវកម្មឈើខុសច្បាប់ គឺជារឿងគួរឲ្យកោតសរសើរ»។
ចំណែកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang បានបង្ហោះសារលើប្រព័ន្ធTwitter របស់លោកថា លោកបានជួបជាមួយក្រុមគ្រួសាររបស់អ្នកជាប់ឃុំនោះ កាលពីចុងឆ្នាំមុន។ ប៉ុន្តែឥឡូវពួកគេត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។
លោកមានប្រសាសន៍ថា កាលពីថ្ងៃពុធថា៖ «ការហ៊ាននិយាយអំពីប្រធានបទរសើបទាំងនេះ ដោយអហិង្សាគឺជាសិទ្ធិមនុស្សជាមូលដ្ឋាន មិនមែនញុះញង់នោះទេ»។
Met close family relatives of the young detained @CambodiaMother members this week, at their request. ?? urges a fair and expedited trial process. The anguish of their loved ones is very palpable pic.twitter.com/V1i4ZLgSKP
— Pablo Kang ???? (@AusEmbPP) November 25, 2020
VOA មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានទេនៅថ្ងៃព្រហស្បតិ៍នេះ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ការលើកឡើងរបស់ស្ថានទូតទាំងពីរនេះជាទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ ដែលលោកថា អាស្រ័យលើ «និន្នាការនយោបាយ»។
លោកបញ្ជាក់ថា៖ «តែទោះជាយ៉ាងណា ការបញ្ចេញទស្សនៈសារនយោបាយទាំងឡាយនេះ មិនមានឥទ្ធិពលលើការសម្រេចរបស់តុលាការនោះទេ ដែលជាស្ថាប័នឯករាជ្យ»៕
ពួកមីការដួយខ្វះ អុកស៊ីហ្សែន ជាប់គុកតិចណាស់ ។
មិនសមសកម្មភាព
ញុះញង់ បង្ករចលាចល បែបឧទ្ទាមកម្ម របស់វាទេ ។
AH …CHHKOUTH …. SO SOCHEATH
ហាស ! ហាស
កូនមីកាដួយអាយះស្ញេញ អៀ សុផល វារីករាយណាស់ ក្នុងពេលដែល
លឺថារដ្ឋាភិបាលកម្ពុជា ធ្វើការលើអ្វីមួយមិនបានជោគជ័យ ។
តែថា បញ្ហាតំណក់ប្រេង វាមិនមែនជាកិច្ចការ ដែលរដ្ឋាភិបាល
ធ្វើដោយផ្ទាល់ វា ជាកិច្ចការដែលរដ្ឋាភិបាលធ្វើជាមួយក្រុមហ៊ុន
តាមរយះកិច្ចសន្យា ។
ដូចនេះការអនុវត្តន៍បានជោគជ័យ ឬមិនជោគជ៏យ វាជារឿងរបស់ក្រុមហ៊ុន
ដែលពឹងផ្អែកលើបច្ចេកវិជ្ជារបស់ខ្លួនក្នុងវិស័យរុករកប្រេង ។
ទិន្នន័យតំណក់ប្រេងក៍ខាងក្រុមហ៊ុនជាអ្នកផ្តល់ឲ្យ មិនមែនរដ្ឋាភិបាលជាអ្នកកំណត់។
ដូចនេះការចង់កែប្រែព័ត៍មានណាមួយ របស់ក្រុមហ៊ុន មិនអាចធ្វើតាម
ក្បាល់វ៉ាល់ស្រេចតែហ្នឹងចិត្តនោះទេ ។ ត្រូវមានការបង្ហាញពីព័ត៍មានដែលសមស្រប
អាចទទួលយកបានផងដែរ ។
តែថា គ្រាន់ប៉ុណ្ណឹង អាពូជសំផឹង អៀ សុផល វាឡប់លែងយល់ទៅហើយនៅ គឺមាន
ន័យថា អាអៀសុផល កូនមីកាដួយអាយះស្ញេញនេះ គ្មានសមត្ថភាពអ្វីទាំងអស់
ដូចការអួតអាងពីវា របស់ពួកអាកូនមីកាដួយឆ្កែ វិទ្យុលាងក្ត RFA ឡើយ ។