ដោយ ជុន ច័ន្ទបុត្រ
2024.11.05
RFA

(ឆ្វេង) បណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និងលោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយ រូប៖ ហ្វេសប៊ុកលោក គឹម សុខ និង RFA
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា នឹងជជែកពិភាក្សាលើប្រធានបទ តើការងើបតវ៉ារបស់ពលរដ្ឋពីគ្រប់ទិសទី អាចធ្វើឱ្យការដឹកនាំរបស់គ្រួសារត្រកូល ហ៊ុន មិនអាដឹកនាំដោយជិះសេះលែងដៃបានដែរ ឬយ៉ាងណា?
ការងើបតវ៉ារបស់ប្រជាពលរដ្ឋខ្មែរក្នុងរយៈពេលកន្លងមកនេះ យើងមើលឃើញថា មានលទ្ធផល ដែលព្រឹត្តិការណ៍ចុងក្រោយបំផុតកន្លងមកនេះ ជាពិសេស ការងើបតវ៉ារបស់ពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ហើយបន្ទាប់មកទៀត ពលរដ្ឋខ្មែរសឹងតែនៅក្រោមមេឃ ឬនៅគ្រប់ជ្រុងជ្រោយនៅលើពិភពលោកនេះ បានធ្វើរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តជាផ្លូវការ គឺលុបចោលកិច្ចព្រមព្រៀងរកស៊ីចូលហ៊ុនជាមួយគ្នាជាមួយវៀតណាម និងប្រទេសឡាវ ដែលហៅកាត់ថា ស៊ីអែលវី (CLV)។
ដូចគ្នានេះដែរ ការងើបព្រមគ្នារបស់ប្រជាពលរដ្ឋខ្មែរក្នុងរឿងផ្សេងទៀត ក៏យើងឃើញហុចលទ្ធផលដែរ ដូចជា ការងើបតវ៉ាប្រឆាំងការផ្ដល់ដីភ្នំតាម៉ៅទៅឱ្យក្រុមហ៊ុនឯកជន រឿងក្រុមហ៊ុនវិនិយោគបោកប្រាស់ប្រជាពលរដ្ឋ នៅស្វាយរៀង នៅសៀមរាប រហូតនាំឱ្យមានការចាប់ខ្លួនឧកញ៉ា ឡេង ចាន់ណា លោក ដួង ដារ៉ា លោក លី សាម៉េត ដែលជាមនុស្សនៅក្បែរក្លៀកលោក ហ៊ុន សែន ជាបន្តបន្ទាប់។
តើការងើបតវ៉ារបស់ពលរដ្ឋពីគ្រប់ទិសទីទាំងនេះ អាចធ្វើឱ្យការដឹកនាំរបស់គ្រួសារត្រកូល ហ៊ុន មិនអាដឹកនាំដោយជិះសេះលែងដៃបានដែរ ឬយ៉ាងណា?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយបណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និងលោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយ ដែលបានជជែកពិភាក្សាអំពីរឿងនេះ នៅយប់ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕