ដោយ ខាន់ លក្ខិណា
2024.04.03
RFA

(ពីស្ដាំ) លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ នាថ្ងៃប្រជុំដំបូងរបស់ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ជាប់ឆ្នោតក្លាយជាប្រធានព្រឹទ្ធសភាជាផ្លូវការហើយ នៅថ្ងៃទី៣ ខែមេសានេះ បន្ទាប់ពីលោកបានផ្ទេរអំណាចកំពូលដឹកនាំរាជរដ្ឋាភិបាលទៅឱ្យកូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត។
សមាជិកព្រឹទ្ធសភាទាំង ៦២រូប បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសរើសលោក ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងអតីតរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ជាអនុប្រធានទី១ និងអតីតរដ្ឋលេខាធិការក្រសួងការបរទេសលោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី២ ព្រឹទ្ធសភា។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។