ដោយ មួង ណារ៉េត
2021-05-11
RFA

អណ្តូងប្រេងនិងឧបករណ៍បូមប្រេងរបស់ក្រុមហ៊ុន KrisEnergy ដែលអាជ្ញាធររដ្ឋាភិបាលកម្ពុជារំពឹងថា ទទួលបានតំណក់ប្រេងជាលើកដំបូង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ រូប៖ KrisEnergy
រៀងរាល់ពេលជិតដល់រដូវកាលបោះឆ្នោត គណបក្សកាន់អំណាច តែងតែបញ្ចូលការឃោសនាអំពីក្ដីសង្ឃឹមនៃតំណក់ប្រេងដំបូងនេះ។ ប៉ុន្តែដំណឹងនេះ លិចអណ្ដែតនិងភ្លឹបភ្លែតដូចពន្លឺចេញពីសត្វអំពិលអំពែក។ ជាងនេះទៅទៀត ដំណឹងល្អអំពីប្រេង ក្នុងសារនយោបាយរបស់មន្ត្រីបក្សកាន់អំណាចនេះ អាចជាសារស្អំចិត្ត កុំឲ្យពលរដ្ឋបាក់ទឹកចិត្ត ក្នុងស្ថានភាពដែលស្រុកទេសកំពុងជួបវិបត្តិ។
បន្ថែមលើការនិយាយអួតសម្ញែងទ្រព្យជាតិថា មានមាសរាប់សិបតោន (៣០ តោន) ប្រាក់ពន្ធដារ ពន្ធគយ និងប្រាក់បម្រុងទុករាប់ពាន់លានដុល្លារ ទុកសម្រាប់នៅពេលដែលប្រទេសកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ-១៩ លោក ហ៊ុន សែន កាលពីនៅកៀកដាច់ឆ្នាំចាស់ ឆ្នាំ២០២០ ក៏បានប្រកាសយ៉ាងឱឡារិកម្តងទៀត ថាកម្ពុជាមានតំណក់ប្រេងដំបូងហើយ។ ទោះតំណក់ប្រេងដំបូងនេះ បូមបាននៅថ្ងៃទី២៨ ខែធ្នូ តែលោកយកថ្ងៃទី២៩ ខែធ្នូ មកប្រកាសលទ្ធផលនេះ ដើម្បីឲ្យគាប់ជួនគ្នានឹងព្រឹត្តិការណ៍ដែលលោកដាក់ថា ឈ្នះ-ឈ្នះ នោះ៖ «វាគាប់ជួនខ្លាំងណាស់ ជាមួយនឹងខួបលើកទី២២ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា។ អត់មានសន្តិភាព អត់មានការបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាព និងការឯកភាពជាតិ គ្មានទេនូវព្រឹត្តិការណ៍តំណក់ប្រេងលើកដំបូងនៅថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២០ ហើយសុំបញ្ជាក់ទៅសម្ដេចពិជ័យសេនា ទៀ បាញ់ សុំយកតំណក់ប្រេងពីឯកឧត្តម ស៊ុយ សែម ទៅរក្សាទុកនៅវិមានឈ្នះ-ឈ្នះផង ព្រោះដោយសារនយោបាយឈ្នះ-ឈ្នះបានវាមានប្រេងកាត។ ដូច្នេះយកតំណក់ប្រេងហ្នឹងតិចតួច ទៅទុកនៅកន្លែងហ្នឹង!»។
ឥឡូវតំណក់ប្រេងនេះ បានហោចទៅវិញហើយ ព្រោះក្រុមហ៊ុនសិង្ហបុរី គ្រីសអែណឺជី (KrisEnergy) បានប្រកាសកាលពីចុងខែ មីនា ថាទិន្នផលប្រេងនៅឈូងសមុទ្រខ្មែរនោះ បូមបានតែមិនដល់ ៣ពាន់ធុង (២.៨៨៣ ធុង) ផងក្នុងមួយថ្ងៃ។ ចំនួននេះ តិចជាងការរំពឹងទុកជាងពាក់កណ្តាល។ ដំបូងក្រុមហ៊ុននេះ ថានឹងអាចមានប្រេង ៧.៥០០ធុង ក្នុងមួយថ្ងៃ។
ដំណឹងមិនល្អនេះ ធ្វើឲ្យមន្រ្តីរដ្ឋាភិបាលលោក ហ៊ុន សែន ព្រមានក្រុមហ៊ុនរុករកប្រេងនេះ។ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ កាលពីដើមខែមេសា ប្រាប់សារព័ត៌មានជប៉ុន (Neikkei Asia) ថាបើក្រុមហ៊ុននេះ មិនដោះស្រាយបញ្ហានេះ រដ្ឋាភិបាលនឹងដាក់ពិន័យ ឬលុបកិច្ចសន្យាចោល។ លោកទុកពេលឲ្យក្រុមហ៊ុន ត្រឹមចុងខែមេសា ឬចុងខែឧសភា ដើម្បីបំភ្លឺរឿងនេះ។
ទោះជារងការព្រមានបែបនេះក្ដី តំណាងក្រុមហ៊ុន មិនទាន់មានពេលវេលាជាក់លាក់ដើម្បីបំភ្លឺរឿងនេះ ជូនរដ្ឋាភិបាលកម្ពុជានោះទេ។ អ្នកនាំពាក្យក្រុមហ៊ុន គ្រីសអែណឺជី (KrisEnergy) អ្នកស្រី ជូលៀន រ៉េក (Julian Rake) ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក ថាក្រុមហ៊ុននឹងបញ្ចេញព័ត៌មានជាក់លាក់បន្ថែម ទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ទៅតាមការគួរ និងពេលវេលាសមស្រប។
អ្នកវិភាគថា ការព្រមានក្រុមហ៊ុនដែលក្ស័យធននេះ គឺជាការគួរឲ្យភ្ញាក់ផ្អើលមួយ ព្រោះនរណាក៏ដឹងដែរ ថាទិន្នផលប្រេង នឹងមិនមានច្រើននោះទេ។ អ្នកដែលមិនដឹង ឬធ្វើមិនដឹង គឺមន្រ្តីខ្មែរនៃរដ្ឋាភិបាលលោក ហ៊ុន សែន ដែលស្រមើលស្រម៉ៃក្នុងរឿងនេះប៉ុណ្ណោះ។ អ្នកវិភាគគោលនយោបាយ និងជាសាស្រ្តាចារ្យ ផ្នែកការទូត និងកិច្ចការពិភពលោក នៅមហាវិទ្យាល័យអុកស៊ីដិនថល (Occidental) ក្រុងឡូសអែនជឺលេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California)សហរដ្ឋអាមេរិក ថាក្រុមហ៊ុននេះ ជាក្រុមហ៊ុនខ្មោច និងជំពាក់បំណុលគេរុំសួត រកប្រាក់ត្រឹមសងការប្រាក់នៃប្រាក់ជំពាក់គេ មិនគ្រប់ផង។ ប៉ុន្តែ ក្រុមហ៊ុននេះ ចេះតែផ្សងព្រេង។
លោក អៀ សុផល ហួសចិត្តនឹងការណ៍ដែលមន្រ្តីរដ្ឋាភិបាលកម្ពុជា ព្រមានក្រុមហ៊ុននេះ។ លោកចោទជាសំណួរ ថាតើឲ្យក្រុមហ៊ុននេះ ជប់ប្រេងចេញពីថ្ម ឬយ៉ាងដូចម្តេច? លោកបន្ថែមថា អាជ្ញាធរកម្ពុជា មិនដែលមានតម្លាភាពរឿងប្រេងនេះទេ។ ដូច្នេះ គ្មានរឿងអ្វីដែលត្រូវភ្ញាក់ផ្អើល ពេលដែលរដ្ឋាភិបាលមិនអាចពន្យល់ខ្លួនឯងបាន ថាតើហេតុអ្វីបានជាខ្លួនរកស៊ីជាមួយក្រុមហ៊ុន ដែលមានតែសម្បកបែបនេះនោះ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា ក៏គួរដឹងដែរថាក្រុមហ៊ុនប្រេងរបស់អាមេរិក ឆេវ៉ឺរ៉ុន (Chevron)បានសេងអាជីវកម្មរុករកប្រេងនេះតាំងពីយូរយាណាស់មកហើយ ព្រោះគេអត់សង្ឃឹមថា មានប្រេង។ លោកថានេះហើយជាលទ្ធផល ដែលចង់ធ្វើនំអត់ម្សៅ។ លទ្ធផលគឺបែបនេះឯង។
ក្នុងរយៈពេលជិត ២០ ឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនបរទេសជាច្រើន ដែលបន្តកន្ទុយគ្នា រុករកប្រេងនៅឈូងសមុទ្រកម្ពុជា។ ប៉ុន្តែ ព័ត៌មានអំពីលទ្ធផលសិក្សា និងស្រាវជ្រាវទាំងនេះ មិនមានផ្សព្វផ្សាយជាសាធារណៈនោះឡើយ។ ភាពខ្វះតម្លាភាពនេះ ធ្វើឲ្យសកម្មជនបរិស្ថាន ដាក់ការមន្ទិលសង្ស័យកាន់តែច្រើនលើសម្ព័ន្ធភាពរវាងក្រុមហ៊ុន គ្រីសអែណឺជី (KrisEnergy) និងការរកស៊ីជាមួយរដ្ឋាភិបាលកម្ពុជា។ ស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្កន់ហ្សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) សង្ស័យថា ក្រុមហ៊ុននេះ អាចមានអ្វីអាថ៌កំបាំងច្រើនទៀត នៅពេលក្រោយការវិនិយោគដែលដឹងថា អត់ចំណេញនេះ៖ «ក្រុមហ៊ុននេះ យើងមិនអាចទុកចិត្តបានទេ ក្រែងលោកជាក្រុមហ៊ុនមួយដែលមានការពាក់ព័ន្ធនឹងបុគ្គលមានអំណាចកំពូលនៅក្នុងរដ្ឋាភិបាលោក ហ៊ុន សែន ទេដឹង? អាហ្នឹងអាចជាយន្តការមួយ ពាក់ព័ន្ធនឹងការលាងលុយក្រខ្វក់ និងឧក្រិដ្ឋកម្មណាមួយ អាហ្នឹងយើងសង្ស័យពីចំណុចហ្នឹង»។
ប៉ុន្តែអ្វីដែលលោក អាឡិច មិនសង្ស័យនោះ គឺព្រឹត្តិការណ៍តំណក់ប្រេងនេះ លោក ហ៊ុន សែន នឹងលែងអាចយកមកធ្វើជាឧបករណ៍ឃោសនានយោបាយ ដើម្បីបង្វែងព្រឹត្តិការណ៍បានដូចមុនទៀតហើយ។ លោកថាការបូមប្រេងនៅកម្ពុជានេះ នឹងបរាជ័យជាស្ថាបពរ ហើយគ្មានក្រុមហ៊ុនណាមួយ នឹងហ៊ានវិនិយោគ និងហ៊ានពាក់ព័ន្ធទៀតទេ ព្រោះខ្លាចក្ស័យធនដែរ។ ដូចថា នេះជាការបញ្ចប់ការបោកប្រាស់របស់លោក ហ៊ុន សែនដែរ។
ទោះជាយ៉ាងនេះក្តី សកម្មជនបរិស្ថានរូបនេះ ថាបរាជ័យនៃទិន្នផលប្រេងនេះ ជាលាភក្នុងគ្រោះ ពោលជាគ្រោះរបស់លោក ហ៊ុន សែន ប៉ុន្តែជាលាភរបស់អ្នកប្រជាធិបតេយ្យនៅកម្ពុជាទៅវិញ។ លោកថា វាជារឿងល្អសម្រាប់អ្នកចង់បានការផ្លាស់ប្តូរវិជ្ជមាននៅកម្ពុជា៖ «ហេតុអ្វីបានខ្ញុំថាល្អ ដោយសាររបបផ្តាច់ការលោក ហ៊ុន សែន បើសិនជាគាត់មានលទ្ធភាពបូមប្រេងចំណូលរាប់រយលានដុល្លារ ក្នុងមួយឆ្នាំ គឺជារឿងដែលគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ ជារឿងគ្រោះថ្នាក់សម្រាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយសារកន្លងមករបបផ្តាច់ការណាមួយដូចជានៅ អ៊ីរ៉ាក់ លីប៊ី ដូចប្រទេសនៅទ្វីបអាហ្វ្រិកមួយចំនួន របបផ្ដាច់ការណាដែលមានប្រេងអាចបូមបាន អាចនាំចេញទៅក្រៅប្រទេសបាន គឺរបបនោះជិះសេះលែងដៃមែនទែន មិនខ្វល់ខ្វាយសោះរឿងទណ្ឌកម្ម មិនខ្វល់ខ្វាយសម្ពាធអន្តរជាតិទេ។ ដូច្នេះលើកនេះ ហ៊ុន សែន គាត់បរាជ័យ គាត់មិនអាចមានចំណូលពីប្រេងបាន គឺជាសង្ឃឹមសម្រាប់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា»។
រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងរងទណ្ឌកម្មជុំទិសពីសហគមន៍អន្តរជាតិ រឿងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។ ក្នុងពេលជាមួយគ្នានេះ វិបត្តិដោយសារជំងឺកូវីដ-១៩ បានធ្វើឲ្យសេដ្ឋកិច្ចជាតិដាំក្បាលចុះរហូតក្រោមសូន្យ។ ក្នុងស្ថានភាពបែបនេះ ការបាត់ចំណូលពីផលចំណេញពីប្រេងនេះ ក៏ជាការបន្ថែមបន្ទុកមួយទៀត ទៅលើទម្ងន់នៃវិបត្តិសេដ្ឋកិច្ចជាតិ `ដែលកំពុងតែដាបស្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ហាស ! ហាស
កូនមីកាដួយអាយះស្ញេញ អៀ សុផល វារីករាយណាស់ ក្នុងពេលដែល
លឺថារដ្ឋាភិបាល ធ្វើការលើអ្វីមួយមិនបានជោគជ័យ ។
តែថា បញ្ហាតំណក់ប្រេង វាមិនមែនចាកិច្ចការ ដែលរដ្ឋាភិបាល
ធ្វើដោយផ្ទាល់ ជាកិច្ចការដែលរដ្ឋាភិបាលធ្វើជាមួយក្រុមហ៊ុន
តាមរយះកិច្ចសន្យា ។
ដូចនេះការអនុវត្តន៍បានជោគជ័យ ឬមិនជោគជ៏យ វាជារឿងរបស់ក្រុមហ៊ុន
ដែលពឹងផ្អែកលើបច្ចេកវិជ្ជារបស់ខ្លួនក្នុងវិស័យរុករកប្រេង ។
ទិន្នន័យតំណក់ប្រេងក៍ខាងក្រុមហ៊ុនជាអ្នកផ្តល់ឲ្យ មិនមែនរដ្ឋាភិបាលជាអ្នកកំណត់។
ដូចនេះការចង់កែប្រែព័ត៍មានណាមួយ របស់ក្រុមហ៊ុន មិនអាចធ្វើតាម
ក្បាល់វ៉ាល់ស្រេចតែហ្នឹងចិត្តនោះទេ ។ ត្រូវមានការបង្ហាញពីព័ត៍មានដែលសមស្រប
អាចទទួលយកបានផងដែរ ។
តែថា គ្រាន់ប៉ុណ្ណឹង អាពូជសំផឹង អៀ សុផល វាឡប់លែងយល់ទៅហើយនៅ គឺមាន
ន័យថា អាអៀសុផល កូនមីកាដួយអាយះស្ញេញនេះ គ្មានសមត្ថភាពអ្វីទាំងអស់
ដូចការអួតអាងពីវា របស់ពួកអាកូនមីកាដួយឆ្កែ វិទ្យុលាងក្ត RFA ឡើយ ។
HUN SEN and AH CHHKOUTH SO SOCHEATH have the same education with I call them according from HUN SEN;s word said AH CHESSTU
ហាស !ហាស អាឡប់មូស ហ៊ុនសែនមេអញ តើ មិនដូចគ្នាយ៉ាងម៉េចទៅអាពូជឆ្កែ ?
ងាកមកអាក្តឆ្កែ កឹម សុខាវិញម្តង ៊។
ហាស ! ហាស
អូ !អ្ហែងហ្នឹង ជាអ្នកដែលតែងតែងគិតពីសុខទុក្ខពលរដ្ឋ និងមិនធ្វើអ្វីឱ្យប៉ះពាល់ដល់
ប្រទេសជាតិ មែនឬក៏អី អាក្តឆ្កែ កឹមសុខា ?
អ្ហែងមិន ស្វែងរកបុណ្យស័ក្តិលាភសក្ការៈ?
ចុះអ្ហែងឃុបឃឹត ជាមួយបរទេស បង្ករចលាចលក្នុងសង្គម តាមរយះការដឹកនាំបាតុកម្ម
ធ្វើបដិវត្តន៍ពណ៍ ដេញអ្នកឈ្នះឆ្នោត ហ៊ុនសែនអើយចុះចេញទៅ បើមិនចេញចាប់បោះទម្លាក់
អាហ្នឹង អត់ប៉ះពាល់ប្រទេសជាតិទេ ?
អ្ហែងសុំសក្តិ៍ ធ្វើអនុប្រធានសភា អ្ហែងសុំចុះចេញពីដំណែង ដោយខ្លួនឯង ឬគេដេញទម្លាក់ ?
អាហ្នឹងអ្ហែងអរ់ស្វែងរកបុណ្យសក្តិ៍ទេឬយ៉ាងម៉េច ?
អ្ហែងរកសុីអី មានលុយសង់វីឡា ទិញដី ទិញចម្ការម្រេច ទិញឡានជិះរាប់ភ្លេច តើអ្ហែង
មិនស្វែងរកលាភសក្ការះ តាមរយះការឃុបឃឹត ប្រព្រឹត្តិអំពើលក់ប្រយោជន៍ជាតិ ឲ្យជនបរទេសទេឬ ?
មើលបទចោទអ្ហែងផង ។ វាជាការចោទប្រកាន់អ្ហែង ទាក់ទងនឹងអំពើក្បត់ជាតិ អាឡប់ !