លោក កឹម សុខា ជួប​ពលរដ្ឋ​ជា​សាធារណៈ​​លើកដំបូង​ក្រោយ​ប្រកាស​ចែក​ផ្លូវ​ពី​លោក សម រង្ស៊ី

ដោយ សេក បណ្ឌិត
2022.06.19
RFA

លោក កឹម សុខា ជួប​ពលរដ្ឋ​ជា​សាធារណៈ​​លើកដំបូង​ក្រោយ​ប្រកាស​ចែក​ផ្លូវ​ពី​លោក សម រង្ស៊ី

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (រូប​កណ្ដាល) ជួប​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​លោក ចាន់ ចេង


ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បាន​ចេញ​មុខ​ជួប​ប្រជាពលរដ្ឋ​ជា​សាធារណៈ​នៅ​ខេត្ត​សៀមរាប ជា​លើក​ដំបូង កាល​ពី​ថ្ងៃទី​១៨ មិថុនា ក្រោយ​មាន​ការ​ប្រកាស​ចែកផ្លូវ​គ្នា ជាមួយ​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ។

អ្នកគាំទ្រ​មេដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​ទាំងពីរ​នាក់​នេះ បាន​ចាប់ផ្តើម​ប្រើប្រាស់​បណ្ដាញ​សង្គម​វាយ​ប្រហារ​គ្នា ក្រោយ​ការ​បែកធ្លាយ​អំពី​ការ​បែកបាក់​គ្នា រវាង​លោក លោក កឹម សុខា និង លោក សម រង្ស៊ី។

​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​មួយចំនួន​បង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា​ជុំវិញ​ការ​បែកបាក់​គ្នា​រវាង លោក កឹម សុខា និង លោក សម រង្ស៊ី ដោយ​អ្នកខ្លះ​គាំទ្រ ចំណែក​អ្នក​ខ្លះទៀត​មិន​គាំទ្រ​ឡើយ។

​ទន្ទឹម​គ្នា​នេះ ពួកគេ​បាន​សរសេរ​សារ ស្តី​បន្ទោស ឌឺដង បន្តុះបង្អាប់ ទៅ​លើ​មេដឹកនាំ​ទាំងពីរ​រៀងៗ​ខ្លួន។

ម្ចាស់​គណនី ឈ្មោះ នូ សុទ្ធា (Nou Sothea) បាន​សរសេរ​ខមមិន (Comment)​ជុំវិញ​រឿង​នេះ​ថា​៖

«លោក សម រង្ស៊ី នៅតែ​ទទួលស្គាល់​លោក កឹម សុខា ដដែល​ក្នុងនាម​ដៃគូ ព្រោះ​លោក​កឹម សុខា ពុំ​ទាន់​មាន​សេរីភាព​នៅឡើយ​…»។

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ នូ សុទ្ធា ដដែល ក៏​បាន​ខមមិន​ឌឺដង​ជុំវិញ​រឿង លោក កឹម សុខា ប្រកាស​ចែកផ្លូវ​ជាមួយ​លោក សម រង្ស៊ី ដែរ​ថា​៖ «បង​ដឹង​ថា​អូន​ក្បត់​បង​យូរហើយ តែ​អូន​មិន​ព្រម​ចុះ​ចេញ ប៉ុណ្ណឹង​ហើយ​អូន​នៅ​បបួល​ចោរ​មក​ប្លន់​ទ្រព្យសម្បត្តិ​កូនៗ រួច​ដុត​កំទេច​ផ្ទះ​ចោល​ទៀត អូន​ឯង​នេះ​ចង្រៃ​យូរ​ណាស់​ហើយ​…»។

ដោយឡែក ម្ចាស់​គណនី​​ហ្វេសប៊ុក ឈ្មោះ អ៊ុំ សុផល​(Um Sophal): បាន​ខមមិន​ឆ្លើយតប​បែប​ឌឺដង​ទៅវិញ​ដែរ​ថា​៖ «​បាញ់​ម្ល៉េះ​គុណ​ម្ចាស់​..!! អូន​ឈឺចាប់​ណាស់ អូន​មិន​ចង់​ក្បត់​បង​ទេ តែ​អូន​ចង់បាន​នូវ​អ្វី​ដែល​អូន​ចង់បាន ៥៧០ វិឡា និង​សិទ្ធិ​សេរីភាព តែ​ពេល​នេះ​ទើប​អូន​ដឹង​ថា អ្នកគាំទ្រ​មិន​តាម​អូន​ទេ គឺ​នៅតែ​គាំទ្រ​បង​ដដែល អូន​មើល​ខុស​ហើយ ពេល​នេះ​ទើប​អូន​ដឹង រឿង​ភាគ​អត់​ស្តេច​សូម​ចប់​ត្រឹមនេះ ឯវំ…»។

​ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ឆាំ ចាន់នី (Chham Chhany) វិញ​ក៏​បាន​សរសេរ ខមមិន​ឌឺដង​ស្រដៀង​គ្នា​នេះ​ដែរ​ថា ៖ «​បើ​ការ​ចាកចេញ​របស់​អូន អូន​ទទួល​បាន​នូវ​គ្រប់​អ្វីៗ​ដូច​ស្រី​ប្រាថ្នា សូម​អូន​ទៅ​ចុះ តែបើ​គេ​សាវ៉ា សូម​កន្និដ្ឋា ប្រាប់​មក​បង រៀម​នៅតែ​ផ្សង​ជូត​ទឹកភ្នែក​ឲ្យ​អូន​ដូចដើម​…»។

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ មៅ់ កោសល្យ ក៏​ចូលរួម​មតិ​ដែរ​ថា​៖ «អ៊ីចឹង​បាន​ថា គិត​យូរៗ​ទៅ អ្នក​នយោបាយ បោក​តែ​អ្នកគាំទ្រ​ខ្លួនឯង​..!! ចុងក្រោយ​បាន​ច្បាស់​ដូច​ថ្ងៃ​…!!»។

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ផល្លា រួន ខម​មិន​តម​ថា​៖ «បើ​មិនដឹង​រឿងហេតុ​ពិតប្រាកដ និង​ច្បាស់​ទេ កុំ​ស្ដាប់​តែ​ម្ខាង​អី​..»។

ម្ចាស់​គណនី​យ​ហ្វេសប៊ុក​រូប​នេះ​បន្ត​ថា​៖ ចង់​ស្គាល់​មនុស្ស​ម្នាក់​នោះ​ច្បាស់​ពិតប្រាកដ​ទៅ​នៅ​ជាមួយ​ទៅ បើ​អស់​តម្លៃ​ឱ្យ​គេ​ប្រើប្រាស់​ពេលណា គឺ​គ្រាន់តែ​គល់ឈើ​មួយ​ដុំ​រាំងផ្លូវ​គេ​ប៉ុណ្ណោះ។

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ស្នាមញញឹម សាជាថ្មី ខមមិន​ទាក់ទង​នឹង​រឿង​នេះ​ដែរ​ថា​៖ «​អត់​មាន​អី​ចម្លែក​ទេ ថ្ងៃ​នេះ​បែក ថ្ងៃស្អែក​ជួប កុំ​វិភាគ​ច្រើន​ពេក​មាន​អ្វី​ធ្វើជា​ប្រយោជន៍​ក៏​នាំគ្នា​ធ្វើ​ទៅ…»។

​ដោយឡែក ម្ចាស់​គណនី​​ហ្វេសប៊ុក ឈ្មោះ វ៉ាន់ឌី វ៉ាន់ដាហ្គា យល់​ឃើញ​ចំពោះ​ការ​បែក​បាក់​អ្នក​នយោបាយ​ប្រឆាំង​នេះ​ដែរ​ថា​៖ «បើ​លោក​សម រង្ស៊ី ឆ្លើយ​ថា​បែក​ដូច កឹម សុខា​និយាយ​ដែរ​ទៅ ប្រហែល​លោក កឹម សុខា ឆាប់​បាន​មក​ធ្វើ​នយោបាយ​វិញ​..!! បើ​មានឱកាស​ធ្វើ​នយោបាយ​វិញ លោក កឹម សុខា គួរតែ​ប្រកាស​ចូល​ជាមួយ​ភ្លើង​ទាន​ទៅ ដើម្បី​ជា​និមិត្តរូប សម រង្ស៊ី​+​កឹម សុខា តែមួយ»។

ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​នេះ យល់ឃើញ​ទៀត​ថា​៖ «តាម​ការយល់ឃើញ​រប​ស់​គាត់ លោក កឹម សុខា ប្រកាស​បែក​ពេល​នេះ គឺ​ត្រឹមត្រូវ រួច​ហើយ​ប្រកាស​គាំទ្រ​ភ្លើង​ទាន ដើម្បី​ជា​និមិត្តរូប សម រង្ស៊ី​+​កឹម សុខា ជា​មនុស្ស​តែមួយ​!! លោក​បន្ត​ថា​៖ «​លោក​និយាយ​បែបនេះ ព្រោះ​លោក មិន​ចង់​បាត់បង់​អ្នក​ទាំង​ពីរ ឬ​នរណា​ម្នាក់​ឡើយ​។ បើ​លោក សម រង្ស៊ី​នៅតែ​ជា​និមិត្តរូប នោះ​ប្រសើរ​ជាង​បាត់បង់​ទទេៗ​មិន​អាច​វិលត្រឡប់​វិញ​បាន។

រីឯ​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ដាវីន (Davin Bdr) បាន​ខម​មិន​ដោយ​ដាក់​ជា​សំណួរ​ថា​៖ តើ​អាច​ទេ ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ នឹង​ផ្ដួល​គណបក្ស​កាន់អំណាច​បា​ន​ឬទេ​? ឬ​នយោបាយ​លោក សម រង្សី ក៏​ដូច លោក កឹម សុខា ដែល​ជា​នយោបាយ​នោះ បាន​ត្រឹមតែ​កំដរ​អំណាច លោក ហ៊ុន សែន​…?

តែ​ទោះ​យ៉ាង​ណាក្តី ការប្រកាស​បែក​គ្នា​នេះ គឺ​ចេញ​តែ​ពី​ខាង​ក្រុម​លោក កឹម សុខា ប៉ុណ្ណោះ ចំណែក លោក សម រង្ស៊ី វិញ នៅតែ​អះអាង​ថា លោក កឹម សុខា នៅតែ​ប្រកាន់​ជំហរ និង​គោលដៅ ដូចដើម​ដដែល គឺ សម រង្ស៊ី និង កឹម សុខា នៅតែ​ជា​និម្មិត​រូប​នៃ​ការ​រួបរួម​នៃ​អ្នក​ប្រជាធិបតេយ្យ និង​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន។

លោក សម រង្ស៊ី អះអាង​ថា ការ​ថ្លែង​របស់​លោក កឹម សុខា នៅ​ក្នុង​អង្គ​សវនាការ កាល​ពី​ថ្ងៃទី១៥ មិថុនា អំពី​ការ​បែកបាក់​នោះ អាច​មក​ពី​គំនាប​នយោបាយ​របស់​បក្ស​កាន់អំណាច។

យ៉ាងណា​ក៏​ដោយ​ចុះ ប្រធាន​គណបក្សសង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​ក្តី​ក្តាំ​នៅ​តុលាការ​នៅ​ឡើយ​នោះ បាន​ចេញ​មុខ​ចុះ​ជួប​ប្រជាពលរដ្ឋ ជា​សាធារណៈ ជា​លើកដំបូង នៅ​ឯ​ខេត្ត សៀមរាប កាលពី​ថ្ងៃទី​១៨ មិថុនា ក្រោយ​មាន​ការ​ប្រកាស​ចែកផ្លូវ​គ្នា ជាមួយ​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​រឿង​ក្តី​របស់​លោក មិន​ទាន់​មាន​ការ​វិវឌ្ឍ​​ទៅ​រក​ភាព​វិជ្ជមាន​នៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក កឹម សុខា ជួប​ពលរដ្ឋ​ជា​សាធារណៈ​​លើកដំបូង​ក្រោយ​ប្រកាស​ចែក​ផ្លូវ​ពី​លោក សម រង្ស៊ី"

  1. Anonymous says:

    sorry to say KAMPOUCHEA ACHAKRIYAK equal KAMPOUCHEA the country of wonder . I knew Cambodian have been broken unity for so many decade that right this nation is getting smaller and smaller. this time is more than ever the communist China and secret communist Vietcong will make this nation disappearing from the world map. we knew the democracy world are trying to save Cambodia and it’s people but it is not that easy. I know some Cambodian will ask why they can not help ???? the reason is you can looking at the situation in Cambodia every day . I knew the US and EU they wanted to help but they have their country to taking care also more importantly they are too busy with world problem .