លោក ហ៊ុន សែន ព្រមានបាញ់ «BM21» ប្រសិន​លោក សម រង្ស៊ី ចូលកម្ពុជា

កម្ពុជា-នយោបាយ
31/05/2023 – 08:27
ដោយ៖ ញឹម សុផល
RFI

ប្រមុខ​រដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ ថ្លែងថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសន្យារហូត៤ដង​ថាមិនឲ្យ​មេដឹកនាំបក្សប្រឆាំកម្ពុជាចូលទឹក​ដីម៉ាឡេស៊ីនោះឡើយ។ បើតាមលោក ហ៊ុន សែន គឺនាយក​រដ្ឋមន្ត្រីម៉ាឡេស៊ីមិនដឹងលោក សម រង្ស៊ី ចូលប្រទេសខ្លួនជាមុននោះទេ ពីព្រោះតែ​ប្រធានបក្សប្រឆាំងរូបនេះ​ប្រើ​លិខិត​ឆ្លងដែនសញ្ជាតិ​បារាំង​តាមក្រុម​ហ៊ុន​ឯកជន។ លោក ហ៊ុន សែន ព្រមានថា លោក​នឹងផ្គុំ​ «BM21» បាញ់ប្រសិន​លោក សម រង្ស៊ី ចូលកម្ពុជាវិញ។

លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © សហការី


សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

ក្រោយពីបំពេញទស្សនកិច្ចអស់រយៈពេល១០ថ្ងៃ នៅប្រទេសអូស្ត្រាលី លោក សម រង្ស៊ី ដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទនេះបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ទីដែលគណបក្សប្រឆាំងធ្លាប់ជួបប្រជុំគ្នាស្តីពីនយោបាយនៅកម្ពុជា ដើម្បីរកច្រកចូលទៅកម្ពុជា។ លោក សម រង្ស៊ី ថ្លែងថាលោកក្រវែលជុំវិញកម្ពុជាដើម្បីត្រៀមលក្ខណៈចូលកម្ពុជាវិញនៅក្នុងពេលឆាប់ៗនេះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ព្រមានបាញ់ «BM21» ប្រសិន​លោក សម រង្ស៊ី ចូលកម្ពុជា"

  1. target says:

    ស្ដាប់សម្ដី ហ៊ុនសែន ដូចជាស្លន់ស្លោដកដង្ហើមផុតៗគ្រាន់តែឮ សមរង្ស៊ីជាន់ដី ម៉ាឡេសុី ចុះបើ សមរង្ស៊ីមកដល់ថៃវិញ ហ៊ុនសែន គាំងបេះដូងតែម្ដង។