#រូបត្លុកនយោបាយ​៖ កម្ពុជា​ដក​បេក្ខនារី​បវរ​កញ្ញា​ទីបេ (Tibet) និង​តៃវ៉ាន់ (Taiwan) ​ពី​ការ​ប្រកួត​បវរកញ្ញា Miss Global 2023 តាម​បញ្ជា​ចិន

ដោយ វិទ្យុអាស៊ីសេរី
2024.01.22
RFA

#រូបត្លុកនយោបាយ​៖ កម្ពុជា​ដក​បេក្ខនារី​បវរ​កញ្ញា​ទីបេ (Tibet) និង​តៃវ៉ាន់ (Taiwan) ​ពី​ការ​ប្រកួត​បវរកញ្ញា Miss Global 2023 តាម​បញ្ជា​ចិន

តស់… ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ! រូប៖ RFA


កម្មវិធី​ជ្រើសរើស​បវរ​កញ្ញា Miss Global 2023 បាន​ក្លាយ​ជា​រឿងរ៉ាវ​នយោបាយ បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​ដក​បេក្ខនារី​បវរកញ្ញា​ទីបេ (Tibet) និង​តៃវ៉ាន់ (Taiwan) ចេញ​ពី​ការប្រកួត​ ក្រោយ​ពី​មាន​សម្ពាធ​ពី​មិត្ត​ដែកថែប​ចិន​ឱ្យ​អនុវត្ត​តាម​ «គោលនយោបាយ​ចិន​មួយ»។ ក្រុម​អ្នក​រៀបចំ​កម្មវិធី​ បាន​ដាក់​លក្ខខណ្ឌ​តម្រូវ​ឱ្យ​បេក្ខនារី​ទាំងពីរ​​បន្ថែម​ពាក្យ​ប្រទេស​ចិន​នៅ​លើ​​ខ្សែ​ឆៀង ​ដែល​បេក្ខនារី​ទាំងពីរ​ពាក់ ដែល​ពី​ដើម​ឡើយ​បញ្ជាក់​ថា ​ពួកគេ​មក​ពី​ «ទីបេ» និង​ «តៃវ៉ាន់»។ ការសម្រេច​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​ប្រទេស​ចិន​កុម្មុយនិស្ត​នេះ គឺជា​ឧទាហរណ៍​ចុងក្រោយ​មួយ​ ដែល​បង្ហាញ​​កម្ពុជា​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ​កំពុង​ក្លាយ​ជា​កូនអុក​របស់​ចិន។

កម្ពុជា និង​វៀតណាម ​គឺ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​​កម្មវិធី​បវរ​កញ្ញា Miss Global 2023 នេះ។ កម្មវិធី​នេះ ​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃទី១៨ ខែ​មករា ដោយ​ម្ចាស់​មកុដ​បាន​ទៅលើ​បវរកញ្ញា​មកពី​ដែនដី Puerto Rico
???? មើល​វីដេអូ៖ https://youtu.be/yGzt88_vGY8
???? អាន​អត្ថបទ៖ https://www.rfa.org/khmer/news/social-economy/miss-tibet-and-taiwan-withdraw-from-miss-global-contestant-due-to-1-china-policies-01122024085637.html
???? អាន​អត្ថបទ​ជា​ភាសា​អង់គ្លេស៖ https://www.rfa.org/english/news/tibet/beauty-pageant-01122024133810.html

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles