ដោយ សេក បណ្ឌិត
2024.05.16
RFA

ក្រុមយុវជនជិះកង់ដើម្បីបរិស្ថាន ធ្វើដំណើរទៅដល់ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១៦ ឧសភា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ក្រុមយុវជនជិះកង់ដើម្បីបរិស្ថាន បានធ្វើដំណើរមកដល់ស្រុកឈូក ខេត្តកំពត នៅរសៀលថ្ងៃទី១៦ ឧសភា។
ពួកគេបានជិះកង់ចម្ងាយជាង១រយ (១១០) គីឡូម៉ែត្រ ចេញពីទីស្នាក់ការសមាគមបណ្ដាញយុវជនកម្ពុជា នៅរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកំពត។
នៅថ្ងៃនេះ ក្រុមយុវជនប្រមាណ៣០នាក់ បានពាក់ឈុតសម្លៀកបំពាក់ជិះកង់ មានអាវពណ៌ខៀវ និងរូបជិះកង់ ហើយពួកគេបានសរសេរ ថា «ជិះកង់១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន»។
ព្រឹត្តិការណ៍ជិះកង់១ពាន់គីឡូម៉ែត្រ ដើម្បីបរិស្ថាន រៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិលចំនួន១៤ស្ថាប័ន ដើម្បីលើកកម្ពស់ការយល់ដឹង និងប្រមូលព័ត៌មានពីពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាប្រឈមរបស់ពួកគេបណ្ដាលមកពីបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ និងជំរុញឲ្យភាគីពាក់ព័ន្ធអនុវត្តគោលនយោបាយជាតិ-អន្តរជាតិ ព្រមទាំងទទួលខុសត្រូវចំពោះបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
គិតត្រឹមរសៀលថ្ងៃទី១៦ ឧសភា នេះ ក្រុមយុវជន បានធ្វើដំណើរចម្ងាយប្រមាណ៨រយ (៨០០) គីឡូម៉ែត្រហើយ ក្រោយពីចេញដំណើរពីក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី៦ ឧសភា កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។