លោក ហ៊ុន សែន ប្រកាស​តាម​កម្ចាត់​មេ​ដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចេញ​ពី​ឆាក​នយោបាយ

ដោយ ថា ថៃ
2022.10.17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ប្រកាស​តាម​កម្ចាត់​មេ​ដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចេញ​ពី​ឆាក​នយោបាយ

 រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដាក់​ផែនការ​តាម​កម្ចាត់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ចេញ​ពី​ឆាក​នយោបាយ​ឱ្យ​ខាង​តែ​បាន ហើយ​លោក​ក៏​ព្រមាន​វាយ​ខ្នោះ​លោក សម រង្ស៊ី និង​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ផ្សេង​ទៀត បើ​ពួក​គេ​ហ៊ាន​ឈាន​ជើង​ជាន់​ដី​កម្ពុជា។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ ត្រូវតែ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​សន្តិវិធី​នៅ​ឆ្នាំ២០២៣ ខាង​មុខ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ឱ្យ​និស្សិត​នៅ​សកលវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៧ ខែតុលា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខឹង​សម្បារ​ជា​ខ្លាំង​នឹង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ឆ្នាំ២០២៣។ លោក ហ៊ុន សែន ចាត់​ទុក​សារ​នោះ​ថា ជា​មនោគមវិជ្ជា​ជ្រុល​និយម ហើយ​លោក​ប្រកាស​ដាក់​ផែនការ​តាម​កម្ចាត់​ជា​ដាច់ខាត។ ចំណែក​គណបក្ស​នយោបាយ​ណា ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក សម រង្ស៊ី វិញ លោក ក៏​ព្រមាន​ប្ដឹង​ទៅ​តុលាការ​រំលាយ​ចោល​ដូច​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧ ដែរ។ លើស​ពី​នេះ លោក​ថែម​ទាំង​ព្រមាន​ចាត់​វិធានការ​លើ​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ណា ដែល​ហ៊ាន​ងើប​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​ទៀត​ផង៖ «ហ៊ុន សែន នឹង​ប្តូរផ្តាច់​កម្ចាត់​ចោល​នូវ​មនោគមវិជ្ជា​អា​ក្បត់​ជាតិ​បី​ជំនាន់ ឥឡូវ​ជិត​ដល់​ខួប​លើក​ទី២០ ដែល​អ្នក​ឯង​ដាក់​ចេញ មាន​ស៊ី​អត់​សែន មាន​សែន​អត់​ស៊ី​ហើយ ពីព្រោះ​ចាប់​ពី ២០០៣ អ្នក​ឯង​ដាក់​ចេញ​គោល​នយោបាយ​ហ្នឹង ឥឡូវ​ខ្ញុំ​ក៏​ទទួល​អនុវត្ត​គោល​នយោបាយ​ហ្នឹង​ដូច​គ្នា តែ​ខ្ញុំ​មិន​សម្លាប់​អ្នក​ឯង​ទេ»។

ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ថែម​ទាំង​និយាយ​បំភ្លៃ​ថា កន្លង​មក​លោក​មិន​ដែល ហាមឃាត់​ក្រុមហ៊ុន​យន្តហោះ​ដឹក​លោក សម រង្ស៊ី ត្រឡប់​មក​កម្ពុជា នោះ​ទេ ប៉ុន្តែ​លោក​ចង់​ឱ្យ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចូល​មក​ក្នុង​ស្រុក​ឱ្យ​បាន​ឆាប់ ដើម្បី​វាយ​ខ្នោះ​ចាប់​បញ្ជូន​ចូល​គុក។ លោក ហ៊ុន សែន ក៏​បញ្ជាក់​ជំហរ​ជា​ថ្មី​ថា លោក​មិន​ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​លើកលែង​ទោស​លោក សម រង្ស៊ី ឡើយ៖ «រួច​ទៅ​ថា ខ្ញុំ​ទៅ​ហាមឃាត់​ជាមួយ​យន្តហោះ​បរទេស​មិន​ឱ្យ​ដឹក ខ្ញុំ​សូម​បញ្ជាក់​ថា ខ្ញុំ​មិន​ដែល​ហាមឃាត់​ទេ នរណា​ចង់​ដឹង​អី​ដឹក​ទៅ សូម​អញ្ជើញ​ដឹក​មក គេ​ថា ឱ្យ​លោក ហ៊ុន សែន ដក​បំរាម ខ្ញុំ​មិន​ដែល​បញ្ហា​ឯ​ណា ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​បញ្ជាក់​តែ​ប៉ុណ្ណេះ​ទេ មក​ដល់ គឺ​ស្វាគមន៍​ដោយ​ខ្នោះ ព្រោះ​ទោស​ជាប់​គុក​អ្នក​ឯង​ប៉ុន្មាន​ទៅ អត់​រួច​ខ្លួន​ទេ អា​ពៅ»។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី កាល​ពី​យប់​ថ្ងៃ​ទី១៦ ខែតុលា បាន​បង្ហោះ​វីដេអូ (Video) នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ដោយ​លោក​ចាត់​ទុក​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិទី៧ និង​ផែនការ​ផ្ទេរ​អំណាច​ត​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន ឱ្យ​ទៅ​កូន​ប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត នៅឆ្នាំ២០២៣ ខាងមុខ គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ កងកម្លាំង​ប្រដាប់​អាវុធ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី។ លោក សម រង្ស៊ី ប្រកាស​ក្នុង​វីដេអូ​រយៈ​ពេល​ជាង ៥នាទី ថា លោក​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​សា​ជា​ថ្មី​នៅ​ឆ្នាំ២០២៣ ដើម្បី​ចូលរួម​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជាមួយ​ពលរដ្ឋ​ខ្មែរ។ មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ក៏​អំពាវនាវ​ដល់​កម្លាំង​ប្រដាប់​អាវុធ​ទាំង​កុំ​ធ្វើ​តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ឱ្យ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ ពីព្រោះ​កង​កម្លាំង​ស្នេហា​ជាតិ​ត្រូវ​រក្សា​អព្យាក្រឹត្យភាព និង​ការពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន៖ «ខ្ញុំ​ជឿជាក់​ថា នឹង​មាន​ការ​ជំទាស់ នឹង​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​នឹង​គម្រោង​បន្ត​ពូជ​របស់​លោក ហ៊ុន សែន ។ យើង​ចង់​ឱ្យ​មាន​ការ​បន្ត​វេន​ក្នុង​ចំណោម​យុវជន​ខ្មែរ ដែល​មាន​សមត្ថភាព មាន​ស្នាដៃ តែ​យើង​មិន​ចង់​ឱ្យ​មាន​ការ​បន្ត​វេន​ក្នុង​ត្រកូល​មួយ គឺ​ត្រូវ​លើស​គេ​លើស​ឯង មាន​សិទ្ធិ​ដឹកនាំ​ប្រទេស​កម្ពុជា​ជា​រៀង​រហូត​ទេ»។

ទោះ​បី​លោក ហ៊ុន សែន អះអាងថា មិន​បាន​បិទ​ផ្លូវ​ក៏​ដោយ តែ​ជាក់ស្ដែង​លោក សម រង្ស៊ី និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្យាយាម​រក​មធ្យោបាយ​វិល​ចូល​កម្ពុជា​ជា​ច្រើន​លើក ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​ជាប់​គាំង ដោយសារ​លោក ហ៊ុន សែន បិទ​ផ្លូវ​គ្រប់​ច្រក​ល្ហក​មិន​ឱ្យ​ពួក​គេ​អាច​វិល​ចូល​មាតុ​ប្រទេស​វិញ​បាន​ឡើយ រួម​ទាំង​ហាមឃាត់​ជើង​ហោះហើរ​មិន​ឲ្យ​ដឹក​ជា​ដើម។ ជាង​នេះ​ទៅ​ទៀត ក្រោយ​ពេល​ពួក​គេ​ប្រកាស​គម្រោង​ចូល​ស្រុក​វិញ អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ស្រុក​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។ ចំណែក​លិខិត​ឆ្លងដែន​កម្ពុជា​របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង និង​សកម្មជន​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ជាង ៣០នាក់ ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាស​លុបចោល​មិន​ឱ្យ​ពួក​គេ​ប្រើប្រាស់​សម្រាប់​ធ្វើ​ដំណើរ​ខាង​ក្រៅ​ប្រទេស​ទៀត។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន បញ្ជាក់​ថា មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​តែ​ប្រកាន់​ជំហរ​វិល​ចូល​មាតុភូមិ​ដដែល ទោះ​ពួក​លោក​ប្រឈម​នឹង​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​គុក​យ៉ាង​ក៏​ដោយ ដើម្បី​ស្តារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។ ប៉ុន្តែ​លោក​ថា រឿង​សំខាន់​លោក ហ៊ុន សែន ត្រូវ​បើក​ផ្លូវ​ឱ្យ​ពួក​គេ​ចូល​ស្រុក​ជា​មុន​សិន ដោយ​ត្រូវ​បញ្ជាក់​ទៅ​ក្រុមហ៊ុន​ហោះហើរ ព្រមទាំង​ភាគី​ថៃ​ឱ្យ​ច្បាស់​អំពី​ការ​ដក​បម្រាម​លើ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ដូច ដែល​ខ្លួន​បាន​អះអាង​នៅ​ពេល​នេះ។ ទោះ​យ៉ាង​ណា​ក្ដី លោក​មិន​ជឿ​ថា លោក ហ៊ុន សែន ហ៊ាន​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​នោះ​ទេ ពីព្រោះ​លោក ហ៊ុន សែន ភ័យ​ខ្លាច​ចាញ់​ការ​បោះ​ឆ្នោត និង​បារម្ភ​ពី​ផែនការ​ផ្ទេរ​អំណាច​ត​ពូជ​នៅ​ពេល​ខាង​មុខ​នេះ៖ «គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្ដេជ្ញា​ចិត្ត​ចូល​ទៅ​ប្រទេស​កម្ពុជា​វិញ​ដដែល ឱ្យ​តែ​មាន​ការ​បើក​ផ្លូវ​ពី​លោក ហ៊ុន សែន ដោយ​កុំ​និយាយ​បាន​តែ​មាត់ តែ​ការ​ពិត​ជាក់ស្ដែង​គាត់​មិន​ហ៊ាន​បើក​ផ្លូវ​ឱ្យ​លោក សម រង្ស៊ី និង​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ត្រឡប់​ចូល​កម្ពុជា​នោះ​ទេ កន្លង​មក។ លោក ហ៊ុន សែន និយាយ​ហ្នឹង​សូម​ចេញ​ជា​លាយលក្ខណ៍​អក្សរ​ពិតប្រាកដ​មក កុំ​និយាយ​តែ​មាត់​អ៊ីចឹង មិន​អាច​យក​ជា​ការ​បាន​ទេ»។

ជុំវិញ​រឿង​នេះ អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក គៀន ពន្លក មើល​ឃើញ​ថា សារ​ឆ្លើយឆ្លង​របស់​មេ​ដឹកនាំ​ធំៗ ទាំង​ពីរ​នេះ មិន​បាន​ផ្តល់​ដំណោះស្រាយ​នយោបាយ​នោះ​ទេ តែ​សារ​ឌឺដង​ដាក់​គ្នា​បែប​នេះ គឺ​បង្ហាញ​ពី​ការ​បែកបាក់​ជាតិ។ លោក​យល់​ថា មេ​ដឹកនាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ល្មម​ដល់​ពេល​ចូល​តុ​ចរចា​ផ្នែក​នយោបាយ ហើយ​ប្រកួត​ប្រជែង​គ្នា​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ ដែល​កំពុង​រង​ទណ្ឌកម្ម​នានា ពី​សហគមន៍​អន្តរជាតិ៖ «ខ្ញុំ​ចង់​ឃើញ​អ្នក​នយោបាយ​ចូល​តុចរចា ដើម្បី​បង្ហាញ​ប្រាប់​អន្តរជាតិ​ថា ខ្មែរ​យើង​មិន​បាច់​ពឹង​បរទេស​ទេ ដោយ​ខ្មែរ​យើង​អាច​សម្របសម្រួល ផ្សះផ្សា​ជាតិ​បាន។ ខ្ញុំ​មិន​ចង់​ឃើញ​អ្នក​នយោបាយ​ប្រើ​សម្ដី​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ពីព្រោះ​ភាសា​នៅ​ពេល​នេះ ជាពិសេស លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​មែន​ជា​គំរូ​ល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ទេ»។

រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ្នក​គាំទ្រ​ជិត​ពាក់​កណ្ដាល​ប្រទេស កាល​ពី​ចុង​ឆ្នាំ២០១៧ រួច​រៀបចំ​ការ​បោះ​ឆ្នោត ដែល​គេ​ចាត់​ទុក​ថា ជា​ការ​បោះ​ឆ្នោត​បង្គ្រប់​កិច្ច​នោះ​បាន ប្រមូល​យក​អាសនៈ​សភា​ទាំង​ស្រុង​មក​កាន់កាប់​តែ​ម្នាក់​ឯង។ ក្រោម​ការ​ដឹកនាំ​របស់​លោក​នេះ បានបំបិទសិទ្ធិថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន១១៨ នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ ឆ្នាំ និង​ដក​ហូត​យក​អាសនៈ​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ​របស់​បក្ស​សង្គ្រោះ​ជាតិ ទៅ​ចែក​គ្នា​កាន់កាប់។ មក​ដល់​ពេល​នេះ ថ្នាក់ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​រូប កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ ក្រោម​បទ​ចោទ រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ជា​ដើម។ ក្នុង​នោះ​មួយ​ចំនួន​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​មួយ​ចំនួន​ភៀស​ខ្លួន​នៅ​ក្រៅ​ទេស។ ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ ត្រូវ​បាន​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

4 Responses to "លោក ហ៊ុន សែន ប្រកាស​តាម​កម្ចាត់​មេ​ដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចេញ​ពី​ឆាក​នយោបាយ"

  1. Anonymous says:

    the blood thirty this evil will never give up his killing . too bad so sad you cannot cutch me even if you trying that hart . come on you dump ass face with SAM RANSY on the ring . I just wanted to see how strong you are . HAS….. you are a real chicken can not fight one on one in the ring , just burking like a poor dump dog

  2. Anonymous says:

    the bloody hand’s leader that no one can forgive . CHHEAM SREK SBEKHOV will come in 2023

  3. បេីនៅក្នុងពិភពលោកយេីងនេះ​គេជ្រេីសរេីសរកមនុស្ស​ដែល​អាក្រក់​និង​ងថោកទាបបំផុត​ គឹ​មានតែមនុស្សម្នាក់គត់​ដែលយក​តំណែង​នេះ​បាន​ គឹ​សត្វ​នរក​ ហ៊ុន​ សែន​នេះឯង។ អាមួយនេះវាគិតថា​ ប្រទេសខ្មែរទាំងមួលគឹជារបស់វានិងក្រុមគ្រះសារវាតែ​បុណ្ណោះ។ តែកុំភ្លេចថា​ ពេលវេលាកំណត់​ងក្រុមគ្រួសារវាងាប់ទៅ​ គេនិងយកវាទៅកប់ក្រោមដី​ ហេីយវានិងត្រូវបានគេដេីរជាន់លេីក្បាលវាវិញម្ដង។

  4. Anonymous says:

    for so many decade I was wonder how can this evil monster never having any peace in his mind. in western nation there was so many leader that they never wanted to stay in powers for that long, they are so smart after they having enough money to retie they take rest from any kind of work and enjoy in the rest of their life . I some time walking a long side with former leader and talking to him just like talking to every people and no one seeing him as enemy . it seem to be that former leader is so happy with his life , OH ..GOD after I saw those person walking past me laughing with his partner it seem to be this people in the different planet, unlike Cambodia planet by the evil killer HUN SEN . after I following the political situation in Cambodia for so many decade I have no confident that HUN SEN will let this nation free from his dump evil mind. at last I do not think will have any peace in his mind just hurt this nation until the end of his life