លោក គង់ គាំ៖​ «គ្រួសារ​ខ្ញុំបាន​ឆ្លុះ​បញ្ចាំង​ពីគ្រួសារ​ខ្មែរ​ ដែល​តំណាង​ឲ្យនយោបាយ​ពហុបក្ស»

ភ្ញៀវប្រចាំថ្ងៃ
04/10/2022 – 13:58
ដោយ៖ ញឹម សុផល
RFI

លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន © FB


គណបក្ស​ភ្លើងទៀន​នៅថ្ងៃទី០៤​ ខែតុលានេះ​ បាន​ប្រកាសស្វាគមន៍លោក គង់ គាំ និងផ្តល់តួនាទីជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនផងដែរ បន្ទាប់ពីគណៈបក្សឆន្ទៈខ្មែរ ដែលមានលោកជាប្រធានកិត្តិយសនោះ បានចូលរួមក្រោមដំបូលនយោបាយតែមួយជាមួយគណបក្សភ្លើងទៀន។ អតីតស្ថាបនិកគណបក្សជាតិខ្មែរ និងជាអតីតទីប្រឹក្សាជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិរូបនេះ បញ្ជាក់ថាការចូលរួមរបស់គណបក្សឆន្ទៈខ្មែរជាមួយគណបក្សភ្លើងទៀន គឺដើម្បីតស៊ូរួមគ្នាឲ្យមានពហុបក្សនៅក្នុងរដ្ឋសភាឆ្នាំ២០២៣ខាងមុខ​។ តាម លោក គង់ គាំ គ្រួសាររបស់លោកអាចនិយាយបានថាជាតំណាងឲ្យគ្រួសារនៅក្នុងសង្គម ខ្មែរ ដែលមានភាពចម្រុះបក្ស ដោយកូនប្រុសទាំងបីរបស់លោក និងលោកជាអ្នកនយោបាយស្ថិតនៅក្នុងគណបក្សផ្សេងៗគ្នា រួមទាំងគណបក្សកាន់អំណាចផងដែរ។

What Next?

Recent Articles