ដោយ ច័ន្ទ ដារ៉ូ
2024.11.13
RFA

លោក ភុន យុទ្ធ ជាជនពិការនៅខេត្តតាកែវ កំពុងជាប់ពន្ធនាគារ ដោយសារការបញ្ចេញមតិរិះគន់មេដឹកនាំរដ្ឋាភិបាលភ្នំពេញ។ រូប៖ ហ្វេសប៊ុកលោក ភុន យុទ្ធ
តុលាការខេត្តតាកែវកាត់ក្ដីជនពិការម្នាក់ គឺលោក ភុន យុទ្ធ ឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ រឿងលោកបញ្ចេញមតិរិះគន់មេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញ នៅលើប្រព័ន្ធហ្វេសប៊ុកកន្លងទៅ។ ប៉ុន្តែសង្គមស៊ីវិល គ្រួសារសោកស្ដាយ និងចាត់ទុកការសម្រេចនេះថា ជារឿងអយុត្តិធម៌ និងជាការរឹតត្បិតលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ ហើយទាមទារឱ្យតុលាការពិចារណាដោះលែងលោក ភុន យុទ្ធ ឱ្យមានសេរីភាពឡើងវិញ។
សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១២ ខែវិច្ឆិកា បានប្រកាសសាលក្រមផ្ដន្ទាទោសឱ្យលោក ភុន យុទ្ធ ជាប់ពន្ធនាគារ ១៨ខែ ពីបទ «ញុះញង់ឱ្យមានការរើសអើង» រឿងលោកនិយាយរិះគន់ភាពអសកម្មរបស់មេដឹកនាំរដ្ឋាភិបាល និងការរីករាលដាលគ្រឿងញៀន។ សាលក្រមនេះប្រកាសនៅចំពោះមុខលោក ភុន យុទ្ធ ហើយបន្ទាប់មក សមត្ថកិច្ចក៏បានបញ្ជូនលោកទៅឃុំនៅពន្ធនាគារខេត្តតាកែវវិញ។
ប្រពន្ធរបស់លោក ភុន យុទ្ធ គឺលោកស្រី មុំ វិត ដែលជាជនពិការរស់នៅជាមួយកូនស្រីអាយុ ១០ឆ្នាំ នៅក្នុងខ្ទមមួយនៅក្នុងឃុំស្រឡាច ខេត្តតាកែវ យំរៀបរាប់ថា លោកស្រីឈឺចាប់ និងមិនអាចទទួលយកសាលក្រមរបស់តុលាការខេត្តតាកែវបានទេ។ លោកស្រីយល់ថា តុលាការសម្រេចក្តីលម្អៀងក្នុងគោលបំណងធ្វើទុកបុកម្នេញ និងការដាក់សម្ពាធផ្លូវចិត្តលើប្តីលោកស្រីបន្តទៀត។ លោកស្រីថា នឹងពិភាក្សាជាមួយមេធាវីរបស់សមាគមអាដហុក ប្ដឹងឧទ្ធរណ៍ ដើម្បីស្វែងរកយុត្តិធម៌ជូនប្ដីលោកស្រី។
លោកស្រី មុំ វិត៖ «តុលាការកាត់ទោសឱ្យប្តីរបស់ខ្ញុំ ជាប់ពន្ធនាគារមួយឆ្នាំកន្លះ ខ្ញុំនឹកឃើញប្តីខ្លោចចិត្តណាស់ ហើយណាមួយគាត់ជាជនពិការទៀត គាត់ត្រូវជាប់រាប់ឆ្នាំបែកពីគ្រួសារ ហើយវេទនាទៀត។ និយាយរួមទៅ វាជាសម្ពាធលើគ្រួសារផង ដាក់សម្ពាធ ធ្វើបាបលើប្ដីរបស់ខ្ញុំផង និយាយរួមទៅដាក់សម្ពាធលើគាត់ គឺខ្ញុំទទួលយកអត់បានទេ»។
លោកស្រី មុំ វិត រៀបរាប់ទៀតថា បច្ចុប្បន្នលោកស្រីពិបាកចិត្តត្រូវរ៉ាប់រងបន្ទុកគ្រួសារទាំងស្រុង ស្របពេលលោក ភុន យុទ្ធ មានជំងឺកំពុងរងទុក្ខលំបាកក្នុងពន្ធនាគារ។ លោកស្រីស្នើដល់តុលាការឱ្យពិចារណាដោះលែងប្ដីឱ្យមានសេរីភាពឡើងវិញ ពីព្រោះប្ដីរបស់លោកស្រីជាមនុស្សស្អាតស្អំដោយមិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការខេត្តតាកែវលោក ង៉ែត ដារុធ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី១២ ខែវិច្ឆិកា។
ជុំវិញរឿងនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក គឹម ពិសិដ្ឋ ដែលបានឃ្លាំមើលដំណើរការសំណុំរឿងនេះប្រាប់វិទ្យុអាស៊ីសេរីថា ការផ្តន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ គឺជាការដាក់ទោសទណ្ឌធ្ងន់ធ្ងរលើលោក ភុន យុទ្ធ ដែលហ៊ាននិយាយពីបញ្ហាអសកម្មនៅក្នុងសង្គម។ លោកបារម្ភករណីនេះអាចធ្វើឱ្យប៉ះពាល់ទៅដល់ការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋដទៃទៀត ដែលចង់បញ្ចេញមតិរិះគន់ពីភាពអសកម្មភាពរបស់អាជ្ញាធរ និងរដ្ឋាភិបាល។
លោក គឹម ពិសិដ្ឋ៖ «ជាករណីអាជ្ញាធរគួរបើកការស៊ើបអង្កេតលើអ្វីដែលជាកង្វល់របស់ពលរដ្ឋ ដែលជាការបញ្ចេញមតិនេះ ជាជាងយើងទៅចាប់កំហុសលើការបញ្ចេញមតិទៅជាការផ្ដន្ទាទោស ឬចាប់កំហុសណាមួយនេះ វាមិនមានផលវិជ្ជមានណាមួយសម្រាប់ពលរដ្ឋចូលរួមក្នុងការបញ្ចេញមតិ ចូលរួមអភិវឌ្ឍន៍ឱ្យស្របតាមសង្គមលទ្ធិប្រជាធិបតេយ្យ ក៏ដូចជា រដ្ឋធម្មនុញ្ញ ដែលមានចែងទេបាទ»។
លោក ភុន យុទ្ធ បច្ចុប្បន្នវ័យ ៤០ឆ្នាំ ជាជនពិការស្វិតជើងពីកំណើត រស់នៅក្នុងភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ លោក ភុន យុទ្ធ ធ្លាប់ជាប់ពន្ធនាគារចំនួន៥ខែម្ដងរួចមកហើយ កាលពីឆ្នាំពី២០១៩ ពាក់ព័ន្ធនឹងបទចោទប្រកាន់ «ញុះញង់ និងជេរប្រមាថជាសាធារណៈ» ទាក់ទងលោករិះគន់ភាពអសកម្មរដ្ឋាភិបាល និងទាមទារឱ្យលោក ហ៊ុន សែន ចុះចេញពីដំណែង។
លោក ភុន យុទ្ធ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាលើកទី២ កាលពីថ្ងៃទី១៩ ខែមីនា ដោយតុលាការខេត្តតាកែវបានចោទប្រកាន់លោក ពីបទ «ញុះញង់ឱ្យមានការរើសអើង» បន្ទាប់ពីលោកបង្ហោះសារលើហ្វេសប៊ុកផ្ទាល់ខ្លួន ឈ្មោះ «ខ្ញុំចង់បានអ្នកដឹកនាំថ្មីៗ» ដែលនិយាយរិះគន់ខ្លាំងៗ ចំពោះការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
ទោះយ៉ាងណាក្ដី គ្រួសារ និងមន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកការចាប់ ការឃុំខ្លួន និងការសម្រេចផ្ដន្ទាទោសលោក ភុន យុទ្ធ ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកលំហសេរីភាពរបស់ពលរដ្ឋ ព្រមទាំងទម្លាក់ចោលការចោទប្រកាន់ និងដោះលែងអ្នកជាប់ឃុំដោយសារការអនុវត្តសិទ្ធិទាំងអស់ឱ្យមានសេរីភាពឡើងវិញ៕
សម្រាប់លោកអ្នកនាងកញ្ញា ដែលចង់អានព័ត៌មានទាក់ទងនឹងនេះ សូមចុចលើតំណភ្ជាប់នេះ៖
Wheelchair-bound Cambodian man sentenced to 18 months in incitement case
Phon Yuth posted messages on Facebook that were critical of Prime Minister Hun Manet.
By RFA Khmer
2024.11.12

A disabled man convicted of incitement for comments he posted on Facebook about Prime Minister Hun Manet was sentenced to 18 months in prison on Tuesday.
Phon Yuth, who has never had use of his legs and uses a wheelchair, was arrested in March after he posted and shared several messages that criticized the existence of undocumented Vietnamese people living in Cambodia.
He also posted comments about a Cambodian businessman who was accused of cheating people out of their money and mentioned Senate President Hun Sen in other posts that were published just months after Hun Sen stepped down as prime minister.
The resignation in August 2023 paved the way for his son, Hun Manet, to be appointed to the position.
“I want a new leader,” Phon Yuth wrote in one message earlier this year.
The 40-year-old was held without trial in southern Takeo province until this week. His wife, Mom Vith, told Radio Free Asia in September that the provincial court repeatedly extended his detention while delaying scheduled court hearings.
“Don’t leave him and abandon him in jail quietly and indefinitely like that,” she said.
After Tuesday’s sentencing, Phon Yuth was returned to Takeo Provincial Prison.
The harsh sentence could further dampen the exercise of freedom of speech in Cambodia, said Kim Piseth, a senior investigator for human rights group Adhoc.
“In this case, the authorities should have set up an investigation into the concerns, rather than blaming the people’s expression,” he said. “It doesn’t have any positive impact for people to express themselves.”
Phun Yuth was previously jailed for five months in 2019 on charges of incitement and publicly insulting officials after he criticized the government’s inaction and demanded Hun Sen’s resignation.
RFA was unable to reach court spokesman Nget Davuth for comment.
Translated by Yun Samean. Edited by Matt Reed.
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។