លោក ហ៊ុន សែន លុបចោល​គម្រោង​អភិវឌ្ឍ​នៅ​ភ្នំតាម៉ៅ​ទាំងអស់ ហើយ​ឱ្យក្រុមហ៊ុន​ដាំដើម​ឈើ​​ឡើង​​វិញ

ដោយ អាស៊ីសេរី
2022.08.07
RFA

លោក ហ៊ុន សែន លុបចោល​គម្រោង​អភិវឌ្ឍ​នៅ​ភ្នំតាម៉ៅ​ទាំងអស់ ហើយ​ឱ្យក្រុមហ៊ុន​ដាំដើម​ឈើ​​ឡើង​​វិញ

លោក ហ៊ុន សែន នៅថ្ងៃអាទិត្យ ទី៧ ខែសីហា បញ្ជាឱ្យលុបចោល​​គម្រោង​​អភិវឌ្ឍ​នៅ​​ភ្នំតាម៉ៅ​​ទាំងអស់ ហើយ​​ឱ្យក្រុមហ៊ុន​​ដាំដើម​ឈើ​​​ដែល​ឈូសឆាយ​ទាំងអស់ឡើង​​វិញ។ រូប៖ ហ្វេសប៊ុក SMP


លោក ហ៊ុន សែន នៅថ្ងៃអាទិត្យ ទី៧ ខែសីហា​នេះ បាន​បញ្ជា​ឱ្យ​លុបចោល​រាល់​គម្រោង​អភិវឌ្ឍ និង​ការ​ដោះដូរ​នៅ​ភ្នំតាម៉ៅ​ទាំងអស់ និង​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ដែល​ឈូសឆាយ​ព្រៃឈើ​នៅ​តំបន់​ភ្នំតាម៉ៅ​ត្រូវ​ដាំដើមឈើ​ឡើង​វិញ។ សេចក្តី​សម្រេច​នេះ បាន​ធ្វើ​ឡើង ​បន្ទាប់ពី​មាន​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និងពីសំណាក់​យុវជន​បរិស្ថាន​ផង​ដែរ។

“សាធារណជន សាទរចំពោះការឈប់ឈូសឆាយព្រៃតំបន់ភ្នំតាម៉ៅ”

សាធារណជន​សម្ដែង​ក្ដី​រីករាយ​ ដែល​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្ងៃទី ០៧ ខែសីហា បាន​ចេញ​បញ្ជា​ឱ្យ​រក្សា​ទុក​ដី​ព្រៃ​តំបន់​ភ្នំតាម៉ៅ​ ដោយ​ឱ្យ​ក្រុមហ៊ុន​ឈប់​ឈូស​ឆាយ​ និង​ដាំដើម​ឈើ​នៅ​តំបន់​នោះ​ឡើង​វិញ។ បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ឱ្យ​បញ្ឈប់​រាល់​ការ​ឈូស​ឆាយ​ បំផ្លាញ​ព្រៃ​អភិរក្ស​ការពារ​ដោយ​ព្រះរាជក្រឹត្យ​នៅ​តំបន់​ភ្នំ​តាម៉ៅ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​សាធារណជន​ទូទៅ​ រួមមាន​អង្គការ​សង្គម​ស៊ីវិល​ និង​យុវជន​ស្រឡាញ់​បរិស្ថាន​ផង​ បាន​ធ្វើ​យុទ្ធនាការ​ និង​បញ្ចេញមតិ​យ៉ាង​ផុលផុស​ប្រឆាំង​នឹង​ការបំផ្លាញ​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​នៅ​ទីនោះ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles