2021-05-11
RFA

(ស្តាំ) លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ រូប៖ RFA
គណបក្សកាន់អំណាចមិនជឿថា មានកម្មករដាច់ស្បៀងអាហារនោះទេ ទោះជាកម្មករខ្លះធ្លាប់ផ្ទុះការតវ៉ា និងដង្ហោយសុំស្បៀងពីអាជ្ញាធរយ៉ាងណាក្តី ពីព្រោះបក្សនេះអះអាងថា អាជ្ញាធរបានបើកយុទ្ធនាការចែកស្បៀងដល់ពលរដ្ឋជាបន្តបន្ទាប់។
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ជឿជាក់ថា កម្មករនឹងមិនខ្វះខាតស្បៀងអាហារនោះទេ ប្រសិនបើពួកគាត់យកស្បៀងដែលអាជ្ញាធរចែកឱ្យនោះទៅបរិភោគ។ លោកបន្តថា ទាល់តែក្រុមកម្មករស្នើសុំស្បៀងទាំងនោះយកទៅលក់ទើបអាជ្ញាធររកស្បៀងចែកឱ្យពួកគាត់មិនបាន៖«បើយើងយកទៅហូបវាអស់។ កុំឱ្យតែយកជំនួយហ្នឹងទៅលក់ ហើយថាខ្វះអាហ្នឹងមិនបានទេ។ អាហ្នឹង គឺគេមិនអាចរកជំនួយឯណាទៅចែកបងប្អូនគ្រប់ទេ។ បើថាយកទៅលក់ យកទៅលក់ ឬដោះដូរស្អី អាហ្នឹងមិនបានទេ។ យើងហូបម្នាក់ប៉ុន្មាន? ម្នាក់ពីរកំប៉ុង ឬកន្លះគីឡូហ្នឹង ហើយអង្ករ២៥ ឬ២៦ គីឡូ អាហ្នឹងរឿងអ្វីថាហូបមួយថ្ងៃ ឬពីរថ្ងៃអស់។ វាអត់ត្រឹមត្រូវទេ»។
តំណាងបក្សកាន់អំណាចរូបនេះថ្លែងទៀតថា ការចែកស្បៀងនេះនឹងត្រូវធ្វើជាបន្តបន្ទាប់ មិនមែនចែកតែម្តងនោះទេ។ លោកបន្ថែមថា ប្រសិនបើកម្មករជួបបញ្ហាខ្វះខាតស្បៀងអាហារ ពួកគាត់អាចស្នើសុំទៅអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីក្រសួងការងារ ដើម្បីជួយរកដំណោះស្រាយ។ លោកចាត់ទុកការដោះស្រាយបញ្ហាស្បៀងអាហារជូនក្រុមកម្មករមួយចំនួនដែលកំពុងខ្វះខាតនោះថា ជារឿងកំប៉ិកកំប៉ុក។
ការលើកឡើងរបស់តំណាងបក្សកាន់អំណាចនេះនាំឱ្យក្រុមកម្មករនៅតំបន់ក្រហមដែលកំពុងខ្វះខាតស្បៀងនោះ ផ្ទុះកំហឹងជាខ្លាំង។ ពួកគាត់រិះគន់មន្ត្រីចាស់វស្សារូបនេះថា មិនយល់ពីសុខទុក្ខពលរដ្ឋ ហើយចេះតែនិយាយឱ្យរួចតែពីមាត់។ ពួកគាត់ខ្លះប្រតិកម្មថា ប្រហែលជាលោក សុខ ឥសាន ខ្លួនឯង ធ្លាប់គិត ឬមានប្រវត្តិយកស្បៀងរដ្ឋទៅលក់ ទើបបានជាពោលពាក្យខ្វះការទទួលខុសត្រូវបែបនេះ។
កម្មករមួយរូបនៅតំបន់បិទខ្ទប់ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញលោកស្រី សរ ហៀង ឱ្យដឹងថា រយៈពេលជាងមួយខែមកនេះ លោកស្រីទទួលបានជំនួយតែម្តងគត់ពីអាជ្ញាធរ ក្នុងនោះរួមមាន អង្ករ ២៥ គីឡូក្រាម ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ និងមីមួយកេសតូច។ លោកស្រីបរិភោគតែស្បៀងដែលអាជ្ញាធរចែកឱ្យនេះប៉ុណ្ណោះ មិនមានសម្ល ឬបន្លែហូបជាមួយបាយនោះទេ ព្រោះគ្មានលុយទិញ ហើយស្បៀងនោះនៅសល់តែប្រហែល ៥ ថ្ងៃទៀតប៉ុណ្ណោះ។ លោកស្រីថា លោកស្រីនិងកម្មករដទៃទៀត សុំត្រឹមតែស្បៀងអាហារដោះទាល់មួយគ្រា គ្មានចិត្តឯណាចង់បានស្បៀងរដ្ឋយកទៅលក់នោះទេ៖«ចំណុចហ្នឹង មានអារម្មណ៍ថា ធ្ងន់ខ្លាំងណាស់។ ខ្ញុំមិនអាចទទួលយកបានទេ។ ដោយសារអ្វី? រាល់ថ្ងៃខ្ញុំត្រូវការស្បៀងហូប ហើយខ្ញុំអត់មានអារម្មណ៍ដល់ថ្នាក់ថា យកស្បៀងទៅលក់ទេ ពីព្រោះដំណាក់កាលនេះ ដំណាក់កាលដែលខ្ញុំជួយជីវិតខ្លួនឯងឱ្យរស់សិន»។
កម្មករមួយរូបទៀតនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា លោកស្រីនិងកម្មករដទៃទៀត ទាល់ខ្លាំងមែនទែន ទើបដាច់ចិត្តហាមាត់សុំស្បៀងពីអាជ្ញាធរ។ លោកស្រីបន្តថា កម្មករដែលទទួលបានស្បៀងអាហារមុន សុខចិត្តចែករំលែកទៅកាន់អ្នកដែលមិនទាន់ទទួលបាន ដើម្បីចែកគ្នារស់ក្នុងគ្រាដ៏លំបាកនេះ ហើយគ្មានអ្នកណាម្នាក់មានចិត្តចង់បានស្បៀងរដ្ឋយកទៅលក់នោះទេ។ លោកស្រីងឿងឆ្ងល់ជាខ្លាំងថា តើមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចយកអ្វីមកគិត បានជាពោលពាក្យប្រមាថទឹកចិត្តកម្មករយ៉ាងដូច្នេះ?៖«គាត់មិនដែលយល់ថា ពេលដែលអត់ស៊ីហ្នឹង វាវេទនាប៉ុនណាទេ ព្រោះគាត់មិនដែលខ្វះហូបទេ។ គាត់ហូបឡើងដុះពោះ មួយៗហូបឡើងដុះពោះ ដើរលែងចង់រួចផងហ្នឹង ទៅដែលខ្វះអ្វី។ ពេលអ៊ីចឹងបានគាត់និយាយថា បើយកមកស៊ីវាមិនខ្វះទេ តែបើយកទៅលក់បានវាខ្វះ។ អាហ្នឹងវាត្រូវហើយ មានតែគាត់ធ្លាប់ធ្វើអ៊ីចឹង។ របស់ដែលគេឱ្យចែកប្រជាជន គាត់មិនចែក គាត់ចង់យកទៅលក់អ៊ីចឹង អាហ្នឹងវាគំនិតរបស់គាត់»។
មិនត្រឹមតែកម្មករនោះទេ សូម្បីតែមេដឹកនាំសហជីព ក៏ហួសចិត្តនឹងការថ្លែងរបស់តំណាងគណបក្សកាន់អំណាចនេះដែរ។
ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ កត់សម្គាល់ថា ជំនួយរបស់អាជ្ញាធរសម្រាប់កម្មករមានបរិមាណតិចតួចនៅឡើយ បើប្រៀបធៀបនឹងចំនួនសមាជិកគ្រួសាររបស់កម្មករ ហើយជំនួយទាំងនោះទៀតសោត អាជ្ញាធរផ្តល់ឱ្យពួកគាត់បានតែម្តងប៉ុណ្ណោះ។ លោកស្រីថា នៅកន្លែងខ្លះសូម្បីតែជំនួយលើកទីមួយនេះ ក៏ពួកគាត់មិនទាន់ទទួលបានផង។ លោកស្រីស្នើឱ្យតំណាងគណបក្សកាន់អំណាច គិតមុននឹងនិយាយ ឬក៏សាកល្បងរស់នៅក្នុងស្ថានភាពដូចកម្មករជាមុនសិន៖«ធម្មតាកម្មករមា្នក់ គាត់មិនមែនចិញ្ចឹមតែម្នាក់ឯងឯណា? គាត់មានអ្នកនៅក្នុងបន្ទុកគ្រួសាររបស់គាត់ទៀត។ ហើយការហូបចុក សួរថា តើមួយថ្ងៃយើងហូបប៉ុន្មានពេល? មួយថ្ងៃយើងហូបបីពេល។ ការដែលនិយាយ ប្រើភាសាមួយថា គាត់យកទៅលក់អីហ្នឹង វាជាភាសាមួយដែលយើងទទួលយកអត់បានទេ។ គាត់ត្រូវការត្រឹមតែមួយរស់ទេ ហើយការដែលរស់ហ្នឹង គឺរស់ដោយលំបាកទៅទៀត។ ប្រាក់ខែគាត់អត់បានទទួលផង ហើយគាត់តម្រូវការសព្វបែបយ៉ាង។ ការចំណាយរបស់គាត់សព្វបែបយ៉ាងនៅតែចំណាយដដែល ការហូបចុករបស់គាត់នៅហូបដដែល អ៊ីចឹងសួរថា តើមានអ្វីមកទ្រទ្រង់គ្រួសាររបស់គាត់ហ្នឹង?»។
អាជ្ញាធររាជធានីភ្នំពេញបានអះអាងកាលពីសប្តាហ៍មុនថា អាជ្ញាធរបានផ្តល់ស្បៀងអាហារបានជិត ៣ សែនកញ្ចប់ (២៨៤.៤០៦) ដល់ពលរដ្ឋក្នុងតំបន់ក្រហម លឿងទុំ និងតំបន់លឿងក្នុងរាជធានីភ្នំពេញ។ អាជ្ញាធរទទួលស្គាល់ថា ការស្រង់ឈ្មោះដើម្បីផ្តល់ស្បៀងអាហារនេះនៅមានភាពខ្វះចន្លោះ ព្រោះកន្លែងខ្លះ ជាពិសេសនៅតំបន់ក្រហម ពលរដ្ឋរស់នៅក្នុងបន្ទប់ជួលច្រើនជាងអ្នករស់នៅអចិន្ត្រៃយ៍។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ លោកក៏ទទួលស្គាល់ដែរថា ពលរដ្ឋមួយចំនួនក្នុងតំបន់ក្រហមមិនទាន់បានទទួលអំណោយនៅឡើយ។ លោកបកស្រាយថា មូលហេតុគឺដោយសារការវេចខ្ចប់ និងដឹកជញ្ជូនស្បៀងអាហារដើម្បីចែកជូនពលរដ្ឋ មិនមែនជារឿងងាយស្រួលទេ ដោយត្រូវប្រើកម្លាំងរាប់ពាននាក់ដើម្បីធ្វើកិច្ចការនេះ។
ទោះជាយ៉ាងនេះក្តី ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិពិនិត្យឃើញថា របបលោក ហ៊ុន សែន មិនបានបំពេញកាតព្វកិច្ចការពារសហគមន៍ក្រីក្រ និងងាយរងគ្រោះឱ្យមានប្រសិទ្ធភាពនោះឡើយ។ ពួកគេទទូចដល់អាជ្ញាធរកម្ពុជា ឱ្យធានាបាននូវសន្តិសុខស្បៀងសម្រាប់ពលរដ្ឋក្នុងតំបន់បិទខ្ទប់ ជាពិសេសតំបន់ក្រហមដែលឆ្លងខ្លាំងជាងគេ ហើយដែលពលរដ្ឋជាច្រើនកំពុងប្រឈមនឹងការដាច់បាយ។
ជុំវិញរឿងនេះ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់ស្ថាប័នមនុស្សធម៌ជាតិ និងអន្តរជាតិ ឱ្យផ្តល់ជំនួយដល់ពលរដ្ឋខ្មែរដែលប្រឈមនឹងការដាច់ស្បៀង។ ជាមួយគ្នានេះ លោកផ្តួចផ្តើមគំនិត និងជំរុញឱ្យពលរដ្ឋខ្មែរ សរសេរលិខិតស្នើសុំស្បៀងអាហារទៅកាន់កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ និងកាកបាទក្រហមអន្តរជាតិ ដោយកុំរំពឹងតែទៅលើជំនួយផ្តល់ឱ្យដោយអាជ្ញាធររបបលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកជំងឺកូវីដចំនួន៥នាក់បន្ថែមទៀតបានស្លាប់ និងអ្នកឆ្លងថ្មីជិត៥រយនាក់
- សាច់ញាតិស្នើសុំដោះលែងអ្នកទោសស្រាលៗ និងអ្នកមានជំងឺកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះសីហនុ ក្រោយផ្ទុះជំងឺកូវីដ
- គ្រួសារអ្នកជំងឺកូវីដ-១៩ មួយរិះគន់ថា ពួកគាត់ត្រូវបានអាជ្ញាធរទុកចោលមិនបានយកចិត្តទុកដាក់
- ពលរដ្ឋខេត្តសៀមរាបដែលអាជ្ញាធរចោទថា បំពានបម្រាមកូវីដ ព្រួយបារម្ភរឿងជាប់ពន្ធនាគារនិងគ្មានប្រាក់បង់ពិន័យ
- ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដជិត១ពាន់នាក់ និងមានអ្នកជំងឺស្លាប់ម្នាក់
- អង្គការសុខភាពពិភពលោក បន្តលើកពេលសម្រេចលើវ៉ាក់សាំងចិន
- អ្នកជំងឺកូវីដ១៩ស្លាប់កើនដល់ ១០៣ នាក់ និងរកឃើញអ្នកឆ្លងថ្មីជាង៧រយនាក់
- ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដជិត ៩រយនាក់បន្ថែមទៀត
- មន្ត្រីសហភាពការងារកម្ពុជាគ្រោងដាក់ញាតិទៅរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធឲ្យដោះស្រាយបញ្ហាបន្ទាន់ដល់កម្មករអំឡុងពេលបិទខ្ទប់
- អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់ ៨២នាក់ ខណៈអ្នកឆ្លងថ្មីជាង ៥រយនាក់
HAS….. I love this guy so much he so worry about those poor Cambodian getting enough food to eat. SOK ESAN was always be a good dog burking for his owner . in some cases he can not protecting his owner he just be quiet just like HUN SEN had a lot of expansive watches , HUN SEN telling lei, WELL ..I knew I also had a good dog like SOK ESAN but the greatest my dog will sacrificing his life to protecting me . for HUN SEN dog this guy just good at burking just to make everyone annoying . one day his fucking mouse will be gone nothing to eat shite that all
I like his lip it look good if he lice my ass
ហាស ! ហាស
អូ !អ្ហែងហ្នឹង ជាអ្នកដែលតែងតែងគិតពីសុខទុក្ខពលរដ្ឋ និងមិនធ្វើអ្វីឱ្យប៉ះពាល់ដល់
ប្រទេសជាតិ មែនឬក៏អី អាក្តឆ្កែ កឹមសុខា ?
អ្ហែងមិន ស្វែងរកបុណ្យស័ក្តិលាភសក្ការៈ?
ចុះអ្ហែងឃុបឃឹត ជាមួយបរទេស បង្ករចលាចលក្នុងសង្គម តាមរយះការដឹកនាំបាតុកម្ម
ធ្វើបដិវត្តន៍ពណ៍ ដេញអ្នកឈ្នះឆ្នោត ហ៊ុនសែនអើយចុះចេញទៅ បើមិនចេញចាប់បោះទម្លាក់
អាហ្នឹង អត់ប៉ះពាល់ប្រទេសជាតិទេ ?
អ្ហែងសុំសក្តិ៍ ធ្វើអនុប្រធានសភា អ្ហែងសុំចុះចេញពីដំណែង ដោយខ្លួនឯង ឬគេដេញទម្លាក់ ?
អាហ្នឹងអ្ហែងអរ់ស្វែងរកបុណ្យសក្តិ៍ទេឬយ៉ាងម៉េច ?
អ្ហែងរកសុីអី មានលុយសង់វីឡា ទិញដី ទិញចម្ការម្រេច ទិញឡានជិះរាប់ភ្លេច តើអ្ហែង
មិនស្វែងរកលាភសក្ការះ តាមរយះការឃុបឃឹត ប្រព្រឹត្តិអំពើលក់ប្រយោជន៍ជាតិ ឲ្យជនបរទេសទេឬ ?
មើលបទចោទអ្ហែងផង ។ វាជាការចោទប្រកាន់អ្ហែង ទាក់ទងនឹងអំពើក្បត់ជាតិ អាឡប់ !