អាជ្ញាធរ​កម្ពុជា​នឹង​បញ្ជូន​ខ្មាន់​កាំភ្លើង​ប្រគល់​ឱ្យ​សមត្ថកិច្ច​ថៃ នៅ​ថ្ងៃ​ទី១១ មករា

ដោយ ហ៊ុំ ចំរើន
2025.01.10
RFA

អាជ្ញាធរ​កម្ពុជា​នឹង​បញ្ជូន​ខ្មាន់​កាំភ្លើង​ប្រគល់​ឱ្យ​សមត្ថកិច្ច​ថៃ នៅ​ថ្ងៃ​ទី១១ មករា

ជនសង្ស័យ​ជា​​ខ្មាន់​កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ (Aekkalak Paenoi) ដែល​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដែល​អាជ្ញាធរ​ចាប់​បាន នៅ​ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០២៥។ រូប៖ ទូរទស្សន៍ AMARIN TV 2025-01-08


សមត្ថកិច្ច​កម្ពុជា​នឹង​បញ្ជូន​ជនសង្ស័យ​ជា​ខ្មាន់​កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ (Aekkalak Paenoi)  ដែល​បាញ់​សម្លាប់​អតីត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ទៅ​ឱ្យ​សមត្ថកិច្ច​ថៃ នៅ​វេលា​ម៉ោង ១២ថ្ងៃ​ត្រង់ ថ្ងៃ​ទី១១ ខែមករា​នេះ តាម​ការ​ស្នើសុំ​របស់​ថៃ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ថៃ។

ទូរទស្សន៍​ប៉ុស្តិ៍​លេខ៧ របស់​ថៃ ចុះ​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី១០ មករា​ថា នាយ​ប៉ូលិស​ជាន់​ខ្ពស់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ថៃ​ចំនួន ២នាក់ នឹង​ទៅ​ទទួល​ខ្មាន់​កាំភ្លើង​រូប​នេះ​ផ្ទាល់ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួច​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅ​ចុះចត​នៅ​វាល​យន្តហោះ​ប៉ូលិស​នៅ​ទីក្រុងបាងកក៕

What Next?

Recent Articles