វេទិកា​អ្នក​ស្ដាប់៖ តើ​ហេតុ​អ្វី​បាន​ជា​លោក សម រង្ស៊ី ដាក់​ចេញ​យុទ្ធនាការ “ផ្ការីក” នៅ​ស្រប​ពេល​មេដឹកនាំ​ផ្ដាច់ការ​ពីរ​បាន​ដួល​រលំ​ក្នុង​ឆ្នាំ២០២៤ នេះ?

ដោយ ជុន ច័ន្ទបុត្រ
2024.12.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

វេទិកា​អ្នក​ស្ដាប់៖ តើ​ហេតុ​អ្វី​បាន​ជា​លោក សម រង្ស៊ី ដាក់​ចេញ​យុទ្ធនាការ “ផ្ការីក” នៅ​ស្រប​ពេល​មេដឹកនាំ​ផ្ដាច់ការ​ពីរ​បាន​ដួល​រលំ​ក្នុង​ឆ្នាំ២០២៤ នេះ?

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម រូប៖ RFA


វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ នៅរាត្រី​​ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ​ពិភាក្សា​លើ​ប្រធានបទ៖ តើ​ហេតុ​អ្វី​បាន​ជា​លោក សម រង្ស៊ី ដាក់​ចេញ​យុទ្ធនាការ “ផ្ការីក” នៅ​ស្រប​ពេល​មេដឹកនាំ​ផ្ដាច់ការ​ពីរ​បាន​ដួល​រលំ​ក្នុង​ឆ្នាំ២០២៤?

ឆ្នាំ២០២៤ នេះ របប​ផ្ដាច់ការ​ចំនួន​ពីរ​បាន​ដួល​រលំ ដោយសារ​តែ​កម្លាំង​តស៊ូ​នៅ​ក្នុង​ប្រទេស​ងើប​បះបោរ គឺ នៅ​ស៊ីរី (Syria) លោក បាហ្សា អាល់អាសាដ (Bashar Al-Assad) និង អតីត​មេដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​បង់ក្លាដេស (Bangladesh) ដែល​ដឹកនាំ​ដោយ អ្នកស្រី សៀក ហាស៊ីណា (Sheikh Hasina)។

មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ គឺ​ដឹកនាំ​ប្រទេស​បន្ត​ពី​ឪពុក ឬ​ដឹកនាំ​ត​ត្រកូល ដូច​នៅ​កម្ពុជា​ដែរ។ ក្រោយ​ពី​ដួល​រលំ មេដឹកនាំ​ទាំង​ពីរ​បាន​រត់​ប្រាសយកតែអាយុ ទៅ​លាក់​ខ្លួន​នៅ​ប្រទេស ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដើម្បី​សុវត្ថិភាព។

ទន្ទឹម​គ្នា​នេះ លោក សម រង្ស៊ី មេ​បក្ស​ប្រឆាំង ក៏​ឆក់​ឱកាស​ដាក់​ចេញ​យុទ្ធនាការ​មួយ ដែល​លោក​ហៅ​ថា “ផ្ការីក” ក្នុង​គោលបំណង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​ងើប​តតាំង​នឹង​របប​ដឹកនាំ​ដោយ ត្រកូល “ហ៊ុន” ដែរ។

មិនត្រឹមតែប៉ុណ្ណោះ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បាន​ឡើង​មក​បក​ស្រាយ​រឿង​នេះដោយ​​ផ្ទាល់ថែមទៀត។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក សម រង្ស៊ី និង​បណ្ឌិត សេង សារី ដែល​បាន​ចូល​មក​បកស្រាយ​នូវ​សំណួរ​ទាំង​នេះ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤៕

What Next?

Recent Articles