យុវជនសង្គម ១៩នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ដោយ អាស៊ីសេរី
2024.08.19
RFA

យុវជនសង្គម ១៩នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

សមាជិកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ កញ្ញា សើន ស្រីម៉ៃ (ឆ្វេង) និងបុគ្គលិករបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនហៅកាត់ថា (YRDP) អ្នកនាង សាក់ កន្និការ។ រូប៖ ហ្វេសប៊ុកសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ


សមត្ថកិច្ច​ឃាត់​ខ្លួន​យុវជន​សង្គម​ចំនួន​១៩​នាក់​ទៀត​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ដើម្បី​យក​ទៅ​សាកសួរ​នៅ​ទីតាំង​ផ្សេង​គ្នា​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់​។ យុវជន​ចំនួន​១៩​នាក់​នោះ មាន​យុវជន​ចំនួន​១៧​នាក់ ជា​សិក្ខាកាម និង​បុគ្គលិក​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ហៅ​កាត់​ថា​YRDP​។ ដោយ​ឡែក​យុវជន​ចំនួន​២​នាក់​ផ្សេង​ទៀត ជា​យុវជន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ គឺ ​កញ្ញា សើន ស្រីម៉ៃ និង កញ្ញា ឡាច ធីណា​។

កាល​ពី​ម្សិលមិញ សមត្ថកិច្ច ក៏​បាន​ចាប់​ខ្លួន​យុវជន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន​៤​នាក់​ដែរ​។

រដ្ឋាភិបាល​ដាក់​ពង្រាយ​កងកម្លាំង​នៅ​ទូទាំង​ប្រទេស​ត្រៀម​បង្ក្រាប​អ្នក​ដែល​ហ៊ាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV រួម​ទាំង​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ជាបន្តបន្ទាប់ ដែល​រិះគន់​លើ​បណ្ដាញ​សង្គម ថា​រដ្ឋាភិបាល​អាច​ធ្វើ​ឱ្យ​បាត់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម ជុំវិញ​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​។

អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា ការ​ឃាត់​ខ្លួន​ក្រុម​យុវជន​ជាបន្តបន្ទាប់​នេះ​គឺ​ជា​អំពើ​ខុស​ច្បាប់ និង​ជា​រូបភាព​គំរាមកំហែង​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles