កម្ពុជា៖ កិច្ចប្រជុំ​អាស៊ាន-អាមេរិក​អាច​នឹង​លើក​ពេល

ទំនាក់ទំនងអន្តរជាតិនយោបាយព័ត៌មានជាតិ
កញ្ញា ឃ្លាំង គីមហួយ | ០៧ មីនា ២០២២ | ម៉ោង ១៤:២៣
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ តាមប្រព័ន្ធវីដេអូ ជាមួយនឹងវត្តមានបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ តាមប្រព័ន្ធវីដេអូ ជាមួយនឹងវត្តមានបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)


​​កម្ពុជា​​ក្នុងនាម​ជាប្រធានអាស៊ានប្ដូរវេន​​ អំ​ពាវ​នាវ​ឱ្យភាគីពាក់ព័ន្ធពិចារណា​លើការកំណត់ថ្ងៃប្រជុំអាស៊ាន-អាមេរិក​ឡើង​វិញ ដោយសម្អាងថា ពេលនេះមានសមាជិកមួយចំនួន​​ជាប់​​រវល់ មិន​អា​​ច​ទៅចូ​​ល​​រួ​មប្រជុំកំពូលនេះ​ តា​មកា​លកំ​ណ​ត់​រប​ស់ស​ហរដ្ឋអាមេ​រិក​បាន​។

​កាលពីសប្ដាហ៍មុ​ន ​សហរ​ដ្ឋអាមេ​រិកបានប្រកាសថា កិច្ចប្រ​ជុំកំពូលអាស៊ាន-​អាមេរិក នឹង​ប្រព្រឹត្តទៅ​នៅថ្ងៃ​ទី២​៨ ​និង​២៩​ ខែ​មីនា​ ឆ្នាំ២​០២២ ។

​ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ​សែន ក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យកម្ពុជា-ចិន នៅ​ខេត្តត្បូង​ឃ្មុំ នាព្រឹកថ្ងៃចន្ទនេះ បានលើកឡើងថា ប្រទេសជាសមាជិកអាស៊ាន​ចំនួន៣ទៅ​​៤​ប្រ​ទេ​ស ជាប់រវល់ មិនមានពេលទៅប្រជុំនៅថ្ងៃនោះបានទេ តែពួកគេចង់ឱ្យកិច្ចប្រជុំនេះធ្វើនៅថ្ងៃទី២៦ និង២​៧ ខែមីនា ​ឆ្នាំ២០២២វិញ។

លោកថា៖ «ប៉ុន្តែសង្ឃឹមថា អាស៊ានជាមួយនឹងអាមេរិកនឹងរកនូវពេលវេលាសមស្របសម្រុះសម្រួលគ្នានៅខែនេះ​ សម្រាប់ប្រធានអាស៊ានពេលណាក៏បាន យើងអាចសម្រួលបាន»។ 

មេដឹកនាំកម្ពុជាបញ្ជាក់ថា សម្រាប់កម្ពុជាជាប្រធានអាស៊ានប្ដូរវេន មិនជំទាស់ទៅនឹងផ្លាស់ប្ដូរពេលវេ​​លា​នៃកិច្ចប្រជុំនេះទេ លើកលែងតែចាប់ពីពាក់កណ្ដាលខែឧសភា ដល់ពាក់កណ្ដាលខែមិ​ថុនា ឆ្នាំ២០​២២ ដោ​​យ​សារកម្ពុជាជាប់រវល់រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់៕

អាមេរិកអាស៊ាន


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles