ដោយ អាស៊ីសេរី
2023.02.11
RFA

ជំនួបរវាងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)លោក ប្រាជ្ញ ចន្ទ (ស្ដាំ) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំទីក្រុងភ្នំពេញលោក ដូមីនិច វីល្លាម (Dominic Williams) (ឆ្វេង) កាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកគ.ជ.ប
សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង ជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប ត្រូវពេញតួនាទីដោយឯករាជ្យស្របតាមច្បាប់ ជាជាងណែនាំគណបក្សប្រឆាំង និងសង្គមស៊ីវិល ឲ្យគោរពច្បាប់។ ការលើកឡើងនេះ គឺបន្ទាប់ពីប្រធាន ស្ថាប័ន គ.ជ.ប បានប្រាប់ឱ្យទូតអង់គ្លេស ប្រាប់ទៅបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលឱ្យគោរពច្បាប់។
មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិល ហួសចិត្តដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់ឲ្យស្ថានទូតចក្រភពអង់គ្លេស ជួយណែនាំគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល គោរពច្បាប់ឲ្យបានត្រឹមត្រូវ ខណៈដែលស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ កំពុងរងការរិះគន់ថា មិនបានបំពេញតួនាទីត្រឹមត្រូវតាមច្បាប់ ដោយលម្អៀងទៅរកគណបក្សកាន់អំណាច។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី១១ កុម្ភៈ ថា ស្ថាប័នគ.ជ.ប គួរតែរៀបចំសមាសភាពខ្លួនឱ្យអព្យាក្រឹត្យជាមុនសិន មុននឹងទៅប្រដៅ ឯកអគ្គរាជទូតអង់គ្លេស ពីមូលហេតុដែលនាំឱ្យការបោះឆ្នោតមានភាពចម្រូងចម្រាស។ លោកបន្តថា ស្ថាប័នគ.ជ.ប កំពុងតែដើរធ្លាក់ពីគន្លងអព្យាក្រឹត្យ ដោយសារការមន្ត្រីគ.ជ.ប ភាគច្រើនដែលមានកូតាចេញពីគណបក្សកាន់អំណាច និងតែងតែបណ្ដោយឱ្យគណបក្សកាន់អំណាចបំពានច្បាប់ ដើម្បីយកឈ្នះដៃគូប្រកួត។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។