បទយកការណ៍
03/08/2022 – 13:15
ដោយ៖ សួង សុខភារី
RFI

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ © សហការី
អតិផរណារបស់កម្ពុជាបានឡើងដល់៧,២% កាលពីខែឧសភា ដែលជាកម្រិតខ្ពស់បំផុត គិតត្រឹមរយៈពេល១០ឆ្នាំចុងក្រោយ។ ចំពោះអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការឡើងថ្លៃទំនិញបានប៉ះពាល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។ បើទោះជាតម្លៃសាំងបានចុះថ្លៃបន្តិចក្តី ប៉ុន្តែតម្លៃទំនិញ ហាក់មិនបានចុះថ្លៃ តាមតម្លៃសាំងនោះទេ។ នេះជាការកត់សម្គាល់មួយរបស់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានអំពាវនាវឲ្យមានយន្តការដោះស្រាយបញ្ហានេះ ដើម្បីកាត់បន្ថយផលប៉ះពាល់។