អ្នកជំងឺម្នាក់ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​អ្នកឆ្លងថ្មី​មាន​ជាង​៣០០នាក់

កូវីដ-១៩ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី | ០៧ មីនា ២០២២ | ម៉ោង ១១:៥០
VOD

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ  ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)


ក្រសួងសុខាភិបាលឱ្យដឹងថា មានមនុស្សជាង៣០០នាក់ទៀតបាន​ឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង និងមានអ្នកស្លាប់ម្នាក់ដោយសារជំងឺនេះ។

សេចក្ដី​ប្រកាស​ព័ត៌​មានរបស់ក្រសួង​​សុខាភិបាល ​នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួង​បាន​រក​ឃើញ​​ករណីឆ្លង​ជំងឺកូវីដ-១៩ថ្មី ចំនួន៣០៦​​​នាក់​​ទៀត ដែល​សុទ្ធ​តែ​ជាប្រភេទ​អូមីក្រុង​ទាំង​​អស់ ក្នុង​នោះមាន​ករណី​នាំ​ចូល​​​ពី​ក្រៅប្រទេស​ចំនួន៤២នាក់ និង​ឆ្លងក្នុងសហគមន៍២៦៤នាក់។ ចំណែកអ្នកជាសះស្បើយ​ថ្មីវិញ ក្រសួង​ថាមាន​ចំនួន៤៨២​នាក់។

បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​ចន្ទនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៣២ ៧០៨នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១២៦ ៩២១នាក់ និងអ្នកស្លាប់​ចំនួន​៣ ០៤២នាក់។​​ ចំណែកករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ពេលនេះបានកើនដល់១២ ២០៤នាក់៕​

COVID19កូវីដ១៩អូមីក្រុង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles