លោក កឹម សុខា មិន​ទៅ​បោះឆ្នោត ខណៈ​លោក ហ៊ុន សែន ទៅ​បោះឆ្នោត​តែ​មិន​ថ្លែងសារ​អ្វីឡើយ

បោះឆ្នោត ព័ត៌មានជាតិ
លោក សេង ថៃ | ០៥ មិថុនា ២០២២ | ម៉ោង ១៨:២៤
VOD

លោក ហ៊ុន សែន និងលោក កឹម សុខា។

លោក ហ៊ុន សែន និងលោក កឹម សុខា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានធ្វើដំណើរទៅដល់ការិយាល័យបោះឆ្នោតតាំងពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃអាទិត្យនេះ នៅការិយាល័យលេខ១៦៩៧ ដែលមានទីតាំងស្ថិតនៅក្នុងសាលាគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

យ៉ាងណាក្ដី លោក​ ហ៊ុន សែន មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ នៅក្រោយលោកបានទម្លាក់សន្លឹកឆ្នោតចូលទៅក្នុងធុងឆ្នោត ខណៈអ្នកកាសែតបានរង់ចាំត្រៀបត្រា ដើម្បីផ្ដិតយករូបភាពនៃការបោះឆ្នោតរបស់លោកនិងភរិយា។ ភ្លាមៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានចាកចេញពីការិយាល័យបោះឆ្នោត រួចឡើងរថយន្តធ្វើដំណើរត្រលប់ទៅវិញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យលេខ១៦៩៧ ដែលស្ថិតនៅក្នុងសាលាគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ហ៊ាន រង្សី)

លោកស្រី ប៊ុនរ៉ានី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យលេខ១៦៩៧ ដែលស្ថិតនៅក្នុងសាលាគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ហ៊ាន រង្សី)

ខុសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា មិនបានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអាទិត្យនេះឡើយ ដោយសារតែមិនមានគណបក្សនយោបាយសម្រាប់ជ្រើសរើស។

ជំនួយការផ្ទាល់របស់លោក កឹម សុខា គឺលោក មុត ចន្ថា បានថ្លែងប្រាប់វីអូឌីថា មូលហេតុដែលលោក កឹម សុខា មិនចេញទៅបោះឆ្នោត គឺដោយសារតែលោក កឹម សុខា មិនមានជម្រើសគណបក្សនយោបាយណាមួយដែលលោកពេញចិត្តនោះឡើយ ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ដែលបានដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។ ក្រៅពីលោក កឹម សុខា សហការីរបស់លោកមួយចំនួនក៏មិនបានទៅបោះឆ្នោតដែរ ដោយសារមិនមានគណបក្សនយោបាយសម្រាប់ជ្រើសរើស។

លោកថា៖ «បាទ! ឯកឧត្ដម កឹម សុខា លោកបានសម្រេចមិនអញ្ជើញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំនៅថ្ងៃនេះ ពីព្រោះការបោះឆ្នោតនេះមិនមានជម្រើសសម្រាប់លោកដើម្បីជ្រើសរើស។ បាទ! និយាយឱ្យខ្លី គឺលោកមិនមានជម្រើសសម្រាប់ជ្រើសរើស»

លោកបន្ថែមថា៖ «ខ្ញុំមិនធ្វើការអះអាងចំពោះអ្នកដទៃ ឬសហការីរបស់ខ្ញុំទេ ប៉ុន្តែខ្លួនខ្ញុំផ្ទាល់និងគ្រួសារខ្ញុំ គឺមិនបានទៅធ្វើការបោះឆ្នោតទេ។ ដូចខ្ញុំបានបញ្ជាក់អ៊ីចឹង គឺខ្ញុំមិនមានជម្រើសដើម្បីទៅជ្រើសរើស ហ្នឹងគឺជាការសម្រេចចិត្ត ជាសិទ្ធិស្វ័យសម្រេចរបស់ខ្ញុំក្នុងនាមជាពលរដ្ឋ។ ថ្វីត្បិតតែខ្ញុំមានសិទ្ធិបោះឆ្នោត តែការបោះឆ្នោតគឺដោយស្ម័គ្រចិត្ត»

បើតាមបញ្ជីឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យដឹងថា លោក កឹម សុខា ស្ថិតនៅលេខរៀងទី២ នៃបញ្ជីឈ្មោះបោះឆ្នោតនៅការិយាល័យលេខ០៩៩៦ ក្នុងមណ្ឌលបោះឆ្នោតវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មណ្ឌលបោះឆ្នោតនេះមាន២៦ការិយាល័យ ដោយមានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន១០ ៨២០ នាក់។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បានចាត់ទុកការសម្រេចចិត្តរបស់លោក កឹម សុខា ថាជាសិទ្ធិស្វ័យសម្រេចរបស់លោកផ្ទាល់ក្នុងនាមជាពលរដ្ឋ។ លោកបន្តថា នៅក្នុងប្រទេសកម្ពុជាមិនមានកាតព្វកិច្ចចាប់បង្ខំថាត្រូវតែទៅបោះឆ្នោតនោះទេ។

លោកថា៖ «ខ្ញុំថា នេះវាគឺជាការសម្រេចចិត្តមួយដែលជាការប្រើប្រាស់នូវសិទ្ធិ ពីព្រោះថានៅប្រទេសកម្ពុជាយើង មិនមានកាតព្វកិច្ចក្នុងការតម្រូវឱ្យត្រូវតែទៅបោះឆ្នោតទេ។ ដូច្នេះ អ្នកដែលអាចទៅបោះឆ្នោតក៏បាន អ្នកមិនទៅបោះឆ្នោតក៏បាន អ៊ីចឹងអានេះគឺជាសិទ្ធិរបស់លោកទេ។ បើលោកមើលឃើញថា បើសិនជាលោកមិនមានគណបក្សណាមួយដែលជាជម្រើសដែលលោកអាចទៅបោះជូនបាន អាហ្នឹងគឺលោកមានសិទ្ធិមិនទៅបោះជូនបាន។ ប្រសិនបើលោកទៅបោះ ក៏មិនដឹងទៅបោះឱ្យនរណាដែរ ពីព្រោះគណបក្សរបស់លោកត្រូវបានរំលាយ ហើយមិនត្រូវបានដោះស្រាយឱ្យបានចប់សព្វគ្រប់ផង»

ដូចគ្នានឹងលោក កឹម សុខា ដែរ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ក៏មិនបានយាងទៅបោះឆ្នោតនៅការិយាល័យណាមួយនោះទេ ដោយសារតែព្រះអង្គមិនបានចុះព្រះនាមសម្រាប់ការបោះឆ្នោតនេះ។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានថ្លែងប្រាប់ វីអូឌី នៅមុខការិយាល័យបោះឆ្នោត នៅក្នុងសង្កាត់ព្រៃស នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះថា មូលហេតុដែលព្រះអង្គម្ចាស់ ចក្រាវុធ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច គ្មានព្រះនាមនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយសារតែនៅពេល គ.ជ.ប រៀបចំចុះឈ្មោះបោះឆ្នោត ព្រះអង្គម្ចាស់ ចក្រាវុធ ជាប់រវល់មើលថែទាំព្រះសុខភាពព្រះបិតារបស់ព្រះអង្គ។

លោក ញឿន រ៉ាដែន បញ្ជាក់បន្ថែមថា៖ «បន្ទាប់ពីសម្ដេចក្រុមព្រះ លោកទទួលឧបទ្ទវហេតុក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តកំពង់សោម [ខេត្តព្រះសីហនុ] ព្រះបុត្រាលោកមានភារកិច្ចក្នុងការទទួលមើលការខុសត្រូវ ក្នុងការព្យាបាលមើលថែទាំ។ ក្នុងនោះដែរ ទាក់ទងនឹងបច្ចេកទេសក្នុងការចូលរួមចុះឈ្មោះនេះ នៅក្នុងកាលៈទេសៈនោះ គឺព្រះអង្គកំពុងតែមមាញឹកក្នុងការមើលថែសុខភាព។ ដូច្នេះហើយបច្ចេកទេសទាំងនេះដែលជាកង្វះខាតមួយដែរ»

ទោះជាយ៉ាងណា លោក ញឿន រ៉ាដែន មិនបានយល់ថា អវត្តមានរបស់ព្រះអង្គម្ចាស់ ចក្រាវុធ ដែលជាព្រះប្រធានបក្ស នៅក្នុងការបោះឆ្នោតនៅថ្ងៃនេះ ជាឧបសគ្គសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់គណបក្សរាជានិយមមួយនេះនោះទេ។ ប៉ុន្តែលោកថា ព្រះអង្គម្ចាស់ ចក្រាវុធ តែងបានអំពាវនាវឱ្យពលរដ្ឋទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែមិថុនានេះ ដោយចាប់ផ្តើមពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ សរុប៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់)៕Previous

ពលរដ្ឋម្នាក់កំពុងធ្វើការគូសសន្លឹកឆ្នោត ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ពលរដ្ឋម្នាក់លើដៃដែលបានជ្រលក់ទឹកថ្នាំលុបមិនជ្រះ ក្រោយបញ្ចប់ការបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យលេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក កឹម សុខា មិន​ទៅ​បោះឆ្នោត ខណៈ​លោក ហ៊ុន សែន ទៅ​បោះឆ្នោត​តែ​មិន​ថ្លែងសារ​អ្វីឡើយ"

  1. Anonymous says:

    ORSLEAK ..CHHEAMSREK SBEKHOV. as I used to say some thing going up it will definitely coming down . can you see every thing is coming right now??????????? the evil turning himself when the light is so bright . from now on no one leader in the world want to see this one eye evil man like this guy . WELL …. HUN SEN have been murder so many Cambodian right now their sole is coming to hunting him . ORSLEAK ..CHHEAMSREK SBEKHOV