ដោយ យន់ សាមៀន
2022.12.04
RFA

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងជាកូនប្រសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សុខ ពុទ្ធិវុធ ក្នុងរូបភាពបរបាញ់សត្វព្រៃ នាពេលកន្លងទៅ។ Photo Provided
មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថាន ប្រតិកម្មចំពោះការអនុញ្ញាតឱ្យមានកីឡាប្រមាញ់បរបាញ់សត្វព្រៃ សម្រាប់ការកម្សាន្តក្នុងតំបន់ព្រៃអភិរក្ស ដែលនឹងនាំឱ្យមហន្តរាយដល់ជីវិតសត្វព្រៃជិតផុតពូជ ព្រោះកម្ពុជា ពុំមែនជាប្រទេសសំបូរសត្វព្រៃនោះទេ។
ការលើកឡើងនេះ បន្ទាប់បីក្រសួងបរិស្ថាន កំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី តំបន់ការពារធម្មជាតិថ្មី ដែលនៅក្នុងច្បាប់នេះក្រសួងបរិស្ថានមានសិទ្ធិអនុញ្ញាតឱ្យមានកីឡាប្រមាញ់ សំដៅលើការបរបាញ់សត្វព្រៃ នៅក្នុងតំបន់ព្រៃការពារធម្មជាតិ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក យន់ សាមៀន ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។