អ្នក​ជំងឺ​កូវីដ១៩​​ម្នាក់​ទៀត​ស្លាប់​ និង​ឆ្លង​ថ្មី​ជាង​៣រយ​នាក់​

ដោយ សុជីវី
2022-03-06
RFA

អ្នក​ជំងឺ​កូវីដ១៩​​ម្នាក់​ទៀត​ស្លាប់​ និង​ឆ្លង​ថ្មី​ជាង​៣រយ​នាក់​

 Photo: RFA


អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើនឡើង​ដល់ ៣ពាន់ ៤១នាក់​ (៣.០៤១) ហើយ ក្រោយ​ពី​អ្នក​ជំងឺម្នាក់ទៀត​បាន​ស្លាប់។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ ក្រសួង​សុខាភិបាល ​ប្រកាស​ថា មាន​ចំនួន​ជាង ៣រយ​នាក់ (៣៣០) ដែល​សុទ្ធតែ​ជា​មេរោគ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង​ (Omicron)​ ក្នុង​​នោះ ​១៣​នាក់​ជា​​ករណី​​នាំ​ចូល និង ​៣១៧​នាក់​​ទៀត​ជា​​ករណី​​ឆ្លង​​ក្នុង​​សហគមន៍។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៦ ខែមីនា​នេះ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១សែន ៣ម៉ឺន​នាក់ (១៣២.៤០២) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង ១ សែន ២ម៉ឺន​នាក់​ (១២៦.៤៣៩)។​

ក្រសួង​សុខាភិបាល ​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី៥ ខែមីនា ​ម្សិលមិញ រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ជូន​ពលរដ្ឋ​បាន​ជាង ១៣ លាន ៨សែន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​ប្រមាណ ១៤ លាន​នាក់ រាប់​ពី​កុមារ​អាយុ៥ឆ្នាំ​រហូត​ដល់​មនុស្ស​ពេញវ័យ។ រីឯ​ដូស​ជំរុញ​ទី ៣ និង​ទី ៤វិញ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​ជាង ៨លាន​នាក់ ស្របពេល​កុមារ​អាយុ​ពី ៣ ឆ្នាំ​ដល់​ក្រោម ៥ ឆ្នាំ រដ្ឋាភិបាល​ចាក់​ដូស​ទី ១ បាន​ជាង ២សែន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles