បទយកការណ៍
04/02/2023 – 14:20
ដោយ៖ សេង បារាំង
RFI

លោក Philippe Dounaevsky អ្នកលក់ផេនខេក ជនជាតិបារាំង © សហការី
ប្រសិនបើគេធ្វើដំណើរតាមដងផ្លូវខាងមុខវិទ្យាស្ថានបារាំង ដែលស្ថិតក្នុងសង្កាត់បឹងរាំងរាជធានីភ្នំពេញ គេប្រាកដជាឃើញបុរសបរទេសម្នាក់មាន ចង្រ្កានហ្កាស ដាក់លើម៉ូតូ លក់នំផេនខេក ក្រោមឆ័ត្រនៅទីនោះ។ គាត់មានអតិថិជនជាហូរហែចាំទិញនំបារាំងរបស់គាត់ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។ នំបារាំងដែលជារូបមន្តរបស់ម្តាយគាត់ពីក្រុងប៉ារីស។ បុរសបរទេសរូបនេះមានឈ្មោះ Philippe Dounaevsky ជាជនជាតិបារាំង បានមករស់នៅកម្ពុជាជាង១០ឆ្នាំមកហើយ។ តាមរយៈមុខរបរបច្ចុប្បន្ននេះ លោក Philippe គិតថាលោកនឹងរស់នៅប្រទេសកម្ពុជារហូតដល់ថ្ងៃចុងក្រោយនៃជិវិត។