កម្ពុជា-សង្គម
14/10/2022 – 08:09
ដោយ៖ ញឹម សុផល
RFI

សិស្សសាលាប្រុសស្រីចំនួន១១នាក់ ដែលបានជួបឧប្បត្តិវហេតុនៅកោះចម្រើនស្រុកលើកដែកខេត្តកណ្តាល © FB/PCOKP
សិស្សសាលាប្រុសស្រីចំនួន១១នាក់ ដែលបានជួបឧប្បត្តិវហេតុនៅកោះចម្រើនស្រុកលើកដែកខេត្តកណ្តាលកាលពីយប់ថ្ងៃព្រហស្បតិ៍ ត្រូវបានអាជ្ញាធរខេត្តអះអាងថាបានស្លាប់ ខណៈដែលពួកគេបានជិះទូកដទៅរៀនភាសាអង់គ្លេសដូចសព្វមួយដងហើយទូកបានលិចទៅក្នុងទឹក។ អភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថាសិស្សសាលាក្មេងៗចំនួន១១នាក់បានស្លាប់ក្នុងចំណោមអ្នកជិះទូករួមគ្នាចំនួន១៥នាក់ ក្នុងនោះ៣នាក់នៅមិនទាន់រកសពឃើញនៅឡើយ។ ដោយឡែកក្នុងចំណោមមនុស្ស៤នាក់ ដែលបានរួចជីវិត មាន២នាក់ជាអ្នកបើកបរទូកដែលចេះហែលទឹក។ តាមរយៈឧប្បត្តិវហេតុនេះ លោកអភិបាលខេត្តចាត់ទុកថាជាបទពិសោធន៍មួយដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះការធ្វើដំណើរតាមផ្លូវទឹក។
សូមស្តាប់ការលើកឡើងរបស់លោក គង់ សោភ័ណ្ឌ៖