តុលាការកំពូលតម្កល់សេចក្តីសម្រេចផ្តន្ទាទោសលោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារ ៣ឆ្នាំ

កម្ពុជា
09/08/2024 – 13:53
ដោយ៖ ញឹម សុផល
RFI

តុលាការកំពូលតម្កល់សេចក្តីសម្រេចផ្តន្ទាទោសលោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារ ៣ឆ្នាំ


នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នេះ តុលាការកំពូលបានសម្រេចតម្កល់សាលក្រមសាលាដំបូងដែលបានផ្តន្ទាទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀលពីបទញុះញង់ឲ្យមានការរើសអើង។ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនបានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃសុក្រ ទី៩ សីហានេះថា គណបក្សភ្លើងទៀនយល់ថាការដាក់ទោសលោកថាច់ សេដ្ឋាជារឿងអយុត្តិធម៌ និងថា លោក ថាច់ សេដ្ឋា មិនគួរត្រូវបានដាក់ទោសដោយសារតែសេរីភាពក្នុងការបញ្ចេញមតិនោះទេ។ សូមស្តាប់ការលើកឡើងរបស់លោក លី សុទ្ធារ៉ាយុត្តិ ដែលរៀបចំឡើងដោយ ញឹម សុផល៖

លោក ថាច់ សេដ្ឋា អង្គុយក្នុងរថយន្តដឹកអ្នកទោស
លោក ថាច់ សេដ្ឋា អង្គុយក្នុងរថយន្តដឹកអ្នកទោស © សហការី

What Next?

Recent Articles