ភ្ញៀវប្រចាំថ្ងៃ
20/06/2022 – 12:59
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) © សហការី
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) និងថ្នាក់ដឹកនាំសហជីពមួយចំនួនទៀតពីប្រទេសកម្ពុជា បានទៅចូលរួមសន្និសីទ ស្តីពីការចងក្រងសកល និងមហាសន្និបាតលើកទី២៩ ដែលរៀបចំដោយសភាពសហជីពអាមេរិក AFL-CIO នៅសហរដ្ឋអាមេរិក។ លោកបានជួបសមាជិករដ្ឋសភាអាមេរិក និងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀតដូចជា ផ្នែកការងារ ផ្នែកពាណិជ្ជកម្ម និងអ្នកគ្រប់គ្រងកិច្ចព្រមព្រៀងGSPជាដើម។ បើតាមលោក អាត់ ធន់ សហរដ្ឋអាមេរិកនៅតែស្ថិតក្នុងការពិចារណាថាបន្តឬផ្តាច់ GSP ពីកម្ពុជា ដោយសារតែកម្ពុជានៅមិនទាន់បានកែលម្អតាមលក្ខខណ្ឌតម្រូវនៃGSPរបស់សហរដ្ឋអាមេរិកនៅឡើយ។