បទយកការណ៍
22/11/2022 – 12:22
ដោយ៖ អេង គីមហុង
RFI

ទិដ្ឋភាពនៃហេតុការណ៍កាលពី១២ឆ្នាំមុននៅស្ពានពេជ្រនៃទីក្រុងកោះពេជ្រ AP – Lei Baisong
នៅថ្ងៃទី២២វិច្ឆិកាឆ្នាំ២០២២នេះ គឺជាខួប១២ឆ្នាំនៃហេតុការណ៍រត់ជាន់គ្នាស្លាប់ នៅលើស្ពានពេជ្រនៃទីក្រុងកោះពេជ្រ។ លោក រស់ គង់ ដែលមានសំណាងរួចពីសេចក្ដីស្លាប់កាលណោះ បង្ហាញខ្លួននៅចំពោះមុខក្រុមការងារវិទ្យុបារាំងអន្តរជាតិ រៀបរាប់ហេតុការណ៍ឡើងវិញជាមួយនឹងការចង់ចាំដោយមិនអាចបំភ្លេចបាន ទោះវាបានបាត់ដានស្ពានពេជ្រ ដែលជាទីតាំងទ្រគំនរមនុស្សស្លាប់ជាង៣០០នាក់ក៏ដោយ។