បទសម្ភាសន៍
លោក សូត សុខប្រាថ្នា | ១១ តុលា ២០២២ | ម៉ោង ០៩:២៦
VOD

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ផ្តល់សម្ភាសន៍ជាមួយ វីអូឌី បន្ទាប់ពីបញ្ចប់ សន្និសីទសារព័ត៌មានបញ្ជាក់ពី «ជំហរនៃការរួបរួមគ្នា» ដើម្បីបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយរវាងថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (រូបថត៖ ប៉ា សុខេង)
ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ អះអាងថា ការរួបរួមជាមួយគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ គ្មានការរៀបចំពីបក្សកាន់អំណាចឡើយ ប៉ុន្តែជាការឈរនៅលើផលប្រយោជន៍ជាតិជាធំ។ ការរួបរួមនេះ ត្រូវបានបញ្ជាក់ជំហរជាផ្លូវការនៅព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ដោយប្រធានគណបក្សទាំងពីរ។
លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ការរួបរួមជាមួយគណបក្សកម្ពុជានិយមពេលនេះ ខុសពីការរួបរួមជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដោយថា គណបក្សនេះគិតរឿងប្រយោជន៍បុគ្គល តំណែងតួនាទីជាធំ មិនដូចការរួបរួមជាមួយបក្សកម្ពុជានិយមពេលនេះឡើយ។
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។