មូលហេតុ និងអាថ៌កំបាំងជុំវិញឃាតកម្មសម្លាប់ លោក លិម គិមយ៉ា ក្នុងក្រុងបាងកក ប្រទេសថៃ?

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
08/01/2025 – 11:44
ដោយ៖ អ៊ឹង ប៊ុនថន
RFI

មូលហេតុ និងអាថ៌កំបាំងជុំវិញឃាតកម្មសម្លាប់ លោក លិម គិមយ៉ា ក្នុងក្រុងបាងកក ប្រទេសថៃ?


លោក លិម គិមយ៉ា អតីត​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​នាម៉ោង​៥ ល្ងាច ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥​ ក្នុង​ទី​ក្រុង​បាង​កក ​ប្រទេស​ថៃ​។ ​ឃាតកម្ម​នេះ​ត្រូវ​បាន​បណ្តាញ​សារ​ព័ត៌​មាន​អន្តរ​ជាតិ​នានា និង​អ្នក​នយោបាយ​មួយ​ចំនួន​របស់​កម្ពុជា​ចាត់​ទុក​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ​។ ​ឃាត​កម្ម​លើ ​លោក លិម គឹមយ៉ា ​ដែល​ជា​ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​បារាំង​នៅ​លើ​ទឹក​ដី​ថៃ​ពេល​នេះ​ត្រូវ​បាន​អ្នក​តាម​ដាន​នយោបាយ​ព្រមាន​ថា ​រដ្ឋាភិ​បាល​ថៃ​នឹង​ធ្វើ​អត្តឃាត​នយោបាយ ​និង​សេដ្ឋ​កិច្ច​ខ្លួន​ឯង បើ​ថៃ​មិន​វែក​មុខ​រក​អ្នក​នៅ​ពី​ក្រោយ​ឃាត​កម្ម​នោះ​ទេ​។

លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងនៅកម្ពុជាត្រូវបានបាញ់សម្លាប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងទីក្រុងបាងកក
លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងនៅកម្ពុជាត្រូវបានបាញ់សម្លាប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងទីក្រុងបាងកក © RFI

What Next?

Recent Articles