លោក ហ៊ុន សែន ថា​ទទួលបាន​លទ្ធផល​ត្រចះត្រចង់​ក្រោយ​ត្រឡប់​មកពី​ចិន

ដោយ អាស៊ីសេរី
2023.02.11
RFA

លោក ហ៊ុន សែន ថា​ទទួលបាន​លទ្ធផល​ត្រចះត្រចង់​ក្រោយ​ត្រឡប់​មកពី​ចិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង​ទីពីរ) ត្រឡប់​ពី​ប្រទេស​ចិន មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី១១ កុម្ភៈ ២០២៣។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា កម្ពុជា​ទទួលបាន​លទ្ធ​ផល​ជា​ផ្លែផ្កា​ក្នុង​ដំណើរ​របស់លោក​ទៅ​ចិន។ ទោះបីជា​យ៉ាងណា អ្នកវិភាគ​បារម្ភ​ថា កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន អាច​លម្អៀង​ទៅរក​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​ប្រទេស​លោកខាងលិច​មិន​ពេញចិត្ត ហើយ​កម្ពុជា​អាច​ខាតបង់​ប្រយោជន៍។

ភាគី​ចិន និង​កម្ពុជា​យល់ព្រម​ជំរុញ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​កសាង​ជោគវាសនា​ចិន​កម្ពុជា​រួមគ្នា​តែមួយ​នា​ថ្ងៃ​អនាគត។

ភាគី​ចិន និង​កម្ពុជា ក៏បាន​ប្ដេជ្ញា​ការពារ គាំទ្រ​នយោបាយ​ការទូត​ដល់​គ្នា​ទៅវិញទៅមក និង​បន្ត​រក្សា​ទំនាក់ទំនង​ក្នុងនាម​ជា​មិត្ត​ដែកថែប និង​បង្កើន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ឱ្យ​កាន់តែ​ស៊ីជម្រៅ។

សេចក្ដីថ្លែងការណ៍​រួម​ធ្វើឡើង​នៅ​ក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ ស្ដីពី​ការ​កសាង​សហគមន៍​វាសនា​រួម​រវាង​កម្ពុជា​ចិន​របស់​ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ភាគី​កម្ពុជា និង​ចិន ប្រកាស​ថា ទោះបីជា​ស្ថានភាព​នៃ​ប្រទេស​អន្តរជាតិ​ផ្លាស់ប្ដូរ​ដល់​កម្រិតណា​ក្ដី ក៏​ភាគី​ទាំងពីរ​នៅតែ​បន្ត​ទំនាក់ទំនង​ជាមួយគ្នា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ឥត​ងាករេ ដើម្បី​ផ្ដល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​។ ក្រៅពីនេះ ភាគី​កម្ពុជា និង​ចិន​ក៏បាន​ឯកភាពគ្នា​បង្កើត​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ ត្បូង​ពេជ្រ ដែល​ផ្ដោត​សំខាន់​លើ​វិស័យ កិច្ចសហប្រតិបត្តិការ​នយោបាយ ការទូត សមត្ថភាព​ផលិត កសិកម្ម ថាមពល សន្តិសុខ និង​ទំនាក់ទំនង​រវាង​ប្រជាជន ជាដើម។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ…

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles